កប់​ណាស់! មក​ដឹង​តម្លៃ​ប្រាក់ខែ​ Pilot របស់​អាកាសចរណ៍​ធំៗ​ក្នុង​លោក​

  • 2018-06-07 01:38:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការងារ​ជា​ Pilot ឬ​ហៅ​ថា​អ្នក​បើក​យន្តហោះ​គឺ​ជា​ការងារ​ក្នុង​ក្ដី​ស្រមៃ​របស់​បុរស​ជា​ច្រើន ហើយ​ក៏​ជា​បុរស​ដែល​នារី​ជា​ច្រើន​ប្រាថ្នា​ចង់​បាន​ជា​សង្សារ​ផង​ដែរ​ ដោយ​សារ​តែ​ការងារ​មួយ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការងារ​ដែល​អាច​កើប​លុយ​បាន​ឆិបៗ ហើយ​ថ្លៃថ្នូរ។ ​

ប៉ុន្តែ​ជា​ធម្មតា​ ទោះ​បី​មុខ​តំណែង​ដូច​គ្នា ប៉ុន្តែ​ប្រាក់​ឈ្នួល​នឹង​ទទួល​បាន​ខុស​ៗ​គ្នា​ទៅ​តាម​ក្រុមហ៊ុន​ ឬ ស្ថាប័ន​ផ្សេង​ៗ​គ្នា​ដែរ។ ​ថ្ងៃ​នេះ​វិបសាយ​កញ្ញា​នឹង​នាំ​ស្រីៗ​យើង​ទៅ​តាម​ដាន​តម្លៃ​ប្រាក់​ខែ​របស់ Pilot​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ល្បីៗ​ក្នុង​លោក​បន្តិច​មើល​ថា​បាន​ថ្លៃ​កម្រិត​ណា!

Jestar Pacific

យោង​តាម​ព័ត៌មាន​ដែល​កំណត់​នៅ​ក្នុង​សេចក្ដី​ប្រកាស​រើស​បុគ្គលិក​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​​វៀតណាម​ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហាណូយ​ Jetstar Pacific ប្រាក់​ខែ​របស់​កាពីតែន​ដែល​ចាប់​ផ្ដើម​ឆ្នាំ​ដំបូង​គឺ​ពី​ ៧ពាន់​ដុល្លារ​ឡើង​ទៅ ។ ចំណែក​កាពីតែន​ដែល​ធ្វើ​ការ​មាន​បទពិសោធន៍​ការងារ​ច្រើន​ឆ្នាំ អាច​ឡើង​ដល់​១​ម៉ឺន​ដុល្លារ

Emirates Airlines

​ជា​ក្រុមហ៊ុន​ហោះហើរ​របស់​អារ៉ាប់​រួម ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឌូបៃ និង​បង្កើត​ឡើង​តាំង​ពីឆ្នាំ​១៩៨៥​មក Emirates Airlines បាន​ធ្វើ​ប្រតិបត្តិការ​ជា​ច្រើន​លើក​រាប់​ភ្លេច ដោយ​មាន​កាពីតែន​សរុប​ជាង​៤ពាន់​នាក់ ស្មើ​នឹង​ប្រហែល​១០០​សញ្ជាតិ។ ក្រុមហ៊ុន​យក្ស​មួយ​នេះ មាន​​យន្តហោះ​មិន​ក្រោម​២០០​គ្រឿង ពង្រីក​គោលដៅ​ហោះហើរ​ដល់​ទៅ​៨៣​ប្រទេស​និង​៦​ទ្វីប។

ចំណែក​អ្វី​ដែល​គ្រប់គ្នា​ចង់​ដឹង​គឺ​តម្លៃ​ប្រាក់ខែ​របស់​បុគ្គលិក​ជា​ពិសេស អ្នក​បើក​យន្តហោះ​នោះ គឺ​សម្រាប់​អ្នក​ចាប់​ផ្ដើម​ដំបូង នឹង​ទទួល​បាន​ប្រាក់​ខែ ជាង​១ម៉ឺន​១ពាន់​ដុល្លារ ដោយ​មិន​រាប់​បញ្ចូល​ទាំង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ឡើយ។

​​​ United Arilines

ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​បង្កើត​ឡើង​​នៅ​ឆ្នាំ​១៩២៦ ដោយមាន​បុគ្គលិក​សរុប​ជាង​៨ម៉ឺន​នាក់​គិត​មក​ដល់​បច្ចុប្បន្ន។ United Airlines គឺ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​លំដាប់​ទី​៣ ដោយ​វាយ​តម្លៃ​លើ​ប្រាក់​ចំណូល​ដែល​រក​បាន​ប្រចាំ​ឆ្នាំ។ សម្រាប់​ប្រាក់​ខែ​របស់ Pilot ​ជា​មធ្យមអាច​ឈាន​ដល់​ ៥​ម៉ឺន​​ដុល្លារ​​ ក្នុង​មួយ​ខែ។

Singapore Airlines

ក្រុមហ៊ុន​អាកាសចរណ៍​ Singapore Airlines ​​បាន​ចាប់​ផ្ដើម​ប្រតិបត្តិ​ហោះហើរ​អស់​រយៈ​ពេល​​ជាង​៤៥​ឆ្នាំ​មក​ហើយ គឺ​តាំង​ពី​ខែ​តុលា​ឆ្នាំ​១៩៧២​មក​ម្ល៉េះ ដោយ​មាន​បុគ្គលិក​សរុប​ជាង​២​ម៉ឺន​៥​ពាន់​នាក់។ នៅ​ក្នុង​តំបន់​អាស៊ាន ​ប្រាក់​ខែ​​អ្នក​បើក​យន្តហោះ​របស់​ជើង​ហោះហើរ​សិង្ហបុរី​មាន​តម្លៃថ្លៃ​ជាង​គេ​បង្អស់។ ឧទាហរណ៍ កាពីតែន​ដែល​បើក​យន្តហោះ Boeing 777 និង​ Airbus A330 របស់​ Singapore Airlines អាច​បាន​ប្រាក់​ខែ ​ប្រហែល​១ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ

Cathay Pacific

ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់​ផ្កាយ​៥ របស់​ហុងកុង​មួយ​នេះ ត្រូវ​បាន​គេ​បង្ហើប​ថា កាពីតែន​អាច​ទទួល​បាន​ប្រាក់​ខែ​ប្រហែល​ ១ម៉ឺន​៣ពាន់​ដុល្លារ​ ក្នុង​មួយ​ខែ។

American Airlines

ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បាន​ចាត់​ចំណាក់​ថ្នាក់​ជា​អាកាសចរណ៍​ធំ​បំផុត​ក្នុង​ពិភពលោក ដោយ​វាស់​លើ​ទំហំ​យន្តហោះ​ដែល​មាន ទំហំ​ប្រាក់​ចំណូល ពេល​វេលា​កំណត់​ការ​ហោះហើរ​របស់​អ្នក​ដំណើរ និង​ចំនួន​គោលដៅ​នៃ​ការ​ហោះហើរ។ សម្រាប់​ Pilot​ ថ្នាក់​កណ្ដាល​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រមាណ​ ជាង​៨ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ចំណែក​អ្នក​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ អាច​ទទួល​បាន​ប្រហែល​ ជាង​២០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

ចុចអាន៖

ប្រភព៖ Wikipedia | arabianbusiness ប្រែ​សម្រួល៖ សរ សុគន្ធី