ផ្លែ​ឈើ​៦​មុខ ញ៉ាំ​​ឆ្ងាញ់​ហើយ​ជួយ​ឱ្យ​ធ្មេញ​ស​ភ្លឺ​ចែងចាំង​ទៀត

  • 2018-06-23 04:37:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្មេញ​ស​​គឺ​ជា​មន្តស្នេហ៍​របស់​មនុស្ស​គ្រប់​រូប ព្រោះ​​វា​អាច​ឱ្យ​អ្នក​បញ្ចេញ​ស្នាម​ញញឹម​បាន​យ៉ាង​មាន​ទំនុក​ចិត្ត ហើយ​ទាក់ទាញ។ ប៉ុន្តែ​ដើម្បី​បាន​ធ្មេញ​ស​ស្អាត អ្នក​មិន​ចាំ​បាច់​ពិបាក​ទៅ​រក​ថ្នាំ​ដុស​ធ្មេញ​ច្រើន​ក៏​បាន ត្រឹម​តែ​ញ៉ាំ​ផ្លែ​ឈើ​៦​មុខ​នេះ​ជា​ប្រចាំ​ក៏​អាច​បាន​ស្នាម​ញញឹម​ដ៏​ស្រស់​ប្រិមប្រិយ​បាន​ដែរ។

ចុចអាន៖ ចង់​បាន​ធ្មេញ​ស អ្នក​មាន​ធ្មេញ​លឿង​គួរ​បញ្ឈប់​ទម្លាប់​ទាំង​នេះ​ចេញ​សិន

១. ឪឡឹក៖

នៅ​ក្នុង​ផ្លែ​ឪឡឹក​មាន​ផ្ទុក​​វីតាមីន​ C យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ដែល​ល្អ​បំផុត​សម្រាប់​ធ្មេញ​និង​អញ្ចាញ។ វា​មាន​សមត្ថភាព​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជំនួយ​ដល់​ការ​ការ​ពារ​ការ​បែក​សម្បក​ធ្មេញ និង​ជួយ​ឱ្យ​អញ្ចាញ​មាន​សុខភាព​ល្អ។

២. ប៉ោម៖

អាស៊ីត​ Malic ដែល​មាន​ក្នុង​ផ្លែ​ប៉ោម​គឺ​ជា​សារធាតុ​ដ៏​សកម្ម​ ហើយ​ត្រូវ​បាន​​​​ប្រើ​ប្រាស់​ជា​គ្រឿងផ្សំ​របស់​ថ្នាំ​ដុស​ធ្មេញ។ វា​មាន​តួនាទី​យ៉ាង​ពូកែ​ក្នុង​ការ​បង្កើន​​សកម្មភាព​ក្នុង​ការ​បញ្ចេញ​ទឹក​មាត់ សម្អាត​ធ្មេញ និង​​កម្ចាត់​​កំណក និង​កាក​សំណល់។ ការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្រោយ​អាហារ​រាល់​ថ្ងៃ អ្នក​នឹង​អាច​បាន​ធ្មេញ​ស​ភ្លឺ​ និង​ក្លិន​មាត់​ប្រហើរ។

៣. ស្ត្រូបឺរី៖

ដូច​គ្នា​នឹង​ផ្លែ​ប៉ោម​ដែរ ស្ត្រូបឺរី​សម្បូរ​ទៅ​ដោយ​អាស៊ីត Malic និង​​សមាសធាតុ Ellagitannin ប្រឆាំង​អុកស៊ីតកម្ម​​​​ ជួយ​សម្លាប់​បាក់តេរី​ដែល​បណ្ដាល​ឱ្យ​អញ្ចាញ​ទៅ​ជា​ហើម ឬ​រលាក។ បន្ថែម​ពី​នេះ នៅ​ក្នុង​ផ្លែ​ស្ត្រូ​បឺរី​ក៏​មាន​វីតាមីន C​ ដែល​មាន​សារសំខាន់​ក្នុង​ការ​ជួយ​ការ​ពារ​អញ្ចាញ​ផង​ដែរ។

៤. ក្រូច៖

​សមាសភាព​អាស៊ីត​ជា​ច្រើន​ដែល​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​នឹង​ជួយ​ឱ្យ​ធ្មេញ​ស​ស្អាត និង​ភ្លឺ​​បាន។ វា​មាន​​ផ្ទុក​អង់ហ្ស៊ីម​ដែ​ល​​អាច​សម្លាប់​បាក់តេរី​ដែល​បណ្ដាល​ឱ្យ​ធ្មេញ​ពុក​ផុយ និង​មាន​ក្លិន​មិន​ល្អ។ ក្រៅ​ពី​នេះ​ អ្នក​អាច​ប្រើ​ក្រូចឆ្មារ​ដើម្បី​សម្អាត​ធ្មេញ ដោយ​​ដាក់​អំបិល​បន្តិច​រោយ​ពី​លើ​ចំណិត​ក្រូចឆ្មារ ហើយ​យក​មក​ដុស​លើ​ធ្មេញ នោះ​អ្នក​នឹង​បាន​រូបមន្ត​មួយ​​ដ៏​មាន​ប្រសិទ្ធភាព មិន​ចាំបាច់​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ក៏​បាន។

ចុចអាន៖ ធ្មេញ​លឿង​អាច​មក​ជា​ស​វិញ ចាំបាច់អស់លុយអីច្រើន!

៥. ម្នាស់៖

សារធាតុ Bromelain ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ម្នាស់​ដើរ​តួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​ប្រឆាំង​ការ​រលាក និង​ជួយ​សម្អាត​​ធ្មេញ​បាន​យ៉ាង​ល្អ។ ការ​ញ៉ាំ​ផ្លែ​ម្នាស់​នឹង​ជួយ​ឱ្យ​អ្នក​អាច​កម្ចាត់​ស្និម​ និង​កាក​សំណល់​នៅ​ជាប់​ធ្មេញ​ ហើយ​ជួយ​ឱ្យ​ធ្មេញ​ប្រែ​ជា​ស​ភ្លឺ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។

៦. ត្របែក៖

ត្របែក​គឺ​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មាន​សារធាតុ​ចិញ្ចឹម និង​ព្យាបាល​រោគ​បាន​ច្រើន​មុខ។ នៅ​ក្នុង​ត្របែក​មួយ​ផ្លែ​មាន​ជាតិ​កាល់ស្យូម​ និង​ជាតិ​ដែក​ខ្ពស់ ​ដែល​អាច​ជួយ​ឱ្យ​ធ្មេញ​រឹង​មាំ។ ការ​ញ៉ាំ​ផ្លែ​ត្របែក​ជា​ប្រចាំ​ អ្នក​នឹង​ទទួល​បាន​ធ្មេញ​ស​ស្អាត បំបាត់​អាការៈ​ហើម​អញ្ចាញ​ធ្មេញ ឈាម​ធ្មេញ​ ឬ​តាម​អញ្ចាញ​ធ្មេញ​ជា​ដើម៕

​​​ ​

ប្រភព៖ redbookmag ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម