ទុក​នាំ​ខាត ដក​ចេញ​កាន់​តែ​ចំណេញ! មនុស្ស​ ៥​ប្រភេទ​ដែល​អ្នក​គួរ​បំភ្លេច​​ចោល កុំ​ស្ដាយ​

  • 2018-04-19 09:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​មនុស្ស​យើង​ត្រូវ​ជួប​នឹង​មនុស្ស​ម្នា​ច្រើន​​ប្រភេទ ដោយ​អ្នក​ខ្លះ​ចូល​មក​ជា​អំណោយ​ក្នុង​ជីវិត​យើង ហើយ​អ្នក​ខ្លះ​ទៀត​ក៏​ផ្ដល់​ជា​មេរៀន។ ​ស្ថិត​ក្នុង​វ័យ​​សិក្សា បើ​អ្នក​ជួប​មិត្ត​ភ័ក្ដិ​មិន​ល្អ គឺ​គ្រាន់​តែ​ឈប់​រាប់​អាន ឬ​​ផ្លាស់​ប្ដូរ​ក្រុម​គឺ​ជា​ការ​ស្រេច ប៉ុន្តែ​វា​ពិបាក​ណាស់​​បើ​អ្នក​ឈាន​ដល់​វ័យ​ធ្វើ​ការ ហើយ​ត្រូវ​ជួប​មិត្ត​រួម​ការងារ​ចរិត​អាក្រក់​នោះ ព្រោះ​បើ​ចង់​គេច​មុខ​គេ ទាល់​តែ​ផ្លាស់​ប្ដូរ​ការងារ។ ម្ល៉ោះ​ហើយ ​គួរ​មក​ស្វែង​យល់​ជាមុន​ល្អ​ជាង ចំពោះ​មនុស្ស ៥​ប្រភេទ​ដែល​​អ្នក​គួរ​តែ​បំភ្លេច ឬ​កុំ​សេពគប់​អី​ល្អ​ជាង បើ​មិន​ចង់​ខាត​បង់​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត​ទទេ​ៗ៖

១. មនុស្ស​ដែល​អ្នក​ចាត់​ទុក​ថា​គេ​​​​សំខាន់ “លំដាប់​ទី​មួយ” ប៉ុន្តែ​គេ​ចាត់​ទុក​អ្នក​សំខាន់​នៅ “លំដាប់​ចុង​ក្រោយ”។

២. មនុស្ស​ដែល​អ្នក​ព្យាយាម “នៅ” ក្នុង​ជីវិត​គេ ប៉ុន្តែ​គេ​មិន​ដែល​ព្យាយាម​ “នៅ” ក្នុង​ជីវិត​អ្នក។

៣. មនុស្ស​ដែល​អ្នក​មើល​ឃើញ​គេ​ថា “ពិសេស” ជាង​អ្នក​ដទៃ ប៉ុន្តែ​គេ​មើល​​ឃើញ​អ្នក​ដទៃ​​សុទ្ធ​តែ “ពិសេស” ជាង​អ្នក។

៤. មនុស្ស​ដែល​អ្នក​​ “មោទនភាព” ខ្លាំង​ពេល​និយាយ​ដល់​គេ ប៉ុន្តែ​គេ​មិន​ដែល “មោទនភាព” ពេល​និយាយ​ដល់​អ្នក។

៥. មនុស្ស​ដែល​អ្នក​ព្រម “ធ្វើ​គ្រប់​យ៉ាង” ដើម្បី​គេ ប៉ុន្តែ​គេមិន​ធ្លាប់ “ធ្វើ​អ្វី​សោះ” ដើម្បី​អ្នក។

មនុស្ស ៥​ប្រភេទ​នេះ មិន​មែន​មនុស្ស​ “មិន​ល្អ” ទេ ប៉ុន្តែ​គេ​គ្រាន់​តែ “មិនស្រលាញ់” និង​ “មិន​ខ្វល់” ពី​អ្នក អីចឹង​ហើយ​គួរ​តែ​ “បំភ្លេច” គេ​ចោល​ទៅ ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម