ផ្លាស់ប្ដូរ​ខ្លួនឯង​នូវ​រឿង​តូច​ៗ​ទាំង​ប៉ុន្មាន​នេះ ធ្វើឲ្យ​អ្នកក្លាយជានារី​​មាន​ឥទ្ធិពល

  • 2018-06-15 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើ​អ្នក​ជា​មនុស្ស​ធម្មតា​ៗ​ម្នាក់ អ្នក​ដទៃ​មិន​សូវ​ចាប់អារម្មណ៍ គួរតែ​ផ្លាស់ប្ដូរ​ខ្លួនឯង​ហើយ ដោយ​អនុវត្តន៍​តាម​វិធី​ខាងក្រោម​នេះ។ ចង់​ឲ្យ​ខ្លួន​ឯង​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ដទៃ ជំហាន​ដំបូង​ត្រូវ​កែប្រែ​រឿង​មួយ​ចំនួន​ដូច​ខាង​ក្រោម​សិន។

១.និយាយ​តិច​ធ្វើ​ឲ្យ​បាន​ច្រើន៖ មិន​ត្រឹមតែ​ធ្វើឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ​ទេ អ្នក​ក៏​គួរតែ​ធ្វើ​ឲ្យ​មាន​លទ្ធផល​ធំធេង​ជាង​អ្នក​ដទៃ​ផង​ដែរ នោះ​ទើប​អាច​មាន​ទឹក​មាត់​ប្រៃ​និយាយ​ទៅ​គេ​ស្ដាប់។

២.ស្ដាប់​អ្នក​ដទៃ​និយាយ​ដោយ​យក​ចិត្ត​ទុក​ដាក់៖ នៅ​ពេល​គេ​និយាយ​អ្នក​ព្យាយាម​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ នោះ​ពេល​អ្នក​និយាយ​វិញ ក៏​គេ​មិន​ហ៊ាន​លេង​ទូរសព្ទ​ដែរ ព្រោះ​អ្នក​ធ្លាប់​បាន​ឲ្យ​តម្លៃ​ដល់​គេ។

៣.បញ្ឈប់​ការ​ទាមទារ​ការ​ចាប់អារម្មណ៍៖ ចង់​ឲ្យ​អ្នក​ដទៃ​ស្ញប់ស្ញែង មិន​មែន​ធ្វើ​តែ​មួយ​ឆាវ​ៗ​ឲ្យ​គេ​ចាប់អារម្មណ៍​ទេ តែ​ត្រូវ​ធ្វើ​អ្វី​មួយ​ឲ្យ​ប្រាកដប្រជា ច្បាស់លាស់ ម៉ត់ចត់ និង​ផ្ចិតផ្ចង់​បំផុត។

៤.ស្វែង​យក​ពី​អ្នក​ដទៃ៖ ប្រសិនបើ​អ្នក​ដឹង​ចំណុច​ខ្សោយ អ្នក​មាន​ឱកាស​ក្លាយ​ជា​មនុស្ស​មាន​ឥទ្ធិពល​លើ​ពួកគេ​បាន ដោយ​អាច​ចែករំលែក​រឿង​ខ្លះ​ៗ ជួយ​រក​ដំណោះស្រាយ​ត្រូវ​រឿង។ ពេល​នោះ​គេ​នឹង​គិត​ថា អ្នក​យក​ចិត្ត​ទុកដាក់​នឹង​គេ។

ដឹង​ពី​របៀប​លើក​ទឹកចិត្ត​អ្នក​ដទៃ៖ ចង់​បង្ហាញ​អ្នក​ដទៃ​ថា​អ្នក​ជា​មនុស្ស​មាន​ឥទ្ធិពល គួរតែ​ដឹង​ពី​របៀប​លើក​ទឹក​ចិត្ត ពេល​គេ​មាន​បញ្ហា​ណា​មួយ។

៦.ចេះ​ទទួល​ស្គាល់​នៅ​ពេល​ខ្លួន​ឯង​ធ្វើ​ខុស៖ នេះ​ជា​ចំណុច​សំខាន់ បើ​អ្នក​មិន​ចេះ​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង​ផង តើ​នរណា​ទៅ​គោរព​អ្នក​នោះ។

៧.គោរព​ការ​សម្រេចចិត្ត​អ្នក​ដទៃ៖ អ្នក​មិន​អាច​បង្អាក់​ការ​សម្រេចចិត្ត​របស់​អ្នក​ដទៃ​ឡើយ ទោះជា​ដឹង​ថា​ការ​ជ្រើសរើស​ផ្លូវ​នោះ​មិន​ល្អ។ អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​មាន​តែ​ជូនពរ គេ​ឲ្យ​ជួប​តែ​សំណាង​ល្អ​ប៉ុណ្ណោះ។

៨.មាន​គំនិត​វិជ្ជមាន៖ មនុស្ស​ដែល​គិត​អ្វី​តែ​រឿង​ល្អ​ៗ ទើប​អាច​ធ្វើឲ្យ​អ្នក​ដទៃ​ស្ញប់ស្ញែង​ពី​ចំណុច​អស្ចារ្យ​របស់​អ្នក​បាន៕

ចុចអាន៖ចង់​ឃើញ​ខ្លួន​ឯង​រីក​ចម្រើន​ខ្ពស់​ទៅ​អនាគត រឿង​៧​យ៉ាង​នេះ​ត្រូវ​ធ្វើ​ឲ្យ​បាន

ប្រភព៖ gurl ប្រែ​សម្រួល៖ ទ្រី រ៉ាវី