សម្ដី ៥ម៉ាត់ដែលប្រុសៗតែងចង់ឲ្យស្រីៗយល់ហើយឈប់យល់ច្រឡំទៀត
- 2018-06-13 08:28:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដី ៥ម៉ាត់ដែលប្រុសៗតែងចង់ឲ្យស្រីៗយល់ហើយឈប់យល់ច្រឡំទៀត
មនុស្សពីរនាក់ស្រលាញ់គ្នា ក្រៅពីក្ដីស្រលាញ់ដែលត្រូវមានឲ្យគ្នាហើយ អ្វីដែលមិនអាចខ្វះបានដែរនោះគឺការសម្របខ្លួនជាមួយគ្នា។ បើគ្មានចំណុចនេះទេ ស្នេហារបស់អ្នកនឹងមិនបានយូរអង្វែងឡើយ ព្រោះបើទោះជាអ្នកទាំងពីរអាចមានចំណុចដូចគ្នា ឬចំណូលចិត្តស្រដៀងៗគ្នាច្រើន ប៉ុន្តែប្រាកដជាមានចំណុចខ្លះដែលផ្ទុយគ្នា។ ខាងក្រោមនេះ នឹងបង្ហាញពីពាក្យសម្ដី ៥ម៉ាត់ដែលមនុស្សប្រុសចង់ឲ្យមនុស្សស្រីយល់ពីគេឲ្យបានច្បាស់៖
១. ទេ គឺ ទេ, OK គឺ OK
ខុសប្លែកពីមនុស្សស្រីបន្តិច ត្រង់ថាមនុស្សស្រីនិយាយស្ដីលាក់អារម្មណ៍ច្រើន ដូច្នេះខាងប្រុសត្រូវមើលស្ថានការណ៍ និងអារម្មណ៍របស់នាងឲ្យបានល្អសិន ទើបដឹងថានាងចង់បានន័យបែបណា។ ប៉ុន្តែសម្រាប់មនុស្សប្រុស ជាទូទៅគឺចូលចិត្តឆ្លើយនូវអ្វីដែលគេគិតត្រង់ៗ មិនបញ្ឆិតបញ្ឆៀងឡើយ។
២. គេគ្រាន់តែជាមិត្តទេ
វាអាចជាប្រយោគគួរឲ្យសង្ស័យសម្រាប់មនុស្សស្រី ព្រោះស្ដាប់ហើយនាងប្រាកដជាមានអារម្មណ៍ថាមានអ្វីលើសពីមិត្ត។ អ្នកអាចសង្ស័យបាន ប៉ុន្តែក៏កុំអាលខឹងច្រឡោតដាក់គេថាទៅលួចមានអ្នកថ្មីអី ព្រោះមនុស្សប្រុសមួយចំនួន គឺចង់បានន័យដូចអ្វីដែលគេនិយាយមែន។ យ៉ាងណាមិញ អ្នកអាចសង្កេតទង្វើរបស់គេបាន ដោយកុំឲ្យគេដឹងខ្លួនក៏ល្អដែរ ដើម្បីកុំឲ្យឈឺចិត្តច្រើននៅពេលក្រោយ។
៣. សុំពេលផ្ទាល់ខ្លួនបន្តិច
ជឿថាមនុស្សស្រីគ្រប់គ្នាបានឮពាក្យនេះ ប្រាកដជានឹកឃើញអ្វីមិនល្អ ឬនឹកឃើញថាគេមានស្រីជាដើម។ ប៉ុន្តែការពិតទៅ មនុស្សប្រុសក៏មិនមែនដូចអ្វីដែលស្រីៗគិតគ្រប់គ្នានោះដែរ។ ការសុំពេលវេលាផ្ទាល់ខ្លួននោះ អាចមានន័យថាគេត្រូវការពេលវេលាគិតគូរ ដោះស្រាយរឿងអ្វីមួយក៏ថាបាន។ កុំភ្លេចថា ជាសង្សារនឹងគ្នាក៏ពិតមែន ប៉ុន្តែយើងក៏ត្រូវទុកចន្លោះផ្ទាល់ខ្លួនខ្លះឲ្យគ្នាដែរ។
៤. កុម្ម៉ង់ច្រើនម្ល៉េះ ញ៉ាំអស់ដែរ?
និយាយបែបនេះមិនមែនមានន័យថាគេគម្រិះ កំណាញ់ជាមួយអ្នកអីនោះទេ ប៉ុន្តែគឺដោយសារ ពេលញ៉ាំច្រើនហើយ ស្រីៗយើងចូលចិត្តរអ៊ូថាចង់សម្រកគីឡូ ហើយក៏មិនហាត់ប្រាណ។ ពេលខ្លះក៏សួរខាងប្រុសថាខ្លួនឯងធាត់ជាងមុន ឬក៏អត់ ដល់គេឆ្លើយតាមការពិតក៏ខឹង...។ ដូច្នេះដែលគេសួរបែបនេះ ពេលកុម្ម៉ង់អាហារច្រើនៗ គឺដោយសារគេបារម្ភពីសុខភាពអ្នកប៉ុណ្ណោះ។
៥. ស្រេចចិត្ត
សួរអ្វីក៏ឆ្លើយត្រឹមតែថា អីក៏បាន មិនថាជាការញ៉ាំអាហារ ទិញទំនិញ ធ្វើការ... គេក៏ឆ្លើយតែពាក្យថា “ស្រេចតែអូន” “បងយ៉ាងម៉េចក៏បានដែរ”។ ស្រីៗដែលបានឮប្រយោគនេះអាចមានអារម្មណ៍ថាសាំ ប៉ុន្តែគេនិយាយបែបនេះ គឺមិនមែនឲ្យអ្នកទាយចិត្តគេនោះទេ ប៉ុន្តែគឺដើម្បីចង់ឲ្យអ្នកជាអ្នកជ្រើសរើស ៕
ចុចអាន៖
ស្រីៗបើនៅតែបន្តទម្លាប់បែបនេះទៀត កុំថាប្រុសៗចិត្តដាច់ឲ្យសោះ
បើសង្សារសុំ ៥យ៉ាងនេះ ហាមធ្វើឲ្យគេដាច់ខាត ទោះស្រលាញ់យ៉ាងណាក៏ដោយ