៥ យ៉ាងដែលមនុស្សស្រីគួរធ្វើ ដើម្បីស្វែងរកសេចក្ដីសុខពិតប្រាកដ
- 2018-06-01 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ យ៉ាងដែលមនុស្សស្រីគួរធ្វើ ដើម្បីស្វែងរកសេចក្ដីសុខពិតប្រាកដ
សេចក្ដីសុខពិតប្រាកដរមែងកើតចេញពីខ្លួនយើងម្នាក់ៗ។ ជាក់ស្ដែងវាជាអ្វីដែលមនុស្សពេញចិត្តនឹងធ្វើ ហើយសប្បាយជាមួយលទ្ធផលចេញមក។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងពីអ្វីដែលខ្លួនស្រលាញ់ចង់បាន ហើយភាគច្រើននៅមិនទាន់ប្រាកដចិត្តពីអ្វីដែលនាំឲ្យគ្មានសេចក្ដីសុខផ្លូវអារម្មណ៍តែម្ដង។ ដូច្នេះ កញ្ញា សូមបង្ហាញវិធីសាស្ត្រដែលជួយឲ្យអ្នកស្វែងរកសេចក្ដីសុខពិតប្រាកដបាន៖
១. ចំណាយពេលស្គាល់ខ្លួនឯងជាមុនសិន
យកពេលវេលាមកសង្កេតមើលចិត្តខ្លួនឯងថាស្រលាញ់អ្វី ចូលចិត្តអ្វីឲ្យពិតប្រាកដ រួចហើយបណ្ដោយខ្លួនឯងឲ្យធ្វើរឿង ១ នោះ។ ការស្គាល់ពីខ្លួនឯង គឺជារឿងចាំបាច់ចម្បងគេ មុននឹងឈានដល់ការដឹងថាអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត។
២. ឈប់បន្ទោសខ្លួនឯងតទៅទៀត
ដើម្បីឲ្យខ្លួនឯងមានសុភមង្គល យើងត្រូវផ្ដល់សុភមង្គលដល់ខ្លួនឯងជាមុនសិន នោះគឺការស្រលាញ់ខ្លួនឯង និងចេះអត់ឱនឲ្យខ្លួនឯង។ បើកចិត្តទទួលយកខ្លួនឯងឲ្យតម្លៃខ្លួនឯង និងមើលថែខ្លួនឯងឲ្យបានល្អ ទើបជាក្ដីសុខពិតមួយដែលអ្នកទទួលបាន។
៣. ដើរចេញពីបរិស្ថានដែលបំពុលអារម្មណ៍អ្នក
ជ្រើសរើសនៅជុំវិញមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ហើយគួរវាសជៀសឆ្ងាយ ពីមនុស្សដែលបង្កតែរឿងមិនសប្បាយចិត្ត និងបញ្ហាឈឺក្បាលឲ្យអ្នក។
៤. អរគុណនូវគ្រប់រឿងរ៉ាវដែលអ្នកបានជួប
មិនថារឿងល្អឬអាក្រក់ គួរត្រេកអរទទួលស្គាល់ថារឿងទាំងនេះកើតឡើងដោយសារមានហេតុមានផល។ រួចចាត់ទុកជាបទពិសោធន៍ជីវិតដែលអ្នកគួរតែជួបយ៉ាងហោចណាស់មួយជីវិតឲ្យបានម្តង។
៥. ធ្វើសមាធិ
តាមធម៌ព្រះ ការធ្វើសមាធិនាំឲ្យមានភាពស្ងប់សុខក្នុងចិត្ត ដែលនេះហើយគឺជាក្ដីសុខមួយដ៏ពិតប្រាកដ។ ដូច្នេះឆ្លៀតពេលធ្វើសមាធិដើម្បីឲ្យមានសេចក្ដីសុខក្នុងចិត្ត៕
ចុចអាន៖អ្នកអស់រសនិយម និងរំកិលទៅរកភាពចាស់គំរឹល មានសញ្ញាទាំង ១១ នេះជាប់ខ្លួន