ស្រីៗបើនៅតែបន្តទម្លាប់បែបនេះទៀត កុំថាប្រុសៗចិត្តដាច់ឲ្យសោះ
- 2018-06-05 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗបើនៅតែបន្តទម្លាប់បែបនេះទៀត កុំថាប្រុសៗចិត្តដាច់ឲ្យសោះ
កុំបន្តទម្លាប់ទាំងអស់នេះទៀតស្រីៗ បើមិនដូច្នេះទេប្រុសៗអាចនឹងដាច់ចិត្តទៅចោលមែនក៏ថាបាន។ តើទម្លាប់ទាំងនោះជាអ្វី បានជាធ្វើឲ្យបុរសដែលធ្លាប់តែស្រលាញ់ថ្នាក់ថ្នម ហ៊ានដាច់ចិត្តចាកចេញគ្មានស្ដាយស្រណោះ? ខាងក្រោមនេះ កញ្ញា នឹងបង្ហាញជូន៖
១.ឈ្លោះគ្នានៅមុខគេមុខឯង
គ្មានគូស្នេហ៍ណាដែលថា មិនធ្លាប់ឈ្លោះគ្នានោះទេ ប៉ុន្តែការទាស់ទែងគ្នានៅចំពោះមុខអ្នកដទៃគឺជារឿងមួយដែលមនុស្សប្រុសទទួលយកមិនបាន។ មានរឿងធំយ៉ាងណា ក៏គួរតែបិទទ្វារផ្ទះ ហើយចាំនិយាយគ្នាឲ្យដឹងសខ្មៅ។
២.បញ្ហាលុយកាក់
ពេលទៅញ៉ាំអាហារខាងក្រៅ ភាគច្រើនបុរសមានកាតព្វកិច្ចជាអ្នកចេញប្រាក់។ ធ្វើជាមនុស្សកុំអាត្មានិយមពេក គួរតែជួយចេញគ្នាខ្លះ ទើបមិនធ្វើឲ្យខាងប្រុសធុញទ្រាន់។ លុយពិតជាមានសារៈសំខាន់ ហើយបុគ្គលទាំងពីរគួរចែករំលែកការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុរួមគ្នា ហើយ រឿងស្នើឲ្យដៃគូសងប្រាក់បន្តិចបន្តួច ក៏អាចក្លាយជារឿងដ៏អាក្រក់មើលផងដែរ។ អ្នកដែលស្រលាញ់គ្នាពិតប្រាកដ នឹងមិនឲ្យលុយចូលមកក្នុងបំផ្លាញទំនាក់ទំនងរបស់អ្នកទេ។
៣.កុំចេះលូកដៃក្នុងរឿងគ្រួសារដៃគូ
ចង់ឲ្យគូស្នេហ៍នៅតែស្រលាញ់ អាណិត កុំទៅចេះលូកដៃ ឬអារកាត់បញ្ហាផ្សេងៗក្នុងគ្រួសារខាងគេអី បើទោះជាខាងគាត់ស្នើសុំយោបល់ក៏ដោយ។ អ្នកអាចនិយាយបានត្រឹមថា «ទោះជាបងសម្រេចចិត្តបែបណា ក៏នៅតែគាំទ្រ» ទៅបានហើយ។
៤.គាស់កកាយអតីតកាល
មនុស្សស្រីគឺបែបនេះ ឲ្យតែឈ្លោះគ្នាដឹងតែទៅរំលឹករឿងពីអតីតកាលមក ដើម្បីឲ្យឈ្នះដៃគូ។ ទង្វើមិនគប្បីបែបនេះយូរៗទៅ នឹងធ្វើឲ្យបុរសៗឆ្អែតចិត្តឈប់ចង់នៅក្បែរជាក់ជាមិនខាន ព្រោះវាពិតជារំខានអារម្មណ៍ខ្លាំងមែនទែន។
៥.ចង់ឈ្នះចាញ់
ភាគច្រើនឲ្យតែមានបញ្ហាខាងប្រុសតែងបណ្ដោយឲ្យខាងស្រីឈ្នះជានិច្ច ដោយសុខចិត្តធ្វើចាញ់ទៅតាមលួង អង្វរមុន តែកុំបានចិត្តពេក ព្រោះពេលខ្លះការអំណត់របស់មនុស្ស មានដែនកំណត់។
៦.រំពឹងខ្ពស់ពីដៃគូ
ស្រីៗកុំចូលចិត្តរំពឹងដៃគូខ្លាំងពេក។ ជាមិត្តស្រីល្អមិនគួរពឹងផ្អែក ឬចង់របស់ទ្រព្យអ្វីតែពីខាងប្រុស ព្រោះពេលខ្លះគាត់ក៏ត្រូវបែងចែកចំណែកផ្សេងៗទៅកាន់ក្រុមគ្រួសារ ឬមិត្តភ័ក្ដិគេដែរ៕
ចុចអាន៖ប្រពន្ធចូលចិត្តប្រចណ្ឌប្តី ត្រូវដឹងពីរឿង ៧ យ៉ាងនេះសិន ដើម្បីកុំឲ្យឈានទៅបែកបាក់គ្នា