គួរ​ទម្លាប់​ញ៉ាំ​តែបៃតងពីឥឡូវ ព្រោះ​ក្រៅ​ពី​ស្រក​ទម្ងន់​ វា​នៅមាន​អត្ថប្រយោជន៍​ច្រើន​ទៀត

  • 2018-05-28 05:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តែបៃតងមិន​ត្រឹម​តែ​ជា​ភេសជ្ជៈ​មួយ​ដែល​កំពុង​ពេញ​និយម​ទេ វា​ថែម​ទាំង​អាច​ជួយ​រក្សា​រូបរាង សម្រក​ទម្ងន់​បាន​ទៀត​ផង។ លើស​ពី​នេះ​តែ​បៃតង​នៅ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​អ្នក​មិន​គួរ​រំលង ព្រោះ​អាច​ជួយ​ទប់ស្កាត់​នឹង​ជំងឺ​ជា​ច្រើន​ដូច​ខាង​ក្រោម ៖

១. ស្រក​ទម្ងន់

សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់​ គួរ​តែ​ទទួលទាន​តែ​បៃ​តង ព្រោះ​វាអាច​រំលាយ​អាហារ​បាន​យ៉ាង​ល្អ​​ ដែល​អាច​ជួយ​ដុត​បំផ្លាញ​កាឡូរី​ និង​សារជាតិ​ខ្លាញ់​ដែល​មិន​ល្អ​ពី​ក្នុង​រាង​កាយ​យើង។

រូបតំណាង

**២. ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម**

តែ​បៃតង​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ និងបញ្ចុះ​​ការ​កើន​ឡើង​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​ពេល​ដែល​យើង​ទទួលទាន។ លើស​ពី​នេះ​វា​អាច​រារាំង​ការ​កើន​ឡើង​នូវ​ជាតិ​អាំង​ស៊ុយ​លីន​ និងការ​ផ្ទុក​សារជាតិ​ខ្លាញ់​ក្នុង​ខ្លួន​យើង។

៣. ប្រឆាំង​នឹង​ជំងឺ​បេះដូង

ជួយ​រក្សា​ឲ្យ​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រសើរ​មួយ​ដែល​អាច​ទប់ទល់​នឹង​ការ​ផ្លាស់​ប្ដូរ​​នៃ​សម្ពាធ​ឈាម​ ដើម្បី​ធ្វើ​ឲ្យ​បេះដូង​យើង​មាន​ដំណើរ​ការ​ល្អ​ ហើយ​​វា​ថែម​ទាំង​អាច​ការពារ​នឹង​ការ​បង្កើត​នៃ​ការ​កក​ឈាម​ដែល​ជា​មូល​ហេតុ​ចម្បង​នៃ​ការ​គាំង​បេះដូង។

៤. ទប់​ស្កាត់​ជំងឺ​មហា​រីក​បំពង់​អាហារ​

វា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​បំពង់​អាហារ​ ព្រោះ​សារជាតិ​ដែល​មាន​នៅ​ក្នុង​តែ​បៃតង​អាច​សម្លាប់​កោសិកា​មហារីក​ទូទៅ​ក្នុង​ជាលិកា​ដែល​ធ្វើ​ឲ្យ​ជាលិកា​យើង​មាន​សុខភាព​ល្អ។

៥. កាត់​បន្ថយ​កូឡេស្តេរ៉ុល​

ជួយ​កាត់​បន្ថយ​កូឡេស្តេរ៉ុល​អាក្រក់​ដែល​មាន​ក្នុង​ឈាម​ និង​ធ្វើ​ឲ្យ​មាន​សមាមាត្រ​នៃ​កូឡេស្តេរ៉ុល​ប្រសើរ​ឡើង។

៦. ជំនួយ​កោសិកា​ខួរ​ក្បាល

តែ​បៃតង​បាន​ការពារ​កោសិកា​ខួរ​ក្បាល​ពី​ការ​ស្លាប់​ និង​ស្ដារ​ឡើង​វិញ​នូវ​កោសិកា​ខួរក្បាល​ណា​ដែល​ខូចខាត​​ឲ្យ​ទៅ​ជា​ប្រសើរ​ឡើងវិញ។

៧. ការពារ​ជំងឺ​ពុក​ធ្មេញ

ការ​សិក្សា​បាន​បង្ហាញ​ថា​សារធាតុ​ដែល​មាន​ក្នុង​តែ​បៃតង​អាច​ប្រឆាំង​អុកស៊ីតកម្ម​ និង​សារធាតុ​គីមី​ ​ហើយ អាច​បំផ្លាញ​បាក់តេរី​និង​មេរោគ​ដែល​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​បំពង់​ក​ ធ្មេញ​ និង មាត់​ធ្មេញ។

៨. សម្រួល​ដល់​សម្ពាធ​ឈាម

ការ​ទទួលទាន​តែ​បៃតង​ត្រូវ​បាន​គេ​ដឹង​ថា​អាច​កាត់​បន្ថយ​បន្ថយ​ហានិភ័យ​នៃ​ការ​មាន​សម្ពាធ​ឈាម​ខ្ពស់។

៩. ព្យាបាល​ជំងឺ​ធ្លាក់​ទឹក​ចិត្ត

Theanine​គឺ​អាស៊ីដ​អាមីណូ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ស្លឹក​តែ​ ដែល​ វា​ជា​សារធាតុ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល​ ស្រស់​ថ្លា​ និង​អត្ថ​ប្រយោជន៍​​ជា​ច្រើន​ទៀត​ចំពោះ​អ្នក​ផឹក​តែ​នេះ។

១០. ប្រឆាំង​មេរោគ​​និង​បាក់តេរី

តែ​បៃ​តង​អាច​សម្លាប់​មេរោគ​ និងបាក់តេរី​ដែល​មាន​ក្នុង​ខ្លួន​យើង​ ហើយ​វា​ មាន​ប្រសិទ្ធិភាព​សម្រាប់​ការ​ព្យាបាល​​ជំងឺ​ ឱកាស​និយម​ជា​ច្រើន​ទៀត។

១១. ថែ​រក្សា​ស្បែក​

តែ​បៃតង​អាច​ជួយ​​បំបាត់​ស្នាម​ជ្រីវជ្រួញ និង​កោសិកា​ចាស់​ៗ​ដែល​បណ្ដាល​ឲ្យ​អ្នក​ចាស់​មុន​អាយុ។ មិន​តែ​ប៉ុណ្ណោះ​វា​ជួយ​ទប់​ស្កាត់​កម្ដៅ​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ស្បែក​យើង​ខូច​ទៀត​ផង៕

រូបតំណាង

ចុចអាន៖ភេសជ្ជៈ​៧​យ៉ាង​​ដែល​​​អាច​បង្ក​បញ្ហា បើ​​ផឹក​ក្រោយ​​បាយ​ល្ងាច

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម