ទុក្ខ​សោក​៣យ៉ាង​របស់​មនុស្ស​ស្រី​ដែល​គ្មាន​អ្នក​ណា​យល់​បាន ក្រៅ​ពី​ខ្លួន​នាង

  • 2018-06-11 02:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​មនុស្ស​ស្រី​ជាតិ​មុន​ធ្វើ​បុណ្យ​អត់​ទាន់​ដល់ ទើប​ជាតិ​នេះ​កើត​ជា​មនុស្ស​ស្រី​ពិត​ជា​មិន​ខុស​ឡើយ ត្បិត​មាន​តែ​មនុស្ស​ស្រី​គ្នា​ឯង​ទេ ទើប​យល់​ពី​ទុក្ខ​លំបាក​ដែល​ពិបាក​និយាយ​ចេញ​ទាំង​នេះ ជា​ពិសេស​​គឺ​ទុក្ខ​រឿង​មនោសញ្ចេតនា​នេះ​តែ​ម្ដង។

១. គិត​ច្រើន ឬ​គិត​វែង​ឆ្ងាយ ត្រូវ​គេ​ថា​សាំ​តាប៉ែ

គ្មាន​អ្នក​គេ​ចង់​គិត​ច្រើន​ឲ្យ​ឈឺ​ក្បាល​ឡើយ តែ​មាន​ខ្លះ មិន​គិត​គឺ​មិន​បាន។ យ៉ាងណាក៏ដោយ មិន​មែន​អ្នក​ណា​ក៏​យល់​ដល់​ការ​គិត​ច្រើន​របស់​យើង​ទេ។ គេ​បែរ​ជា​ចោទ​យើង​ថា សាំញ៉ាំ​រឿង​ច្រើន​ទៅ​វិញ។ ពេល​ខឹង​ម្ដង​ៗ ចង់​តែ​បណ្ដោយ​ឲ្យ​អស់ ចង់​ក្លាយ​ជា​អី ក៏​ស្រេច​តែ​ចិត្ត តែ​ធ្វើ​មិន​បាន។

២. រក្សា​តម្លៃ​ខ្លួន​ឯង​ត្រូវ​គេ​រិះគន់​ថា វាយ​ឫក លេង​ចរិត

មនុស្ស​ស្រី​ដែល​មិន​មាត់​ច្រើន តែង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ចំពោះ​បុរស ដូច​នេះ​មាន​មនុស្ស​ស្រី​មួយ​ចំនួន បាន​ប្រើ​វិធី​នេះ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​ខ្លួន​ឯង ហើយ​ក៏​អាច​រក្សា​តម្លៃ​របស់​ខ្លួន​ផង​ដែរ។ យ៉ាងណាក្ដី មាន​អ្នក​ខ្លះ​អន់​ចរិត ពេល​ញ៉ែ​គេ​មិន​បាន ឬ​គេ​មិន​ចង់​ស្ដី​រក បែរ​ថា​ឲ្យ​គេ​ថា លេង​ចរិត ឬ​មើល​ងាយ​មនុស្ស​ជា​ដើម។

៣. លេង​សើច​ច្រើន ត្រូវ​គេ​ថា​ជា​ស្រី​ចិត្ត​ងាយ

មិន​និយាយ​ក៏​ខុស ដល់​ពេល​និយាយ​ច្រើន លេង​ច្រើន ឬ​គ្រាន់​តែ​រួសរាយ​បន្តិច បែរ​ជា​ត្រូវ​គេ​ដៀល​ថា ស្រី​ចិត្ត​ងាយ ពិត​ជា​ផ្គាប់​ចិត្ត​មនុស្ស​អត់​បាន​តែ​ម្ដង។ ភាគ​ច្រើន​ការ​រិះគន់​នេះ គឺ​ចេញ​មក​ពី​ស្រី​ៗ​គ្នា​ឯង​ច្រើន​ជាង​ចេញ​ពី​ប្រុស​ៗ ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel