ទៅ​មុខ​ទៀត​ក៏​មិន​រួច​ដែរ នេះ​ជា​សញ្ញា​ប្រាប់​ថា​ស្នេហា​មួយ​​ដល់​ពេល​បញ្ចប់

  • 2018-06-28 02:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 31

ចន្លោះមិនឃើញ

តាម​ការ​ពិត​ទៅ ពេល​ខ្លះ​បែក​គ្នា​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ឲ្យ​ភាគី​ទាំង​សង​ខាង​ទទួល​បាន​សុភមង្គល។ គ្មាន​រូបមន្ត​មួយ​ណា​ពិត​ប្រាកដ​ដើម្បី​សាង​បាន​សុភមង្គល​សម្រាប់​គូ​ស្នេហ៍​មួយ​ឡើយ។ មនុស្ស​ខុស​គ្នា តែង​មាន​វិធី​សាស្ត្រ​ខុស​គ្នា​ដើម្បី​បង្កើត​សុភមង្គល​ឲ្យ​ចំណង​មនោសញ្ចេតនា​ដែល​ខ្លួន​កំពុង​មាន។ យ៉ាងណាមិញ មិន​មែន​គ្រប់​ស្នេហា​នឹង​នាំ​មក​នូវ​ភាព​រីករាយ​ចំពោះ​អ្នក​ដែល​ស្ថិត​ក្នុង​វា​នោះ​ឡើយ មាន​កាលៈទេសៈ​ខ្លះ​យើង​ត្រូវ​ដឹង​ដោយ​ខ្លួន​ហើយ វា​ដល់​ពេល​ដែល​ត្រូវ​បញ្ចប់​ហើយ កុំ​អូស​បន្លាយ​ភាព​នឿយហត់​របស់​អ្នក​ទាំង​២​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​ពេល​ទាំង​៤​ដែល​យើង​ដឹង​ថា រឿង​យើង​ទាំង​២​ទៅមុខ​លែង​រួច​ហើយ។

១. អ្នក​ទាំង​២​លែង​ចំណាយ​ពេល​ដើម្បី​កសាង​មនោសញ្ចេតនា

បើ​សិន​ជា​ក្នុង​រយៈ​ពេល​វែង ហើយ​អ្នក​ទាំង​លែង​ខ្វាយខ្វល់​នឹង​គ្នា នោះ​គឺ​ជា​ពេល​ដែល​អ្នក​ត្រូវ​គិត​​ពី​ស្នេហា​របស់​ខ្លួន​ឡើង​វិញ។ ស្នេហា​​ត្រូវ​ការ ការ​យក​ចិត្ត​ទុក​ដាក់​ពី​សង​ខាង។ បើ​សិន​ជា​នៅ​ក្បែរ​គ្នា តែ​មិន​ដឹង​ជា​និយាយ​អ្វី ឬ​ត្រូវ​ធ្វើ​អ្វី ហើយ​ថែម​ទាំង​គ្មាន​ពាក្យ​ផ្អែមល្ហែម​អ្វី​ទៀត​នោះ នោះ​គឺ​ជា​ពេល​ដែល​ចំណង​មួយ​នេះ​កំពុងសាប​រលាប​ហើយ។

២. គោលដៅ​នៃ​ជីវិត​របស់​អ្នក​ទាំង​ពីរ​ខុស​គ្នា

ពេល​ផ្ដើម​ដំបូង អ្នក​ និង​សង្សារ​អាច​មាន​គោលដៅ​អនាគត​ដូច​គ្នា។ តែ​ពេល​វេលា​កន្លង​ផុត​ទៅ គោលដៅ​អ្នក​ទាំង​២​ចាប់​ផ្ដើម​ឃ្លាត​ឆ្ងាយ​ពី​គ្នា ហើយ​លែង​នៅ​ផ្លូវ​តែ​មួយ។ ឧទាហរណ៍​ជាក់​ស្ដែង​គឺ អ្នក​ពេល​ស្រលាញ់​គ្នា​ចង់​រៀបការ តែ​គេ​គ្រាន់​តែ​បន្ត​ចំណង​ស្នេហ៍​ត្រឹម​កំរិត​សង្សារ​ប៉ុណ្ណោះ​ជា​ដើម។ នេះ​ក៏​ជា​ចំណុច​មួយ​ដែល​អ្នក​គួរ​គិត​គូរ​ឡើង​វិញ​សម្រាប់​រឿង​ស្នេហា​របស់​ខ្លួន កុំ​ឲ្យ​ខាត​ពេល​ឥត​ប្រយោជន៍។

៣. ភាគី​ម្ខាង​ទៀត​ចង់​ផ្លាស់​ប្ដូរ​អ្នក

ជំនួស​ឲ្យ​ការ​ទទួល​យក​ចរិត​ពិត​របស់​អ្នក គេ​បែរ​ជា​ព្យាយាម​ផ្លាស់​ប្ដូរ​អ្នក​ទៅ​វិញ។ គេ​ចង់​ប្រែក្លាយ​អ្នក​ទៅ​ជា​នារី​ដែល​គេ​ចង់​បាន មិន​មែន​ស្រលាញ់​អ្នក​ដែល​ជា​អ្នក។ រាល់​បំណង​ប្រាថ្នា ឬ​អ្វី​ដេល​អ្នក​ចង់​បាន​គឺ​គែ​ជ្រៀតជ្រែក​ទាំង​អស់ ហើយ​អ្នក​មិន​មាន​ភាព​រិករាយ​នៅ​ក្នុង​ចំណង​ស្នេហ៍​របស់​ខ្លួន​ឯង។ ហេតុ​អ្វី​យើង​ត្រូវ​ស្រលាញ់​មនុស្ស​ម្នាក់ ដែល​មិន​ស្រលាញ់​យើង​ជា​យើង​ផង​ហ្នឹង? បែក​គ្នា​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត។

៤. ស្នេហា​នាំ​មក​តែ​ភាព​ឈឺ​ចាប់​សម្រាប់​អ្នក​ទាំង​២

ប្រាកដណាស់​ក្នុង​រឿង​ស្នេហា​គឺ​មាន​ពេល​ខ្លះ​ពិបាក និង​ពេល​ខ្លះសប្បាយ។ តែ​មិន​មែន​មាន​ន័យ​ថា​អ្នក​ត្រូវ​មាន​អារម្មណ៍​ឈឺ​ចាប់​ទើប​គេ​ហៅ​ថា​ស្នេហា​នោះ​ទេ។ បើ​អ្នក​រក​មិន​ឃើញ​ដំណោះស្រាយ​ចំពោះ​រាល់​ការ​ឈឺចាប់​នេះ​ទេ នេះ​មិន​មែន​ហៅ​ថា​ការ​ស្រលាញ់​ទេ គឺ​ជា​ការ​ធ្វើ​ទារុណកម្ម​គ្នា​ច្រើន​ជាង ព្រោះ​ស្នេហា​ពិត​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ឡើយ៕

ចុចអាន៖

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម