៩តិចនិកសំខាន់បំផុតដើម្បីថែស្បែកឲ្យបានស្អាតនៅវ័យខ្ទង់២០ឆ្នាំ
- 2018-05-30 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩តិចនិកសំខាន់បំផុតដើម្បីថែស្បែកឲ្យបានស្អាតនៅវ័យខ្ទង់២០ឆ្នាំ
គ្មានអ្នកណាដែលមានស្បែកស្អាតរហូតទេ ហេតុនេះហើយក្នុងកំឡុងអាយុ២០ឆ្នាំ អ្នកត្រូវចាប់ផ្តើមយកចិត្តទុកដាក់លើស្បែកឱ្យមែនទែន។ កុំចាំដល់អាយុ៣០ ឬ៤០ព្រោះវាអាចហួសពេលក៏ថាបាន។ ថែទាំស្បែករបស់អ្នកតាមចំណុចទាំងប៉ុន្មាននេះទាន់ខ្លួននៅក្មេង៖
១. លាបក្រែមការពារកម្តៅថ្ងៃ
អ្នកគួរទម្លាប់លាបក្រែមការពារកម្តៅថ្ងៃពីពេលនេះទៅមិនថានៅសាលា កន្លែងធ្វើការ ឬកន្លែងណាក៏ដោយ។ ក្រែមការពារកម្តៅថ្ងៃជួយប្រឆាំងនឹងថ្ងៃក្តៅខ្លាំងដែលធ្វើឱ្យស្បែកអ្នកឡើងអាចម៌រុយទៅថ្ងៃក្រោយ។
២. ពាក់វ៉ែនតាការពារកម្តៅថ្ងៃ
វ៉ែនតាការពារកម្តៅថ្ងៃមិនត្រឹមតែជួយបង្កើនសម្រស់ទេ វាក៏អាចជួយការពារភ្នែកនិងស្បែកអ្នកផងដែរ។ អ្នកគួរពាក់វាពេលជិះម៉ូតូ ឬពេលថ្ងៃក្តៅខ្លាំង។
៣. កុំផាត់មុខក្រាស់ៗពេក
ការផាត់មុខក្រាស់ៗពេកធ្វើឱ្យប៉ះពាល់ស្បែកយ៉ាងធ្ងន់ធ្ងរ។ និងធ្វើឱ្យស្បែកឆាប់ចាស់ជាងវ័យ។ នៅវ័យចាប់ពី២០ឆ្នាំ អ្នកគ្រាន់តែលាបក្រែមការពារកម្តៅថ្ងៃបន្តិច និងក្រែមលាបមាត់បន្តិចទៅបានហើយ។
៤. លុបMake-Upមុនគេងឱ្យបានស្អាត
អ្នកប្រហែលជាបានដឹងហើយ ព្រោះវាជារឿងសំខាន់បំផុត។ គ្រប់គ្នាតែង លុបMake-Upជារៀងរាល់ថ្ងៃ តែមិនប្រាកដថាបានស្អាតល្អទេ។ អ្នកគួរតែលុបវា២តង់តាមរយៈហ្វូមលាងមុខ និងទឹកជូតមុខ។
៥. ផឹកទឹកឱ្យច្រើនតាមដែលអាចធ្វើបាន
ការផឹកទឹកគឺល្អបំផុតហើយសម្រាប់រាងកាយទាំងមូល ជាពិសេសគឺស្បែក។ ស្បែករបស់អ្នកមានសំណើមលុះត្រាតែអ្នកផឹកទឹកបានច្រើន។
៦. លាងសម្អាតគ្រឿងផាត់មុខ
កម្រមានអ្នកលាងសម្អាតគ្រឿងផាត់មុខជាប្រចាំណាស់ ភាគច្រើនតែងតែប្រើដល់វាចាស់រួចក៏បោះចោល។ ប៉ុន្តែត្រូវដឹងថាធ្វើដូចនេះ បាក់តេរីនិងមេរោគចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ អាចធ្វើឱ្យអ្នករោលមុខនិងឡើងមុន។
៧. គេងឱ្យបានគ្រប់គ្រាន់
ការដែលគេងគ្រប់គ្រាន់ក៏ដូចជាផឹកទឹកដែរគឺមានប្រយោជន៍ដល់ស្បែកខ្លាំងមែនទែន។ ត្រូវគេងឱ្យបានយ៉ាងហោចណាស់៨ម៉ោង។ ការគេងមិនគ្រប់គ្រាន់ធ្វើឱ្យភ្នែកអ្នកខ្មៅ និងស្បែកស្រអាប់។
៨. ញ៉ាំអាហារល្អឱ្យបានច្រើន និងហាត់ប្រាណ
អ្នកអាចញាំច្រើនតាមដែលចិត្តចង់ បើសិនជាអាហារដែលអ្នកញាំគឺល្អចំពោះសុខភាព មិនមែនអាហារដែលសំបូរជាតិខ្លាញ់ឬសាច់នោះទេ។ ការញាំតាមចិត្តក៏តម្រូវឱ្យអ្នកហាត់ប្រាណជាប្រចាំផងដែរ។
៩. ញញឹម
ការញញឹមជាកត្តាចម្បងបំផុត។ ការញញឹមមិនអាចជួយឱ្យស្បែកអ្នកស្អាតទេ តែវាជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនិងមានភាពជឿជាក់។ គ្រប់គ្នាតែងតែមើលទៅស្អាតជាមួយស្នាមញញឹម៕
ចុចអាន៖
កត្តាសំខាន់ ៣ យ៉ាង ធ្វើឲ្យស្រីៗវ័យ ២០ ឆ្នាំមានបញ្ហាស្បែកជ្រីវជ្រួញដូចយាយចាស់
៤រូបមន្តធ្វើឲ្យស្បែកស្អាតសខ្ចីដោយប្រើរមៀត និងគ្រឿងផ្សំធម្មជាតិងាយរក