អ្នកណា​ចូល​ចិត្ត​ញ៉ាំ​ពោត​ខ្លះ? អ៊ីចឹងគួរ​តែ​ដឹង​​ពី​អត្ថ​ប្រយោជន៍​ទាំងនេះ

  • 2018-06-06 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វ​ថ្ងៃ​នេះ មនុស្ស​ភាគ​ច្រើន​ ​នៅ​ពេល​ឃ្លាន​បែរជាចូលចិត្ត​ញ៉ាំ​អាហារ​​​​មាន​​ជាតិ​ស្ករ ជាតិ​ខ្លាញ់​​ដែល​អាច​បណ្ដាល​​ឲ្យ​ធាត់​យ៉ាង​ងាយ និង​ប៉ះ​ពាល់​សុខភាព​ទៀត​ផង។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ពោត​​​វិញ មិន​ត្រឹម​តែ​គ្មាន​​​បញ្ហា​អី​នោះ​​ទេ ថែម​ទាំង​អាច​ទទួល​​បាន​​​​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ផ្លែ​ពោត​ទៀត​ផង៖

​*អត្ថ​ប្រយោជន៍​សម្រាប់​ស្បែក

១. ជួយ​ពន្យារ​ភាព​ចាស់

​បើ​អ្នក​​ចង់​​​ឲ្យ​សម្រស់​មើល​​ទៅ​នៅ​តែ​ក្មេង​ជាង​វ័យ ​ពោត​អាច​ជួយ​បាន ព្រោះ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​​អាច​ទប់​ស្កាត់​ភាព​ចាស់​យ៉ាង​មាន​ប្រសិទ្ធភាព។

២. ជំនួយ​ស្បែក

ជាតិ​រ៉ែ​ និង​វីតាមីន​នៅ​ក្នុង​ពោតមាន​តួនាទី​យ៉ាង​សំខាន់ ដែល​អាច​ជួយ​ធ្វើ​ឲ្យ​​ស្បែក​មាន​ភាព​ភ្លឺ​​រលោង​ ព្រម​ទាំង​មាន​សុភាព​ល្អ។

៣. ព្យាបាល​ស្នាម​មុន​នៅ​លើ​មុខ

​​ពោត​សម្បូរ​ទៅ​ដោយ​ វីតាមីន​ E ហើយ​វា​មាន​ជាតិ​ម្សៅ​ម្យ៉ាង ដែល​​អាច​ចូល​ទៅ​លុប​បំបាត់​ស្នាម​មុន​ នៅ​លើ​មុខ។

*អត្ថ​ប្រយោជន៍​សម្រាប់​សក់

៤. ជំរុញ​​ចលនា​​​ឈាម​លើ​ស្បែក​ក្បាល​ ឲ្យ​ដើរ​ស្រួល

ពោត​មាន​ជាតិ​ប្រេងជួយ​​ជំរុញ​ចលនា​​​ឈាម​លើ​ស្បែក​ក្បាល និង​​ធ្វើ​ឲ្យ​ឫស​សក់​មាន​សភាព​រឹង​មាំ​ជាង​មុន។

៥. ការពារ​សរសៃ​សក់

វីតាមីន​ C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​មាន​មុខងារ​ជួយ​ធ្វើ​ឲ្យ​សរសៃ​សក់​រឹង​មាំ និង​ការពារ​មិន​ឲ្យ​សក់​ជ្រុះ។

*អត្ថ​ប្រយោជន៍​សម្រាប់​សុខភាព

​​៦. ទប់​ស្កាត់​មិន​ឲ្យ​មាន​ជំងឺ​ស្លេកស្លាំង

ពោត​សម្បូរ​ទៅ​ដោយ​វីតាមីន B ១២ ជាតិដែក និង​អាស៊ីដ​ហ្វូលីក ​បើ​​អ្នក​ខ្វះ​​នូវ​សារធាតុ​ទាំង​​នេះ វា​ជា​​មូល​ហេតុ​ដែល​​បង្ក​ឲ្យ​មាន​​ជំងឺ​ស្លេកស្លាំង។

៧. កាត់​បន្ថយ​ជាតិ​​​កូលេសស្រ្តរ៉ូល Cholesterol

​ជាតិ​សរសៃ​ហ្វាយបឺរ (Fiber) អាច​រលាយ​​ទៅ​ជា​​ជែល (Gel) ចូល​ទៅ​ស្រូប​ជាតិ​ខ្លាញ់ ​នៅ​ក្នុង​ចរន្ត​ឈាម និង​អាច​គ្រប់​គ្រង​​កម្រិត​នៃ​​​​កូលេសស្រ្តរ៉ូលបាន​យ៉ាង​ល្អ។

​​​​៨. ជំនួយ​ភ្នែក

ពោត​មាន​សារធាតុ បេតាការ៉ូទីន វីតាមីន​ A ដែល​អាច​ជួយ​​ឲ្យ​ភ្នែក​ភ្លឺ។

៩. ផ្តល់​ថាមពល

​ញ៉ាំ​ពោត​មួយ​ផ្លែ អាច​ផ្តល់​​ថាមពល​ដល់​រាងកាយបាន​ច្រើន​ជាង​ការ​ញ៉ាំ​បន្លែ​ដទៃ​ទៀត ដូច្នេះ​ហើយ​បាន​​ជា​អ្នក​ហាត់​កាយ​ប្រាណ​ភាគ​ច្រើន​​ចូល​ចិត្ត​ញ៉ាំ​ពោត ដើម្បី​ជំនួយ​កម្លាំង។

១០. ជំនួយ​បេះ​ដូង

វា​មាន​សារធាតុ​​អូមេហ្គា ៣ ដែល​អាច​​ទប់​ស្កាត់ខ្លាញ់​រុំ​​បេះ​ដូង និងជំងឺ​គាំង​បេះដូង។​​​

១១. ការពារ​មិន​ឲ្យ​កើត​​ជំងឺ​ទឹក​នោម​​ផ្អែម

​​វីតាមីន B ចូល​ទៅ​​បម្លែង​ជាតិ​ប្រូតេអ៊ីន លីពីត កាបូនអ៊ីដ្រាត និង​កម្ចាត់​​អាំងស៊ុយលីន​ ​មិន​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម និង​​អាច​ជួយ​ការពារ​បាន​ទៀត​​ផង។

១២. ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​

វា​អាច​ជួយ​​ក្នុង​ការ​កិន​រំលាយ​អាហារ ការពារ​មិន​ឲ្យ​ទល់​លាមក ហើយ​បើ​អ្នក​​រាក​រូសពេល​បាន​ញ៉ាំ​ពោត នឹង​មាន​អារម្មណ៍​ប្រសើរ​​ជាង​មុន។

១៣. ល្អ​សម្រាប់​​អ្នក​មាន​ផ្ទៃ​ពោះ

ពោត​មាន​​ជាតិ​​អាស៊ីដ​ហ្វូលីក​​ខ្ពស់​ ​ល្អ​​ចំពោះ​សុខភាព​ស្រ្តី​​​​​កំពុង​មាន​ផ្ទៃពោះ ​​ដែល​មិន​គួរ​មើល​រំលង។

ចុចអាន​បន្ត៖

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ ដេត ឈុនអ៉ី