ទម្លាប់​៦​យ៉ាង​ស្រី​ៗ​ធ្វើ​រាល់​ថ្ងៃ នាំ​ឱ្យ​បាក់​សម្រស់ ឆាប់​ចាស់​មុន​អាយុ

  • 2018-06-16 02:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​របស់​នារី​បាន​បំផ្លាញ​រូប​សម្រស់ និង​សុខភាព​យ៉ាង​ស្ងៀមស្ងាត់​ដែល​អ្នក​មិន​ធ្លាប់​ចាប់អារម្មណ៍។ នារី​ខ្លះ​ចេះ​តែ​ឆ្ងល់​ថា​ ហេតុអ្វី​សម្រស់​របស់​ខ្លួន​ចេះ​តែ​យ៉ាប់ទៅៗ ទាំង​ដែល​​ញ៉ាំ​ក៏​បាន​ច្រើន គេង​ក៏​ច្រើន។ ប៉ុន្តែ​អ្នក​គួរ​តែ​យក​ពេល​វិភាគ​ជា​ថ្មី លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក ថា​តើ​ធ្លាប់​ធ្វើ​រឿង​ដូច​ខាង​ក្រោម​នេះ​ឬ​អត់ ទើប​សម្រស់​លែង​ស្អាត​បែប​នេះ?

ញ៉ាំ​តាម​ឃ្លាន ឬ​តាម​អារម្មណ៍

ពាក្យ​ស្លោក​មួយ​របស់​នារីៗ គឺ​ការ​ញ៉ាំ​ធ្វើ​ឱ្យ​សប្បាយ​ចិត្ត។ មែន​ហើយ ការ​ញ៉ាំ​អាច​ឱ្យ​មនុស្ស​ស្រី​យើង​រីករាយ​បាន​មែន ប៉ុន្តែ​បើ​ញ៉ាំ​ដោយ​មិន​បាន​គិត ឬ​គ្រប់គ្រង​ត្រឹម​ត្រូវ វា​នឹង​បង្ក​ទៅ​ជា​ទុក្ខ​លំបាក​សម្រាប់​ខ្លួន​ទៅ​វិញ។ ជា​ពិសេស​ការ​ញ៉ាំ​អាហារ​ដែល​គ្មាន​ជីវជាតិ​គ្រប់​គ្រាន់ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ជាតិ​ស្ករ​ខ្ពស់ ឬ​ជាតិ​អាល់កុល​ជា​ដើម នឹង​ធ្វើ​ឱ្យ​រាងកាយ​ងាយ​នឹង​កើត​ជំងឺ ហើយ​រូប​សម្រស់​ក៏​លែង​ស្រស់​ស្អាត​បាន​ដែរ ព្រោះ​វា​ចូល​ទៅ​បង្ក​ជា​មេរោគ​។

ដូច្នេះ គួរ​ញ៉ាំ​អាហារ​ឱ្យ​បាន​ការ​កំណត់​ច្បាស់​លាស់ និង​បន្ថែម​ជាមួយ​ការ​រំសាយ​អារម្មណ៍​ដោយ​ការ​ហាត់​ប្រាណ លេង​កីឡា ស្ដាប់​ចម្រៀង ឬ​ចេញ​ទៅក្រៅ​លំហែ​កាយ​។

មាន​ស្នេហា​ដោយ​គ្មាន​ការ​ការពារ

ការ​ឆ្លង​រោគ​ដោយ​សារ​ការ​រួម​ភេទ​នឹង​ធ្វើ​ឱ្យ​សុខភាព និង​រូប​សម្រស់​របស់​នារី​ទ្រុឌទ្រោម​ខ្លាំង​បន្តិចៗ​ម្ដង។ ដូច្នេះ​គួរ​ប្រើ​ស្រោម​អនាម័យ​ និង​ចេះ​វិធី​ការពារ​ឱ្យ​បាន​ត្រឹម​ត្រូវ​នៅ​រាល់​ពេល​រួម​ភេទ។

ចុចអាន៖ ក្រោក​ពី​ឈឺ​បាក់​សម្រស់​មែនទេ? តិកនិក​ទាំងនេះ អាចជួយ​ឲ្យ​មុខ​ភ្លឺ​ថ្លា​បានវិញ​​ភ្លាម

