ធ្លាប់​គិត​ថា​ខ្លួន​ឯង​អន់​ទេ?​ ការ​ពិត​ ៧​យ៉ាង​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ឈប់​គិតបែប​ហ្នឹង​

  • 2018-06-06 04:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​អ្នក​កាន់​តែ​ធំ អ្នក​កាន់​តែ​យល់​ច្បាស់​ពី​សង្គម​ និង​រឿង​រ៉ាវ​ដែល​កើត​ឡើង​ជុំវិញ​ខ្លួន។​ អ្នក​តែង​តែ​គិត​ថា​ខ្លួន​មិន​ល្អ​គ្រប់​គ្រាន់​ក្នុង​ភ្នែក​អ្នក​ដទៃ​ ហើយ​ព្យាយាម​កែ​ប្រែ​ខ្លួន​ឯង​។​ កុំ​ព្យាយាម​ធ្វើ​ល្អ​ក្នុង​ភ្នែក​អ្នក​ដទៃ​។ រៀន​ទទួល​យក​ការ​ពិត​ទាំង​នេះ​ ហើយ​អភិវឌ្ឍ​ខ្លួន​វិញ​ប្រសើរ​ជាង៖​

១.​ ​មនុស្ស​មិន​អាច​ត្រឹមត្រូវ​រហូត​ទេ

អ្នក​មិន​ចាំ​បាច់​ត្រឹម​ត្រូវ​ពេក​ ឬ​ធ្វើ​ជា​មនុស្ស​ល្អ​ពេក​នោះ​ទេ។​ និយាយ​អ្វី​ដែល​អ្នក​ចង់​និយាយ​ ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​។​ ឧទាហរណ៍​ នៅ​ពេល​ដែល​អ្នក​ណាត់​ជួបបុរស​ណា​ម្នាក់​ បុរស​នោះ​បញ្ចេញ​កាយវិការ​មិន​សមរម្យ​ អ្នក​មិន​ចាំ​បាច់​ទ្រាំ​ទេ​។​ អ្នក​អាច​ស្រែក​ឱ្យ​គាត់​ ឬ​ថា​ឱ្យ​គាត់​ចំៗ​តែ​ម្តង។​

២.​ ប្រសិនបើ​មាន​អារម្មណ៍​មិន​ស្រួល​គួរ​តែ​ចាក​ចេញ

មិន​ថា​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ បើ​សិន​អ្នក​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត​ ឬ​ខុស​ឆ្គង​គួរ​តែ​ចាក​ចេញ។​ ឧទាហរណ៍​ អ្នក​និង​គូដណ្តឹង​អ្នក​មិន​ចុះ​សម្រុង​នឹង​គ្នា​ទាល់​តែ​សោះ​ ប៉ុន្តែ​អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​ទ្រាំ​ព្រោះ​ខ្លាច​ខ្មាស​គេ​។​ អ្នក​គិត​ខុស​ហើយ​អ្នក​មិន​ចាំ​បាច់​ទ្រាំ​នោះ​ទេ​ គ្មាន​អ្វី​សំខាន់​ជាង​អារម្មណ៍​ខ្លួន​អ្នក​ឡើយ។​

៣.​ ការ​បែក​បាក់​ស្នេហា​មិន​មែន​ជា​ចុង​បញ្ចប់​នៃ​ពិភព​លោក​ទេ

អ្នក​មិន​អាច​ចាក​ចេញ​ពី​ភាព​ឈឺ​ចាប់​ទេ​ ហើយ​ក៏​លែង​ចង់​មាន​ស្នេហា។​ អ្នក​ត្រូវ​ចាំ​ថា​ នៅ​ពេល​ដែល​ពេលវេលា​មក​ដល់​អ្នក​នឹង​ជួប​មនុស្ស​ដែល​​សក្ដិសម​។​ បែក​បាក់​ស្នេហា​ជា​រឿង​ធម្មតា​ទេ​ ហើយ​អ្វី​គ្រប់​យ៉ាង​តែង​តែ​មាន​ផ្លូវ​ចេញ។

៤.​ អ្នក​ស្អាត​ជាង​អ្វី​ដែល​អ្នក​គិត​

មនុស្ស​ភាគ​ច្រើន​មិន​ស្កប់ស្កល់​នូវ​អ្វី​ខ្លួន​មាន​។​ អ្នក​គិត​ថា​អ្នក​មិន​ស្អាត​ ដោយ​សារ​តែ​មាន​មុន​ច្រើន​ កម្ពស់​មិន​ខ្ពស់​ ស្បែក​ខ្មៅ​។ល។​ អ្នក​គិត​បែប​នេះ​គឺ​ខុស​ហើយ​ អ្នក​គួរ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​អ្នក​មាន​។​

៥.​ ឧបសគ្គ​ជួយ​ឱ្យ​អ្នក​កាន់​តែ​រឹង​មាំ

អ្នក​អាច​នឹង​គិត​ថា​ពាក្យ​ទាំង​នេះ​គ្រាន់​តែ​ជា​ការ​លួង​លោម​។​ ប៉ុន្តែ​វា​ជា​ការ​ពិត​ ពី​ព្រោះ​នៅ​ឃើញ​ខ្លួន​ឯង​រីក​ចម្រើន​នៅ​ពេល​អ្នក​ជួប​ឧបសគ្គ​កាន់​តែ​ច្រើន​។​ រៀន​កត់​ចំណាំ​ដោយខ្លួន​ឯង!

៦.​ មិត្ត​ភក្តិ​ដែល​ពូកែ​ជាង​អ្នក​អាច​នឹង​មាន​ឧបសគ្គ​ច្រើន​ជាង​អ្នក​

ការ​ច្រណែន​គឺ​ជា​រឿង​ដែល​ឥត​ប្រយោជន៍​បំផុត។​ មិន​ថា​ជីវិត​ពួក​គេ​មើល​ទៅ​រស់​ស្រួល​យ៉ាង​ណា​​ទេ​ ពួក​គេ​ក៏​មាន​ឧបសគ្គ​ដែរ​ គ្រាន់​តែ​ឧបសគ្គ​នោះ​អាច​នឹង​ខុស​ពី​អ្នក​។​

៧.​ អ្នក​គួរ​តែ​រៀន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង

អ្នក​ប្រាកដ​ជា​មិន​ចូល​ចិត្ត​ធ្វើ​ការ​សម្រេច​ដោយ​ខ្លួន​ឯង​ទេ​ ព្រោះ​អ្នក​ខ្លាច​ការ​សម្រេច​ចិត្ត​ខុស។​ តែ​បើ​ធំ​ហើយ អ្នក​គួរ​តែ​រៀន​សម្រេច​ចិត្ត​​ដោយ​ខ្លួន​ឯង​ហើយ​ទទួល​យក​លទ្ធផល​នៃ​ការ​សម្រេច​ចិត្ត​នោះ ៕

ចុចអាន៖

ប្រភព៖ gurl ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម