ក្រោក​ពី​ឈឺ​បាក់​សម្រស់​មែនទេ? តិកនិក​ទាំងនេះ អាចជួយ​ឲ្យ​មុខ​ភ្លឺ​ថ្លា​បានវិញ​​ភ្លាម

  • 2018-03-08 01:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​ក្ដី​កង្វល់​មួយ​របស់​មិត្ត​ៗ​នារី ព្រោះ​ពេល​ឈឺ​កម្រិត​ប្រូតេអ៊ីន ក៏​ដូចជា​សារធាតុ​បំប៉ន​មួយ​ចំនួន​ត្រូវ​ខ្សោះ​អស់​ច្រើន​ពី​ក្នុង​ខ្លួន ទើប​បណ្ដាល​ឲ្យ​មុខ​ស្លក់។ អ្នក​ត្រូវ​រង់ចាំ​ឲ្យ​វីរុស​បាត់ ដោយ​ការ​ប្រើប្រាស់​ថ្នាំ។ តែ​ទោះជាយ៉ាងណាក៏ដោយ​បើ​ចុង​ច្រមុះ​នៅតែ​ពណ៌​ផ្កាឈូក អ្នក​មិន​អាច​ទៅ​ពិធី​ជប់លៀង​ជាមួយ​សម្រស់​អន់ថយ​បែប​នោះ​ទេ។ នេះ​គឺជា​គន្លឹះ​ថែរក្សា​សម្រស់ សម្រាប់​អ្នក​ឈឺ៖

១.ចាប់ផ្ដើម​ជាមួយ​ក្រែម​ផ្ដល់​សំណើម​ដល់​ស្បែក

មុន​ពេល​តុបតែង​មុខ​អ្វី​ដែល​ត្រូវ​ធ្វើ​ដំបូង គឺ​សម្អាត​ស្បែក​ឲ្យ​ស្អាត​ដោយ​ហ្វូម​លាង​មុខ​មាន​ជាតិ​ទឹកដោះ​គោ។ ប៉ុន្តែ​ក្រោយ​លាង​រួច កុំ​ភ្លេច​ប្រើ​ក្រែម​មាន​ជាតិ​សំណើម។ ការ​ប្រើ​ក្រែម​ជាតិ​សំណើម គឺ​ល្អ​សម្រាប់​អ្នក​ពេល​អ្នក ព្រោះ​ធ្វើឲ្យ​ស្បែក​រលោង​ស្អាត។

រូបតំណាង

**២.លាង​សម្អាត​មុខ​ឲ្យ​បាន​ញឹកញាប់**

ស្បែក​របស់​អ្នក​ឈឺ​ត្រូវ​រក្សា​ជាតិ​សំណើម​គ្រប់​ពេល នេះ​ជា​មូលហេតុ​ដែល​សូម្បី​តែ​កាលៈទេសៈ​នេះ អ្នក​ត្រូវតែ​លាង​សម្អាត និង​ផ្ដល់​ជាតិ​សំណើម​ឲ្យ​បាន​គ្រប់គ្រាន់​តាម​រយៈ​ការ​លាង​សម្អាត។ យ៉ាងហោចណាស់​លាង​សម្អាត​មុខ​របស់​អ្នក​ទ្វេដង​ក្នុង​មួយ​ថ្ងៃ (ពេល​ជា ២ ដង​ក្នុង​មួយ​ថ្ងៃ)។

៣.ប្រើ​កន្សែង​សើម​ដាក់​លើ​មុខ

បើ​អ្នក​មិន​អាច​ក្រោក​ទៅ​លាង​សម្អាត​មុខ​បាន​ញឹកញាប់​ទេ សូម​ប្រើ​កន្សែង​សើម​វិញ។ បែបនេះ​ វា​ធ្វើឲ្យ​ស្បែក​ស្រស់​ស្អាត និង​មិន​ខ្សោះ សូម្បី​តែ​ពេល​ឈឺ​ក៏​ដោយ។ ប្រសិនបើ​អ្នក​មាន​ម៉ាស៊ីន​ផ្សើម​នៅ​ផ្ទះ អ្នក​អាច​ប្រើ​វា ដើម្បី​ផ្ដល់​ចំហាយ​ជាតិ​ទឹក​ទៅ​លើ​មុខ និង​ជួយ​បើក​បំពង់​ក ច្រមុះ​ឲ្យ​ស្រួល​ដកដង្ហើម។

៤.បំបាត់​ភ្នែក​ហើម ឬ​ស្លក់

វា​ជា​អាការៈ​ធម្មតា​សម្រាប់​អ្នក​ឈឺ​ទៅ​ហើយ តែ​កញ្ចប់​តូច​ៗ​អាច​ធ្វើឲ្យ​រង្វង់​ភ្នែក​ខ្មៅ ឬ​ដក់​ប្រែ​ជា​ស្រស់​ថ្លា​វិញ​បាន។ ដោយ​បន្ទាប់ពី​ឆុង​រួច​អ្នក​អាច​ទុក​កញ្ចប់​តែ​នោះ​នៅ​ក្ដៅឧណ្ណៗ និង​មាន​ជាតិ​សើម​ទៅ​ដាក់​លើ​ភ្នែក ១៥ នាទី។

រូបតំណាង

៥.កុំ​ប្រើ​ម្សៅ​ទ្រនាប់ និង​ផាត់​ច្រើន​ពេក

គន្លឹះ​សម្រាប់​តុបតែង​មុខ​ឲ្យ​អ្នក​ជំងឺ គឺ​ប្រើ​ម្សៅ​ពីរ​មុខ​នេះ​ឲ្យ​ស្ដើង​បំផុត។ ជា​ធម្មតា​ពេល​ឈឺ​ស្បែក​ប្រាកដជា​ស្ងួត និង​ស្រអាប់​ហើយ​មើល​ទៅ​ហាក់​ដូចជា​ចាស់​មួយ​កម្រិត។ ដូចនេះ​ការ​ប្រើ​ម្សៅ​ទ្រនាប់​បាន​បង្ខាំង​ឲ្យ​ស្បែក​កាន់តែ​ស្ងួត​ថែមទៀត ដូចនេះ​ហើយ​មិនបាច់​ប្រើ​វា​ឡើយ ដោយ​អ្នក​អាច​បើ BB cream ជំនួស​វិញ។

៦.ភ្នែក​ត្រូវ​មាន​ពន្លឺ

ស្ទីល makeup សម្រាប់​អ្នក​ជំងឺ គឺ​ភ្នែក​ត្រូវ​ផាត់​យ៉ាង​ណា​ឲ្យ​មើល​ទៅ​មាន​ពន្លឺ ហើយ​ពណ៌​ដែល​សក្ដិសម​គឺ​ទឹកក្រូច។

៨.បបូរមាត់

ចំណែក​ចំណុច​សំខាន់​នេះ​វិញ គឺ​មិន​អាច​រំលង​ឡើយ ដោយសារ​ឈឺ​មាត់​ប្រាកដជា​ស្ងួត ឬ​មាត់។ ដូចនេះ​មុន​នឹង​លាប​ក្រែម​គួរ​ផ្ដល់​សំណើម និង​ជម្រុះ​កោសិកា​ងាប់​លើ​មាត់​ចេញ​សិន ទើប​ពេល​លាប​ក្រែម​ទៅ​ឃើញ​រលោង​ស្អាត៕

រូបតំណាង

ចុចអាន៖គំរូ Make-up ស្អាត​អស់ទាស់ សក្តិសមបំផុត ចំពោះអ្នកចូលចិត្តលេងគូល័រភ្នែកសាហាវៗ!

ប្រភព៖ Fashionlady ប្រែ​សម្រួល៖ ទ្រី រ៉ាវី