ធ្វើ​ជា​មនុស្ស​ម្នាក់​នឹង​គេ​ដែរ មិន​គួរ​រំពឹង​រឿង​ទាំង​នេះ​ពី​អ្នក​ដទៃសោះ!

  • 2018-04-19 02:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រភព​ដ៏​ធំ​បំផុត​នៃ​ការ​រង​ទុក្ខវេទនា​របស់​មនុស្ស គឺ​ការ​រំពឹង​ច្រើន​ពេក​លើ​អ្នក​ដទៃ ដែល​នេះ​ជា។ ការ​រំពឹង​លើ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ គ្រាន់តែ​ជា​ការ​ស្នើ​សុំ​ពី​ជួយ​ហើយ​នៅ​ពេល​ពួកគេ​មិន​អាច​បំពេញ​តាម​ចិត្ត​អ្នក​បាន ការ​ខកចិត្ត​ក៏​មន​ធំធេង​ណាស់​ដែរ។

.កុំ​រំពឹង​ថា មនុស្ស​រាល់​គ្នា​យល់ស្រប​តាម​គំនិត​អ្នក​គ្រប់​ពេល​ឲ្យ​សោះ ព្រោះ​ការ​គិត​របស់​មនុស្ស​ម្នាក់​ៗ​មាន​ភាព​ខុស​ប្លែក​ពី​គ្នា។ អ្នក​គិត​ថា​ត្រូវ អ្នក​ដទៃ​មិន​ប្រាកដ​ថា​គិត​ឃើញ​បែប​នោះ​ដែរ​ទេ។

.ឈប់​រំពឹង​ថា ពួកគេ​នឹង​ល្អឥតខ្ចោះ ព្រោះ​នៅ​លើ​លោក​នេះ​គ្មាន​ឡើយ​អ្នក​ដែល​ល្អឥតខ្ចោះ​រួម​ទាំង​អ្នក​ផង​ដែរ។ ព្យាយាម​ពេញ​ចិត្ត​នឹង​អ្វី​ល្អ​បំផុត​ដែល​ពួកគេ​អាច​ធ្វើ​បាន ព្រោះ​គ្រប់គ្នា​មាន​កម្រិត​ផ្ទាល់​ខ្លួន។

.កុំ​គិត​ថា​នឹង​មាន​អ្នក​ដទៃ​មក​ជួយ ពេល​អ្នក​បរាជ័យ។ ពេល​ជួប​បញ្ហា​បែប​នេះ មាន​តែ​អ្នក​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​អាច​ជួយ​ខ្លួនឯង​បាន អ្នក​ដទៃ​បាន​ត្រឹម​ឈរ​មើល ឬ​ឈរ​សើច​ចំអក​ដាក់​អ្នក​តែ​លើស​ដើម។

.មិន​ត្រូវ​រំពឹង​ថា អ្នក​ដទៃ​យល់​ពី​អ្នក​សព្វគ្រប់​ឡើយ កុំ​ខ្ជះខ្ជាយ​ពេល​វេលា ដើម្បី​ពន្យល់​ខ្លួនឯង​ថា​អ្នក​ជិត​ខ្លួន​គួរតែ​យល់​ពី​ខ្លួន​អ្នក​ហើយ ព្រោះ​នៅ​ជិតស្និទ្ធ​គ្នា​ខ្លាំង។ តែ​នោះ​ជា​ការ​ចំណាយ​ពេល​ឥត​ន័យ អ្នក​គួរតែ​ប្រាប់​ខ្លួនឯង​ថា គឺ​មាន​តែ​អ្នក​ទើប​យល់​ពី​ខ្លួនឯង។

.មិន​ត្រូវ​គិត​ថា អ្នក​ដទៃ​អាច​ជួយ​អ្នក​បាន ដូច​ដែល​អ្នក​ធ្លាប់​ជួយ​គេ​ទេ។ ព្រោះ​ស្ថានភាព​ខុស​គ្នា ហើយ​កម្រិត​នៃ​ការ​ស្វែង​យល់​ក៏​មិន​ដូច​គ្នា​ទៀត។

.ឈប់​រំពឹង​ថា អ្នក​ក្រៅ​នឹង​ផ្លាស់ប្ដូរ​អាកប្បកិរិយា​របស់​ពួកគេ ឲ្យ​ដូច​អ្នក។ មនុស្ស​ម្នាក់​ៗ​មាន​អត្តចរិត​ផ្សេង​គ្នា ហើយ​ការ​បង្ហាញ​អាកប្បកិរិយា​របស់​ពួកគេ​ក៏​មិន​ដូច​គ្នា​ដែរ ដូចនេះ​ពេល​អ្នក​មិន​ពេញ​ចិត្ត និង​ប្រាប់​ឲ្យ​គេ​ប្ដូរ ជា​រឿង​មិន​អាច​ទៅ​រួច។

.កុំ​គិត​ឲ្យ​សោះ​ថា អ្នក​ផ្សេង​ចូលចិត្ត​ដូច​អ្នក។ បើ​អ្នក​យល់​ឃើញ​ថា​អាហារ​មួយ មាន​រសជាតិ​ឆ្ងាញ់ ហើយ​អ្នក​យក​ទៅ​ឲ្យ​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​សាក ហើយ​គេ​ថា​មិន​ឆ្ងាញ់ សូម​កុំ​ខឹង​គេ ព្រោះ​ចំណង់ចំណូលចិត្ត​មនុស្ស​មាន​ផ្សេង​គ្នា៕

ចុចអាន៖ស្ត្រី​គ្រប់រូប​គួរតែ​ដឹង​អំពី​ច្បាប់​វិន័យ​ទាំង​នេះ ទើប​ជួយ​ឲ្យ​ជីវិត​រឹតតែ​ងាយស្រួល

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម