ស្រីៗ​​ចង់​បាន​មនុស្ស​ប្រុស​​ល្អ​ៗ​ជា​គូ ត្រូវ​ដឹង​ ៦ ចំណុច​នេះពី​គេ​សិនដែរ

  • 2018-06-07 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ទាំងអស់​ពិតជា​ចង់​បាន​មនុស្ស​ប្រុស​ដ៏​ល្អ​ត្រឹមត្រូវ​ម្នាក់ មក​ជា​គូ​អនាគត។ ប៉ុន្តែ​មុន​នឹង​ឲ្យ​បុរស​ល្អៗ​មក​ចាប់អារម្មណ៍ អ្នក​គួរតែ​ដឹង ៦ ចំណុច​នេះ​របស់​គាត់​ជា​មុន​សិន៖

១.មើល​តម្លៃ​ផ្ទាល់​របស់​ពួកគេ

កុំ​មើល​តែ​សម្បក​ក្រៅ​ថា​គាត់​ស្លៀកពាក់​បែប​ណា តែ​គួរ​ស្វែងយល់​ពី​តម្លៃ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​សិន​ដូចជា​អត្តចរិត សម្ដីសំដៅ និង​កាយវិការ។ បើ​អ្នក​ឃើញ​ថា​គេ​រូបរាង​ខាងក្រៅ​មិន​សូវ​ស្អាត ហើយ​គិត​ថា​គេ​ជា​មនុស្ស​មិន​ល្អ ពិត​ណាស់​ថា​មួយ​ជាតិ​នេះ អ្នក​មិន​អាច​ជួប​បុរស​ល្អ​ឡើយ។

២.កុំ​សម្លឹង​មើល​តែ​របស់​ទ្រព្យ

បើ​អ្នក​ជ្រើសរើស​មនុស្ស​ប្រុស​ណា​ជា​គូ ដោយ​ពឹងផ្អែក​តែ​លើ​ទ្រព្យសម្បត្តិ អ្នក​អាច​នឹង​ជួប​ទុក្ខ​ធំ​នា​ថ្ងៃ​ក្រោយ។ មាស​ប្រាក់ បុណ្យស័ក្ដិ មិន​អាច​ជួយ​ឲ្យ​មនុស្ស​អាក្រក់ ក្លាយ​ជា​ល្អ​ទេ ដូចនេះ​ហើយ​ទោះ​បាន​រៀបការ​ជាមួយ​បុរស​បែប​នោះ អ្នក​បាន​ត្រឹមតែ​ទឹកភ្នែក​ប៉ុណ្ណោះ។

៣.ធ្វើ​ជា​ខ្លួន​អ្នក​ដដែល

គ្មាន​អ្វី​ចាំបាច់​ដល់​ថ្នាក់​ផ្លាស់ប្ដូរ​ចរិត​ឫកពា ដើម្បី​ឲ្យ​មនុស្ស​ប្រុស​មក​ចាប់អារម្មណ៍។ ព្រោះ​មនុស្ស​ប្រុស​ៗ​មើល​ឃើញ​ពី​មន្ត​ស្នេហ៍​ដែល​ជា​ខ្លួនឯង​របស់​ស្រីៗ ជាជាង​របស់​កែច្នៃ។

៤.តែងតែ​ស្មោះត្រង់

ជា​ការ​ពិត​ណាស់​ថា បុរស​ល្អ​ៗ​ស្វែង​រក​ចំណុច​នេះ ពី​ខ្លួន​នារី។ បើ​អ្នក​តែង​មាន​ភាព​ស្មោះត្រង់​មិន​ចាំបាច់​ខ្លាច​ថា​គ្មាន​មនុស្ស​ប្រុស​មក​ស្រលាញ់​ឡើយ។

៥.សេពគប់​មនុស្ស​ល្អ​ៗ

អ្នក​ល្អ​ៗ គេ​ប្រាកដជា​ស្វែង​រក​អ្នក​ល្អ​ដូច​គ្នា។ មាន​គូស្នេហ៍​ខ្លះ​បាន​ជួប​គ្នា ព្រោះតែ​មិត្តភ័ក្ដិ​បាន​ណែនាំ ហើយ​នោះ​ក៏​ព្រោះតែ​ពួកគេ​គិត​ថា អ្នក​ល្អ​គ្រប់គ្រាន់ ដើម្បី​ណែនាំ​ដល់​មិត្ត​មួយ​ទៀត។

៦.សម្ដី​ថ្លៃថ្នូរ

ពាក្យ​ចាស់​ពោល​ថា «សម្ដី​ស​ជាតិ មារយាទ​ស​ពូជ» មនុស្ស​ប្រុស​គ្រាន់តែ​ឮ​សម្ដី​សំដៅ​អ្នក​និយាយ អាច​ដឹង​បាន​ថា គ្រួសារ​មាន​ស្ថានភាព​បែប​យ៉ាង​ម៉េច​ទៅ​ហើយ៕

ចុចអាន៖ស្រី​ៗ​បើ​នៅ​តែ​បន្ត​ទម្លាប់​បែបនេះ​ទៀត កុំ​ថា​ប្រុស​ៗ​ចិត្ត​ដាច់​ឲ្យ​សោះ

ប្រភព៖ Sanook ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម