​អ្នក​​នៅ Single លែងតូចចិត្តទៀតហើយ​ បើបាន​ដឹងពីគុណសម្បត្តិទាំងនេះ

  • 2018-06-15 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ​ច្រណែន​​​អង្គុយ​​តូច​ចិត្ត​ ពេល​​ឃើញ​គេ​មាន​គូ ព្រោះ​​​​អ្នក​មាន​គូ​​ទាំង​អស់​មិន​ប្រាកដ​ថា​​មាន​​ក្តី​សុខ​នោះ​ទេ។ បើ​ប៉ះចំ​មនុស្ស​ល្អ​​ប្រហែល​មិន​អី ​​ប៉ុន្តែ​បើ​ជួប​មនុស្ស​ខុស​វិញ សុខ​ចិត្ត​​បន្ត​នៅ​លីវ​​​វិញ​ល្អ​ជាង ព្រោះ​​​នៅ​លីវ​មាន​​គុណ​សម្បត្តិ​ច្រើន​ណាស់​ គ្រាន់​តែ​ពេល​ខ្លះ​អ្នក​មិន​បាន​ចាប់​អារម្មណ៍​​តែ​ប៉ុណ្ណោះ។

១. មាន​ពេល​​ច្រើន​សម្រាប់​​​ធ្វើ​រឿង​អ្វី​​ផ្សេង​​ដែល​ខ្លួន​ចង់​ធ្វើ។​​

២. មាន​ពេល​ទៅ​​​ដើរ​លេង​ជា​មួយ​មិត្តភ័ក្តិ​​យ៉ាង​សប្បាយ។

៣. មិន​ចាំ​​​បាច់​​ពិបាក​​រាយការណ៍​គ្រប់​រឿង ពេល​ត្រូវ​ធ្វើ​អ្វី ឬ​នៅ​ទី​កន្លែង​ណាមួយ។

៤. ទោះ​បី​​​គ្មាន​នរណា ផ្អែមល្ហែម​ជាមួយ ប៉ុន្តែ​ក៏​​មិន​ដែល​ខូច​ចិត្ត​​អី​ដែរ។

៥. ​មិន​​សូវ​បាន​​ចេញ​​ទៅ​ខាង​​​ក្រៅ​ញឹកញាប់ ហើយ​បាន​សល់​លុយ​ខ្លះ​ទៀត។

៦. រាល់​​ថ្ងៃ​មិន​ចាំ​បាច់​រង់ចាំ​មើល​ផ្លូវ​​ ចង់​ឲ្យ​គេ​ឆាត​ ឬ​ក៏​ខល​មក​។

៧.​ គ្មាន​​ការ​ប្រច័ណ្ឌ​​ ខ្វាយ​ខ្វល់​ជាមួយ​នរណា ស្រួល​​ចិត្ត​ណាស់។

៨. មិន​​ចាំ​បាច់​​គិត​ថា ត្រូវ​ស្លៀកពាក់​ឬ​​​តុបតែង​ខ្លួន​​បែប​ណា​​​​ដើម្បី​ឲ្យ​គេ​ចូលចិត្ត។

៩. មិន​ចាំ​បាច់​​ត្រូវ​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ដើម្បី​នរណា​ម្នាក់​​ឡើយ។

១០. មាន​ពេល​វេលា​នៅ​ជាមួយ​ក្រុម​​គ្រួសារ​យ៉ាង​កក់​ក្តៅ។

១១. ​​គ្មាន​អ្នកណា​​អាច​មក​កុហក​បោកប្រាស់ កេង​ប្រវ័ញ្ច​ពី​យើង​បាន។

១២. គ្មាន​​បញ្ហា​ រឿង​ស្មុគស្មាញ​ដែល​ត្រូវ​គិត។

១៣. មាន​​​ជម្រើស​ច្រើន​សម្រាប់​ជីវិត។

១៤. មិន​​ចាំ​បាច់​ត្រូវ បង្ហូរ​ទឹក​ភ្នែក​ដោយសារ​ស្នេហា។

១៥. មិន​រស់​នៅ​ក្រោម​បម្រាម ឬ​ត្រូវ​ផ្គាប់​ចិត្ត​អ្នក​ណា។

១៦. មាន​ភាព​ឯករាជ្យ សេរីភាព ពេញលេញ​បរិបូរណ៍។​​​

១៧. មាន​ពេល​ច្រើន​សម្រាប់​គិត​ពី​គម្រោង​ទៅ​ថ្ងៃ​អនាគត ដូច​ជា​ការ​​ធ្វើ​ការងារ​ឬ​ធ្វើ​​មុខ​ជំនួញ​ផ្សេងៗ។

​​​​​​ឃើញ​​ទេ​​នៅ Single មាន​ទៅ​អន់​អី​ឯណា? ហើយ​​សង្ឃឹម​ថា​អ្នក​ Single អាន​ហើយ​​មាន​អារម្មណ៍​ធូរ​ស្រាល​និង​មាន​​មោទកភាព​ចំពោះ​ខ្លួន​ឯង​ឡើង​វិញ។ យ៉ាង​ណា​មិញកុំ​​អង្គុយតែ​​​រអ៊ូ ថា​គ្មាន​​គូ​នឹង​គេ ស្រប​ពេល​ដែល​មាន​​អ្នក​តាម​សុំ​ស្នេហ៍​​រាប់​មិន​អស់ ​ហេតុ​អ្វី​​​មិន​សាក​បើក​ចិត្ត​ហើយ​ទាក់​ទង​គ្នា​​សិន​ទៅ​​ ក្រែង​​លោ​​​​បាន​មាន​គូ​នឹង​គេ​ដែរ៕

ចុចអានបន្ត៖

​​​

ប្រភព៖ updatetoday ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម