កុំឲ្យខ្ទេចមុខទាន់! មកដឹងអាយុកាលគ្រឿងសម្អាងនានាដែលអ្នកត្រូវរើបោះចោល
- 2018-06-14 08:07:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យខ្ទេចមុខទាន់! មកដឹងអាយុកាលគ្រឿងសម្អាងនានាដែលអ្នកត្រូវរើបោះចោល
មនុស្សស្រីជាមួយគ្រឿងសម្អាងពិតជាអ្វីដែលមិនអាចខ្វះគ្នាបាន។ សម្រាប់នារីជាច្រើន ថ្ងៃណាដែលក្រែមអស់ ឬខ្មៅដៃគូចិញ្ចើមអស់ ជំនឿចិត្តក៏ធ្លាក់ចុះតាមនោះដែរ។ អ្នកខ្លះមានគ្រឿងសម្អាងច្រើនម៉ូដ ច្រើនពណ៌ ច្រើនក្លិន ដូច្នេះហើយខ្លះមួយឆ្នាំប្រើបានម្ដង ឬពីរដង ក៏ចេះតែទុកប្រើ។ ប៉ុន្តែដឹងអត់ថាគ្រឿងសម្អាងទាំងនេះ គឺសុទ្ធតែមានកាលកំណត់ប្រើប្រាស់ ឬដឺឡេខុសៗគ្នា ហើយបើបន្តប្រើលើសកាលកំណត់របស់វា មុខមាត់របស់អ្នកអាចខូចបាន។ ដូច្នេះ ថ្ងៃនេះ កញ្ញា នឹងនាំប្រិយមិត្តមកស្វែងយល់ថាតើគ្រឿងសម្អាងនីមួយៗមានអាយុកាលប៉ុណ្ណាក្រោយបើកប្រើលើកដំបូង៖
១. Eye Shadow មិនគួរទុកប្រើលើសពី ២ឆ្នាំ
២. ក្រែមលាបមាត់ មិនគួរទុក ប្រើលើសពី ២ទៅ៣ឆ្នាំ
៣. ម្សៅទ្រនាប់ មិនគួរ ទុកប្រើលើសពី ១ឆ្នាំ សម្រាប់ម្សៅទ្រនាប់ផ្សំជាមួយទឹក និង ១ឆ្នាំកន្លះ សម្រាប់ម្សៅទ្រនាប់ផ្សំជាមួយជាតិប្រេង
៤. ទឹកអប់ មិនគួរទុកប្រើលើសពី ១ឆ្នាំ
៥. ម៉ាស្ការ៉ា មិនគួរទុកប្រើលើសពី ៣ខែ
៦. ម្សៅផាត់មុខ មិនគួរទុកប្រើលើសពី ២ឆ្នាំ
៧. ថ្នាំក្រចក មិនគួរទុកប្រើលើសពី ១ឆ្នាំ
ទាំងនេះគឺជាអាយុកាលប្រើប្រាស់ជាមធ្យមរបស់គ្រឿងសម្អាងប្រភេទនីមួយៗ។ គ្រឿងសម្អាងខ្លះអាចហួសដឺឡេខូច យឺត ឬលឿនជាងនេះតិចតួច អាស្រ័យលើការទុកដាក់។ ដូច្នេះមុននឹងប្រើគ្រឿងសម្អាងទៅលើផ្ទៃមុខ ឬរាងកាយ គឺត្រូវត្រួតពិនិត្យឲ្យច្បាស់សិនថាវានៅមានគុណភាព ឬក៏អត់ដើម្បីកុំឲ្យស្បែករបស់យើងប្រតិកម្ម ឬឆ្លងមេរោគ ៕
ចុចអាន៖
អាថ៌កំបាំងថែរក្សាសម្រស់របស់នារីកូរ៉េ ដែលនារីៗគ្រប់រូបគួរយកជាគំរូ
៩តិចនិកសំខាន់បំផុតដើម្បីថែស្បែកឲ្យបានស្អាតនៅវ័យខ្ទង់២០ឆ្នាំ