បើ​បាន​ជួប​មិត្ត​ ៥​ប្រភេទ​នេះ​ហើយ​ជីវិត​អ្នក​ពិត​ជា​សំណាង​ខ្លាំងណាស់

  • 2018-06-19 05:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​ចំណាយ​ពេល​ទៅ​លើ​មនុស្ស​ខុស​ ឬ​ត្រូវ​មិត្ត​សម្លាញ់​អ្នក​ចាក់​ពី​ក្រោយ​ខ្នង​ទេ?​ បើ​មិន​ជួប​មិត្ត​ប្រភេទ​នេះ​ អ្នក​ក៏​មិន​អាច​ដឹង​ថា​មិត្ត​ណា​ល្អ​ ឬ​មិត្ត​ណា​អាក្រក់​ដែរ​។​ មិត្ត​ខ្លះ​អាច​រាប់​អាន​រហូត​ រី​ឯ​មិត្ត​ខ្លះ​ទៀត​រាប់​អាន​បាន​តែ​មួយ​ភ្លែត​ក៏​ដោយ​សារ​តែ​ការ​គិត​និង​គោល​ដៅ​ខុស​គ្នា។​ ហេតុ​នេះ​ហើយ​ទើប​កញ្ញា​ចង់​បង្ហាញ​ពី​មិត្ត​៥ប្រភេទ​ដែល​គួរ​សេព​គប់​និង​ជួយ​ឱ្យ​ជីវិត​អ្នក​កាន់​តែ​ប្រសើរ​៖

១.​ អ្នក​ស្រមើ​ស្រមៃ​ច្រើន​ (The Dreamer)

មិត្ត​អ្នក​ខ្លះ​ប្រហែល​ជា​ចូល​ចិត្ត​ស្រមើ​ស្រមៃ​ខុស​ពី​ការ​ពិត​ តែ​មិត្ត​ប្រភេទ​នេះ​អាច​នឹង​ជួយ​ឱ្យ​ជីវិត​អ្នក​ប្រសើរ​ជាង​មុន​ក៏​ដោយ​សារ​តែ​ការ​ស្រមៃ​នេះ​ហើយ​។ មិត្ត​ប្រភេទ​នេះ​ជួយ​អ្នក​ឱ្យ​ស្រមៃ​ពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ និង​ចង់​បាន​ទោះ​បី​ជា​វា​មិន​អាច​ទៅ​រួច​។ ការ​ស្រមៃ​ទាំង​នោះ​ជួយ​អ្នក​ឱ្យ​មាន​សង្ឃឹម​ និង​គំនិត​ច្នៃ​ប្រឌិត​ហើយ​គិត​ថា​គ្រប់​យ៉ាង​គឺ​អាច​ទៅ​រូច​មិន​រា​ថយ។​

២.​ អ្នក​ជំរុញ​ (The Driver)

ក្រោយ​ពី​អ្នក​ស្រមៃ​ពី​គោល​ដៅ​របស់​អ្នក​ហើយ​ មិត្ត​ប្រភេទ​នេះ​នឹង​ជួយ​ឱ្យ​ការ​ស្រមៃ​របស់​អ្នក​ក្លាយ​ជា​ការ​ពិត។​ គេ​នឹង​ជួយ​អ្នក​ឱ្យ​ទៅ​ដល់​គោល​ដៃ​ និង​ប្រាប់​អ្នក​ពី​របៀប​ទៅ​ឱ្យ​ដល់​គោល​ដៅ​នោះ។​ គេ​អាច​ជា​អ្នក​ប្រឹក្សា​យោបល់​ និង​ជា​គ្រូ​បង្រៀន​អ្នក​ពី​ឧបសគ្គ​ដែល​អ្នក​ជួប​។

៣.​ អ្នក​លើក​ទឹក​ចិត្ត​ (The Motivator)

នៅ​ពេល​ដែល​អ្នក​ជួប​ឧបសគ្គ​អ្នក​ប្រាកដ​ជា​ត្រូវ​ការ​មិត្ត​ប្រភេទ​នេះ​។ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​ចង់​បោះ​បង់​មិត្ត​ប្រភេទ​នេះ​នឹង​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ឱ្យ​សម្រេច​គោល​ដៅ​។ អ្នក​នឹង​មាន​ក្តី​សង្ឃឹម​ឡើង​វិញ​។​

៤.​ អ្នក​គាំ​ទ្រ​ (The Supporter)

នេះ​គិត​ជា​មិត្ត​ពិត​ប្រាកដ​ ហើយ​ជា​មិត្ត​ដ៏​ល្អ​បំផុត​។​ មិត្ត​ប្រភេទ​នេះ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ និង​ធូរស្រាល​ពេល​នៅ​ជិត។​ អ្នក​អាច​ចែក​រំលែក​រឿង​គ្រប់​យ៉ាង​ជាមួយ​គេ​ ហើយ​គ្រប់​ពេល​គឺ​មាន​គេ​នៅ​ជិត។​ គេ​ក៏​ជួយ​អ្នក​ស្រេច​ក្តី​ស្រមៃ​អ្នក​ ពេល​ខ្លះ​គេ​ក៏​នៅ​ក្បែរ​អ្នក​ហើយ​រីករាយ​ សាទរ​នៅ​ពេល​ឃើញ​អ្នក​ជោគ​ជ័យ។​

៥.​ អ្នក​ប្រឆាំង​ (The Devil's Advocate)

ក្នុង​ជីវិត​អ្នក​មិន​ត្រូវ​មាន​តែ​អ្នក​គាំទ្រ​រហូត​ទេ​ ព្រោះ​ពេល​ខ្លះ​គោល​ដៅ​ឬ​ការ​សម្រេច​ចិត្ត​អ្នក​អាច​នឹង​ខុស។​ ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​ការ​មិត្ត​ប្រភេទ​នេះ​ដើម្បី​ប្រឆាំង​ និង​ប្រាប់​អ្នក​ពី​អ្វី​ដែល​ខុស​អ្វី​ដែល​ត្រូវ។​ មិត្ត​ប្រភេទ​នេះ​អាច​នឹង​មាត់​អាក្រក់​បន្តិច​ តែ​គ្រប់​យ៉ាង​គឺ​ចង់​ឱ្យ​អ្នក​ល្អ ៕

ចុចអាន៖​

ប្រភព៖ success ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា