អត់ស្រួលទេ! ១៧សន្លឹកចាក់ដោតអារម្មណ៍ម្ដាយដែលថែទាំកូនតូចៗរាល់ថ្ងៃ
- 2018-06-07 08:47:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ស្រួលទេ! ១៧សន្លឹកចាក់ដោតអារម្មណ៍ម្ដាយដែលថែទាំកូនតូចៗរាល់ថ្ងៃ
មនុស្សជាច្រើនអាចនឹងគិតថា ការចិញ្ចឹមកូនគឺជារឿងងាយ ព្រោះជាអ្វីដែលគ្រប់គ្នាអាចរៀនសូត្របានតាមធម្មជាតិ។ ប៉ុន្តែការពិតមិនដូច្នោះទេ ជាពិសេសបើជួបកូនៗកំពូលកូរ រពឹស ក្បាលរឹង ដែលបង្កបញ្ហាឈឺក្បាលពេញមួយថ្ងៃនោះ អ្នកនឹងដឹងថាការថែទាំកូននោះលំបាកប៉ុណ្ណា។ ហត់នឿយគ្មានពេលសម្រាក មិនថាពេលចូលបន្ទប់ទឹក ពេលញ៉ាំបាយ ប៉ុន្តែអ្វីដែលម្ដាយគ្រប់រូបយល់ឃើញនោះគឺ វាគឺជាការហត់នឿយដែលមានក្ដីសុខ ទោះបីហត់នឿយប៉ុណ្ណាក៏ព្រម លំបាកប៉ុណ្ណាក៏ធន់ ធ្វើអ្វីក៏ដោយគឺដើម្បីកូន។
១. ម្ដាយមិនដែលមានពេលវេលាផ្ទាល់ខ្លួន ចង់បត់ជើងតូច បត់ជើងធំ គឺដឹងតែមានកូនក្បាលខូចមករំខាន។
២. ជាម្ដាយគឺត្រូវរៀនពីចំណេះដឹងពាក់ព័ន្ធការមើលកូនជានិច្ច
៣. Shopping លែងជាក្ដីសុខទៀតហើយបើមានមហាកូននៅក្បែរ
៤. ម្ដាយគឺជារបស់លេងរបស់កូន
៥. ពេលខ្លះស្ត្រេសពេកក៏លួចមកផឹក និងលេងហ្វេសប៊ុកស្ងាត់ៗ
៦. មិនដែលគេងលក់បានស្រួល
៧. ពេលងូតទឹកក៏មិនបានស្រួលនឹងគេ
៨. ពេលណាក៏អាចបំបៅកូនបាន
៩. បោកខោអាវញឹកញាប់ខ្លាំង បើអត់ម៉ាស៊ីនទៀតកាន់តែធ្ងន់ធ្ងរ
១០. ធ្វើអីក៏បានឲ្យតែកូនសប្បាយ ប៉ុន្តែបារម្ភការពារសុវត្ថិភាពកូនជានិច្ច
១១. កូនគង កូនទាត់រាល់យប់
១២. ដៃម្ខាងធ្វើម្ហូប ដៃម្ខាងពកូន
១៣. ជាម្ដាយ ហាមឈឺ ហាមឈប់
១៤. ព្រមលះបង់អាវដើម្បីជូតសំបោរឲ្យកូន
១៥. គ្រាន់តែរៀបចំខោអាវកូនក៏ចង់វិលមុខដែរ
១៦. ពេលខ្លះកូនវាចង់ជួយ ប៉ុន្តែជួយឲ្យម៉ែកាន់តែលំបាក
១៧. សម្អាតផ្ទះមួយថ្ងៃមិនដឹងប៉ុន្មានដង
យ៉ាងណាដែរ ដូចជីវិតពិតរបស់អ្នកប៉ុន្មានចំណុច? យ៉ាងណាក៏ដោយ ជឿថា បើទោះបីកូនៗបង្កបញ្ហាលំបាកឲ្យម៉ាក់ៗយ៉ាងណា ប៉ុន្តែម្ដាយគ្រប់រូបនៅតែរីករាយ និងពេញចិត្តនឹងមើលថែកូនៗ ឲ្យធំលូតលាស់ រឹងមាំ និងមានក្ដីសុខគ្រប់ៗគ្នាហ្នឹង ៕
ចុចអាន៖
ឪពុកសាវាក្បត់ចិត្តម្តាយ កូនស្រីនឹងទទួលរងផលប៉ះពាល់ទាំងនេះ
ប្រពន្ធនិងស្រីខុសគ្នាត្រង់ណា? ប្រពន្ធលេងមួយក្បាច់នេះ ធ្វើឲ្យប្ដីស្បថលែងចង់មានស្រីទៀត