ឪពុកសាវាក្បត់ចិត្តម្តាយ កូនស្រីនឹងទទួលរងផលប៉ះពាល់ទាំងនេះ
- 2018-05-25 10:06:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកសាវាក្បត់ចិត្តម្តាយ កូនស្រីនឹងទទួលរងផលប៉ះពាល់ទាំងនេះ
មិនថានៅប្រទេសខ្មែរឬមួយបរទេសនោះទេ គឺតែងមានមនុស្សប្រុសពីរប្រភេទគឺ ទី១ មនុស្សប្រុសល្អស្មោះស្ម័គ្រនឹងស្នេហា គិតគូរពីក្រុមគ្រួសារ ទី២ មនុស្សប្រុសសាវាក្បត់ចិត្តប្រពន្ធកូន។ ពិតណាស់ស្រ្តីគ្រប់រូបខំធ្វើបុណ្យ ប៉ងប្រាថ្នាសុំឲ្យជួបតែបុរសប្រភេទទី១។ យ៉ាងណាមិញ យើងមិនអាចកំណត់នូវ ភ័ព្វសំណាងរបស់ខ្លួនបានឡើយ ប៉ុន្តែយើងអាចចែករំលែក ទៅឲ្យអ្នកដទៃបានដឹង និងអាចមានអារម្មណ៍ធូរស្រាល ព្រោះគិតថាមិនមែនមានតែខ្លួនទេ ដែលជួបប្រទះរឿងបែបនេះ។ ដូច្នេះហើយបានជា ក្មេងស្រីវ័យ១៨ឆ្នាំម្នាក់ សុំមិនបញ្ចេញឈ្មោះ សម្រេចចិត្តរ៉ាយរ៉ាប់ពីរឿងពិត ថាតើមានឪពុកជាមនុស្សក្បត់ចិត្តម្តាយ មានផលប៉ះពាល់យ៉ាងណាខ្លះ ចំពោះរូបនាង?
១. ខ្លោចចិត្តអាណិតម្តាយ
ម្តាយនិងកូនប្រៀបបានមានបេះដូងតែមួយ នាងមិនអាចទប់អារម្មណ៍បានទេ ពេលឃើញម្តាយស្រក់ទឹកភ្នែក ព្រោះគាត់ធ្លាប់តែរឹងមាំ ខំរកស៊ីទាំងឈឺទាំងជា ដើម្បីកូនៗតែបែរជាមកជួបរឿង ដែលគិតថាមិនអាចនឹងកើតឡើង។
២. អស់ជំនឿចិត្តលើប្រុសៗ
នាងដឹងថាលើលោកនេះនៅតែមានមនុស្សប្រុសល្អ ប៉ុន្តែនាងខ្លាចបំផុតគឺមនុស្សប្រុស ខ្លាចស្រលាញ់បានតែដំបូង ស្មោះបានត្រឹមតែមាត់ មិនអាចទុកចិត្តនរណាម្នាក់ ព្រោះខ្លាចដូចជាប៉ានាង។
៣. ច្រណែនតូចចិត្តពេលឃើញគ្រួសារគេមានក្តីសុខ
ភ្នែកសម្លឹង ចិត្តនឹកគិតស្រមៃ ពេលឃើញគ្រួសារគេជួបជុំគ្នាមានសុភមង្គល មានស្នាមញញឹមពិតប្រាកដ មិនមែនស្នាមញញឹមក្លែងក្លាយ ដូចនាងសព្វថ្ងៃ។
៤. ប៉ះពាល់ដល់ការសិក្សា
នេះជាឆ្នាំដែលនាងប្រលងបាក់ឌុប នាងតែងតែលើកទឹកចិត្តខ្លួនឯង ថាត្រូវតែតស៊ូ ទោះជាមានបញ្ហាប៉ុនភ្នំ ត្រូវទុកមួយឡែកសិន ទីបំផុតនាងបានជាប់ជាសិស្សពូកែផ្នែករូបវិទ្យាប្រចាំសាលា ដូចបំណង ប៉ុន្តែពេលភាពស្មុគស្មាញរើឡើងម្តងៗ គឺពិបាកទ្រាំណាស់ ហើយក៏បាត់បង់ការផ្តោតអារម្មណ៍ ក្នុងការធ្វើកិច្ចការផ្សេងៗដែរ។
៥. មិនទទួលបានភាពកក់ក្តៅ
គ្មានភាពស្និទ្ធស្នាលរវាងឪពុកនិងកូន ចង់ពិភាក្សាអីក៏មិនបាន មានរឿងសប្បាយចិត្ត ដំណឹងល្អចង់ចែករំលែកក៏មិនបាន ពេលវេលាដែលអាចនៅជិតគាត់ មានតិចតួចបំផុត។
៧. លែងឲ្យតម្លៃទៅលើទ្រព្យសម្បត្តិជាធំ
នាងនិយាយថា "ផ្ទះធំ ឡានទំនើប សម្ភារៈនិយម មានអស់ហើយ សល់តែក្តីសុខ មួយមុខគត់ដែលមិនទាន់រកបាន" ដូច្នេះហើយបាននាងគិតថា មានទ្រព្យច្រើនក៏មិនមែនប្រាកដថាមានសុភមង្គលដែរ។
ជាចុងក្រោយនាងសូម ផ្តាំផ្ញើទៅមនុស្សប្រុសទាំងអស់ ឲ្យមានចិត្តស្មោះមួយនិងមួយ កុំសម្លាប់ទឹកចិត្តប្រពន្ធនិងកូនដែលមិនដឹងអី ហើយក៏សូមផ្តែផ្តាំ ដល់អ្នកដែលបានជួបរឿងដូចនាង ឲ្យមានភាពរឹងប៉ឹងឡើង ត្រូវលើកទឹកចិត្តចំណាយពេលនៅជាមួយម្តាយឲ្យបានច្រើន និងរស់នៅឲ្យមានតម្លៃ។
ចុចអានបន្ត៖