គេង​ទាំង​សក់​នៅ​សើម

ការ​គេង​ដោយ​ទុក​ទាំង​សក់​នៅ​សើម​នឹង​ធ្វើ​ឱ្យ​សក់​ឆាប់​ខូច​ខ្ទេច និង​ជ្រុះ​ខ្លាំង ឬ​បង្ក​ជា​បញ្ហា​ស្បែក​ក្បាល​ផ្សេងៗ។ ក្រៅ​ពី​នេះ វា​ក៏​អាច​បង្ក​ទៅ​ជា​ផ្សិត​នៅ​លើ​ខ្នើយ និង​មាន​ក្លិន​មិន​ល្អ​នៅ​ជាប់​ស្បែក​ក្បាល និង​សរសៃ​សក់​ផង​ដែរ។

ប្រើ​ថ្នាំ​ពន្យារ​កំណើត​មិន​បាន​ត្រឹម​ត្រូវ

នារី​មួយ​ចំនួន​ជ្រើស​យក​វិធី​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ដើម្បី​ថែរក្សា​សម្រស់ ដូច​ជា​ដើម្បី​បំបាត់​មុន និង​ធ្វើ​ឱ្យ​ស្បែក​ស្អាត។ ប៉ុន្តែ​ការ​ប្រើ​ដោយ​គ្មាន​ការ​ប្រឹក្សា​ពី​វេជ្ជបណ្ឌិត​ត្រឹម​ត្រូវ ឬ​ប្រើ​លើស​កម្រិត​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ស្បូន និង​ឈាន​ដល់​បញ្ហា​នៃ​ការ​មាន​កូន​នៅ​ពេល​ក្រោយ​​ទៀត​ផង។

ពាក់​អាវ​ទ្រនាប់​ខុស​ពី​ទ្រង់ទ្រាយ​ដើម​ទ្រូង

ប្រហែល​៧០%​នៃ​ស្ត្រី​លើ​ពិភព​លោក​កំពុង​ប្រើអាវ​ទ្រនាប់​ដែល​មិន​ត្រូវ​នឹង​ទំហំ​ដើម​ទ្រូង​របស់​ខ្លួន។ ការ​ប្រើ​មិន​ខុស​ខ្នាត​បែប​នេះ វា​អាច​បណ្ដាល​ឱ្យ​ខូច​សុដន់ រហូត​ឈាន​ដល់​ការ​កើត​មហារីក​សុដន់ ​ឈឺ​ឆ្អឹង​ខ្នង ព្រោះ​តែ​ភាព​ទាញ​នៃ​ខ្សែ​អាវ​ទ្រនាប់​ ឈឺ​​កញ្ចឹង​ក ឈឺក្បាល និង​បញ្ហា​ផ្សេង​ទៀត។

មិន​បាន​លាង​សម្អាត​កន្លែង​សម្ងាត់​ឱ្យ​ល្អ

ប្រដាប់​ភេទ​គឺ​ជា​កន្លែង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត ព្រោះ​បាក់តេរី​អាច​ចូល​ទៅ​ក្នុង​នោះ និង​បង្ក​ជា​ជំងឺ​ផ្សេងៗ ហើយ​ក៏​មិន​ងាយ​ព្យាបាល​ដូច​កន្លែង​ដទៃ​ទៀត​ដែរ។ ដូច្នេះ​រាល់​ពេល​ងូត​ទឹក ឬ​ក្រោយ​ពេល​រួម​ភេទ អ្នក​គួរ​លាង​សម្អាត​តំបន់​នោះ​ឱ្យ​បាន​ស្អាត​ល្អ និង​ជូត​ឱ្យ​ស្ងួត​ល្អ​ទើប​ជា​ការ​ប្រសើរ៕​

ចុចអាន៖ កំហុសជាប្រចាំស្រីៗតែងធ្វើ ដូចបំផ្លាញមុខខ្លួនឯងដោយ​មិនដឹងខ្លួន

ប្រភព៖ stylecaster | womenbeautyextra ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម