មាន​​សញ្ញាទាំង​នេះ​ អ្នក​​ស្ថិត​ក្នុង​ស្ថានភាព​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ​ គួរ​ប្រញាប់​ទៅ​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ​

  • 2018-06-28 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ​បាក់​ទឹក​ចិត្ត​គឺ​ជា​ឃាតក​​លាក់​មុខ​ ដែល​បាន​សម្លាប់​មនុស្ស​ស្រី​ប្រុស​មិន​រើស​វ័យ​ឡើយ។​ ជំងឺ​បាក់​ទឹក​ចិត្ត​ជា​ជំងឺ​មិន​អាច​ព្យាបាល​ដោយ​ថ្នាំ​តែ​ម៉្យាង​នោះ​ទេ​ តែ​ត្រូវ​ការ​ពេល​វេលា ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​ព្រឹក្សា​យោបល់។​ រោគ​សញ្ញា​ជំងឺ​នេះ​ គឺ​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ ប៉ុន្តែ​បើ​អ្នក​មាន​រោគសញ្ញា​ទាំង​ ១០​ ចំណុច​នេះ​គឺ​កម្រិត​នៃ​ការ​បាក់​ទឹក​ចិត្ត​នោះ​កំពុង​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ណាស់។​

រូបតំណាង

**១.​ អ្នក​តែង​តែ​​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម​ជា​និច្ច**

អ្នក​តែង​តែ​យល់​ថា​អ្នក​មិន​អាច​ស្ដារ​អ្វី​ឲ្យ​ប្រសើរ​ឡើង​នោះ​ទោះ​ជា​ខំ​ប្រឹង​ធ្វើ​ចិត្ត​យ៉ាង​ណា​ក៏​ដោយ។​

២.​ អស់​ការ​ចាប់​អារម្មណ៍​ពី​ទម្លាប់​ដែល​ចូល​ចិត្ត​ធ្វើ​ពី​មុន​

កាល​ពី​មុន​ចូល​ចិត្ត​មើល​ទូរទស្សន៍​ លេង​ហ្វេសប៊ុក​ ឬ​ចេញ​ក្រៅ​ជួប​មិត្ត​ភក្តិ​ជា​ដើម​តែ​ឥលូវ​ មាន​អារម្មណ៍​ថា​លេង​ចង់​ធ្វើ​ទាំង​អស់។​

៣.​ផ្លាស់​ប្ដូរ​ចំណង់​នៃ​ការ​ញ៉ាំ​ ស្រក​ឬ​ឡើង​គីឡូ​យ៉ាង​គំហុក

ទម្ងន់​ផ្លាស់​ប្ដូរ​ពី​ទ្រង់​ទ្រាយ​ដើម​ដូច​ជា​ ឡើង​ឬ​ចុះ​ ៥​គីឡូ​ក្នុង​មួយ​ខែ។

៤.​ ការ​គេង​ផ្លាស់​​ប្ដូរ

អ្នក​ខ្លះ​គេង​មិន​លក់​សោះ​រាល់​យប់​ និង​ខ្លះ​ទៀត​គេង​ច្រើន​យ៉ាង​ណាក៏​មិន​ឆ្អែត​​ដែរ​ ហើយ​នៅ​តែ​មាន​អារម្មណ៍​ហត់​នឿយ​អស់​កម្លាំង​រហូត​។​

៥.​ អារម្មណ៍​ឆេវ​ឆាវ​ឆាប់​ខឹង​

រូបតំណាង

អ្នក​ឆាប់​មួម៉ៅ​ជាង​រាល់​ដង​ ហត់​នឿយ​ និង​ចូល​ចិត្ត​បោកប្រាស់​របស់​របរ។​ អ្នក​គ្រប់​គ្រង​អារម្មណ៍​មិន​បាន​ដូច​មុន​ និង​មាន​អារម្មណ៍​ទើស​ទាល់​​គ្រប់​ទង្វើ​ និង​សកម្មភាព។​

៦.​ អស់​កម្លាំង​ល្ហិតល្ហៃ

មាន​អារម្មណ៍​ថា​ទន់​ជង្គង់​ចង់​ដួល​ម្ដង​ៗ​ និង​ញឹក​ញាប់​ ហើយ​លើ​ស្មា​ដូច​មាន​អម្រែក​ដ៏​ធ្ងន់​ដែល​ធ្វើ​ឲ្យ​ដើរ​ទៅ​មុខ​មិន​រួច។​

៧.​ គិត​ច្រើន​

រូបតំណាង

នៅ​សុខ​ៗ​ ក៏​គិត​ច្រើន​ហើយ​យល់​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ​។​ អ្នក​ជា​រឿយ​ៗ​តែង​តែ​ដាក់​កំហុស​ និង​បន្ទោស​បង្អាប់​ខ្លួន​ឯង​ជា​និច្ច។

៨.​ ប្ដូរ​ចរិត​លែង​ខ្វល់​ពី​អ្វី​ទាំង​អស់

រូបតំណាង

អ្នក​ប្ដូរ​ចរិត​ទៅ​ជា​លែង​និយាយ​ស្ដី​ អត់​ចេះ​ខ្វល់​ខ្វាយ​ ឬ​ប្រយ័ត្ន​ដូច​មុន​ទៀត។​ រាល់​ពេល​ធ្វើ​ហី​ៗ​ ដូចជា​ពេល​កំពុង​បើក​ឡាន​ ឬ​ដាំ​ស្ល​ ឬ​ការងារ​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជា​ដើម។​

៩.​ សម្រេច​ចិត្ត​មិន​ត្រូវ

អ្នក​ទៅ​ជា​តប់​ប្រមល់​ ស្មុគស្មាញ រក​តែ​សម្រេច​ចិត្ត​មិន​បាន​ ឬ​ផ្តោត​ចិត្ត​គិត​អ្វី​មួយ​មិន​ចេញ​ ហើយលែង​ចាំ​អី​ទាំង​អស់។​

១០.​​ឈឺ​ចាប់​ពេញ​ខ្លួន​ដោយ​គ្មាន​មូល​ហេតុ

រូបតំណាង

អ្នក​ឈឺ​ក្បាល​ ចុក​រោយ​ក្រោយ​ខ្នង​ ឈឺ​សាច់​ដុំ​ និង​ឈឺ​ពោះ​ដោយ​ពេក​ខ្លះ​មិន​ដឹង​ពី​មូលហេតុ។​

រោគ​សញ្ញា​ទាំង​នេះ​គ្រាន់​តែ​ជា​រោគ​សញ្ញា​ទូទៅ​ដែល​អ្នក​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​កម្រិត​ធ្ងន់​ជួប​ប្រទះ។​ តែ​នៅ​មាន​រោគ​សញ្ញា​ច្រើន​ទៀត​ដែល​ផ្សេង​ពី​នេះ​ សម្រាប់​មនុស្ស​ម្នាក់​ៗ។​ ដូច្នេះ​ បើ​សិន​អ្នក​មាន​រោគ​សញ្ញា​ ដូច​ខាង​លើ​ចាប់​ពី​ ៥​ ឡើង​ទៅ​គួរ​តែ​ទៅ​ពេទ្យ​ព្រឹក្សា​យោបល់៕​

ចុចអាន​៖ទម្លាប់​៦​យ៉ាង​ស្រី​ៗ​ធ្វើ​រាល់​ថ្ងៃ នាំ​ឱ្យ​បាក់​សម្រស់ ឆាប់​ចាស់​មុន​អាយុ

ប្រភព៖ helpguide.org ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម