អាថ៌កំបាំងថែរក្សាសម្រស់របស់នារីកូរ៉េ ដែលនារីៗគ្រប់រូបគួរយកជាគំរូ
- 2018-05-30 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងថែរក្សាសម្រស់របស់នារីកូរ៉េ ដែលនារីៗគ្រប់រូបគួរយកជាគំរូ
ដឹងស្រាប់ហើយថាស្បែក និងសម្រស់របស់នារីកូរ៉េកំពុងតែធ្វើឲ្យពិភពលោកចាប់អារម្មណ៍ ជាពិសេសចំពោះនារីៗតែម្ដង។ ដើម្បីទទួលបានស្បែកស្អាត សម្រស់ក្មេងជាងវ័យមិនមែនជារឿងងាយប៉ុន្មានទេ តែជំហានប៉ុន្មានក្នុងការថែរក្សាសម្រស់របស់នារីកូរ៉េខាងក្រោមនេះពិតជាអាចជួយអ្នកយ៉ាងមានប្រសិទ្ធភាព ៖
១. ពេលចេញក្រៅត្រូវប្រើក្រែមការពារកម្ដៅថ្ងៃជានិច្ច
កម្ដៅថ្ងៃអាចបំផ្លាញស្បែកអ្នកបានយ៉ាងធ្ងន់ធ្ងរ ដូច្នេះបើអ្នកមិនចង់ឲ្យស្បែកខូច ស្រអាប់ទេ ការដែលលាបឡេការពារកម្ដៅថ្ងៃគឺសំខាន់ណាស់។ សម្រាប់នារីដែលមានស្បែកស្ដើងរឹតតែមិនអាចខ្វះបានទៀត។ សម្រាប់នារីកូរ៉េគឺពួកគេមិនដែលភ្លេចឡេការពារកម្ដៅថ្ងៃមុនពួកគេឈានជើងចេញពីផ្ទះឡើយ។
**២. ក្រែមស្ដើង និងភ្លឺ**
បបូរមាត់គឺមានឥទ្ធិពលណាស់ ដូច្នេះនារីកូរ៉េមិនដែលចោលក្រែមនោះទេ ប៉ុន្តែពួកគេគឺជ្រើសរើសយកក្រែមណាដែលអាចជួយឲ្យបបូរមាត់គេមានសំណើម និងមានពណ៌ស្ដើងស្រាល បែបធម្មជាតិ។ ការប្រើក្រែមបែបនេះគឺអាចឲ្យពួកគេមើលទៅស្អាត ក្មេងជាងវ័យ និងមានអារម្មណ៍ថាស្រស់ស្រាយ។
៣. ការប្រើគ្រឿងថែរក្សាសម្រស់ជំនួយជារឿងមួយ តែរបបអាហារនៅតែជារឿងសំខាន់
ទោះអ្នកមានលុយទិញគ្រឿងសម្អាងបានប៉ុណ្ណាក៏ដោយតែបើរបបអាហារអ្នកមិនល្អ សុខភាព និងសម្រស់អ្នកក៏ទ្រុឌទ្រោមទៅតាមហ្នឹងដែរ។ សម្រាប់នារីកូរ៉េគឺពួកគេមិនដែលចោលគីមឈឺពេលញ៉ាំអាហារនោះទេ ព្រោះវាមិនត្រឹមតែឆ្ងាញ់ ហើយថែមទាំងជួយរក្សាសម្រស់ និងធ្វើឲ្យពួកគេក្មេងជាងវ័យទៀតផង។ សម្រាប់អ្នកដែលចង់បានស្បែកស្អាត និងរាងកាយមាំមួន គឺត្រូវទម្លាប់ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន។ លើសពីនេះសាច់ត្រី និងខ្លាញ់ត្រីក៏ល្អសម្រាប់សម្រស់ដែរ។
៤. ប្រើផលិតផលដែលផ្សំឡើងពីទឹកមាត់ខ្យង
ខ្យងមានសារជាតិអន្តាយៗដែលជា សារធាតុចិញ្ចឹមដ៏ល្អមួយដែលនារីកូរ៉េមិនដែលរំលង។ វាជួយឲ្យផ្ទៃមុខមានសំណើម កាត់បន្ថយស្នាមជ្រីវជ្រួញលើស្បែក និងបន្តឹងស្បែកឲ្យមានភាពស្រស់ស្អាតដូចក្មេង។ ផលិតផលរក្សាសម្រស់នៅកូរ៉េភាគច្រើនគឺផ្សំឡើងពីខ្យងតែម្ដង ដូចជាសេរ៉ូម និងម៉ាស។ ដូច្នេះអ្នកអាចស្វែងរកផលិតផលដែលមានផ្សំឡើងពីខ្យង ដើម្បីរក្សាសម្រស់ឲ្យបានស្រស់ស្អាត។
ពេលខ្លះបើចេះតែបណ្ដោយឲ្យសម្រស់ទៅតាមធម្មជាតិដោយមិនមានវិធីទប់ស្កាត់នោះ អ្នកអាចនឹងមានអារម្មណ៍ថាខុសឆ្គងចំពោះខ្លួនឯង។ អីចឹងហើយគួរតែចាប់ផ្ដើមថែរក្សាសម្រស់ទាំងអស់គ្នាណា!
ចុចអាន៖គន្លឹះខ្លីៗជួយសម្រស់ស្ត្រីឲ្យកាន់តែស្អាតឡើង ពីមួយថ្ងៃទៅមួយថ្ងៃ