អនាគតកូនក្រមុំម្នាក់ៗ គួរតែមានច្បាប់ទាំង ៥ នេះ ទុកត្រៀមសម្រាប់ថ្ងៃរៀបការ
- 2018-06-19 09:28:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនាគតកូនក្រមុំម្នាក់ៗ គួរតែមានច្បាប់ទាំង ៥ នេះ ទុកត្រៀមសម្រាប់ថ្ងៃរៀបការ
មុនពេលរៀបអាពាហ៍ពិពាហ៍ សម្រាប់កូនក្រមុំដែលត្រៀមខ្លួនរួចរាល់ហើយ អាចនិយាយបានថាមិនអីទេ។ តែសម្រាប់អ្នកមិនទាន់បានត្រៀមខ្លួនវិន័យទាំង ៥ នេះ អាចជួយឲ្យថ្ងៃមង្គលទទួលបានភាពឥតខ្ចោះ៖
១.កុំធ្វើដំណើរទៅណាឆ្ងាយៗ
ចាស់ៗបុរាណ តែងហាមកូនក្រមុំមិនឲ្យចេញទៅក្រៅឆ្ងាយតែម្នាក់ឯងឡើយ ព្រោះតែខ្លាចជួបរឿងអ្វីមិនល្អ ស្របពេលដែលថ្ងៃសំខាន់ក៏ជិតមកដល់ទៀត។
២.ព្យាយាមញ៉ាំឲ្យបានច្រើន
កូនក្រមុំនាថ្ងៃរៀបការ គឺហត់នឿយខ្លាំងណាស់ ដូចនេះកុំខ្លាចថាធាត់រហូតតមមិនញ៉ាំអ្វីច្រើន។ ផ្ទុយទៅវិញ អ្នកត្រូវបង្កើនការទទួលទាន ដើម្បីឲ្យមានកម្លាំងកំហែងទប់ទល់នឹងរឿងរវល់ជាច្រើនថ្ងៃសំខាន់នោះ។
៣.ឧស្សាហ៍លរ៉ូប
អ្នកគួរតែលវាមួយសប្ដាហ៍ម្ដង ដើម្បីចង់ដឹងថាចង្អៀត ឬរលុង ដើម្បីកុំឲ្យថ្ងៃនោះមកដល់ ស្លៀកពាក់មិនកើត។
៤.ត្រៀមសម្ភារៈឲ្យរួចរាល់
នាថ្ងៃនោះ កូនក្រមុំពិតជារវល់ណាស់ ដូចនេះអ្នកគួររៀបចំសម្លៀកបំពាក់ ពូក ភួយ ខ្នើយ ឥវ៉ាន់ និងរបស់របរប្រើប្រាស់ទុកក្រោយរៀបការរួច។
៥.ថែរក្សាសម្រស់
ដើម្បីឲ្យថ្ងៃពិសេសអ្នកអាចក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតដាច់គេ គួរតែថែបំប៉នសម្រស់ឲ្យបានទ្វេដង ទាំងស្បែកមុខ ខ្លួន ជាពិសេសសរសៃសក់៕
ចុចអាន៖មិនចង់អង្គុយកើតទុក្ខ! ប្ដីប្រពន្ធមិនគួរខ្ចីលុយគេមកទិញរបស់ ៤ យ៉ាងនេះឡើយ
http://weddingtips.info/five-rules-for-future-brides/