អ្នកអស់រសនិយម និងរំកិលទៅរកភាពចាស់គំរឹល មានសញ្ញាទាំង ១១ នេះជាប់ខ្លួន
- 2018-05-30 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកអស់រសនិយម និងរំកិលទៅរកភាពចាស់គំរឹល មានសញ្ញាទាំង ១១ នេះជាប់ខ្លួន
ភាពខ្ជិលច្រអូស ក្នុងការតុបតែងខ្លួន ឬទៅជួបជុំមិត្តភក្តិ ហើយខ្ជិលសូម្បីតែលើកទូរស័ព្ទជាដើម ជាសញ្ញាបង្ហាញថាអ្នកលែងមានរសនិយមដូចពីមុនទៀតហើយ ហើយខ្សែជីវិតប្រែជាខ្សោះ គ្មានជាតិទៅវិញ។ សញ្ញាដែលបញ្ជាក់ថាអ្នកទៅជាចាស់គំរឹលមានដូចជា៖
១. ចូលគេងលឿនៗរាល់យប់ព្រោះគិតថាគ្មានអ្វីត្រូវធ្វើ។
២. អ្នកលែងដឹងថាមានរឿងអ្វីចេញថ្មីកំពុងបញ្ចាំងក្នុងរោងកុនទៀត ព្រោះអ្នកខានស្គាល់ជាតិមើលកុនយូរមកហើយ។
៣. អ្នកចាប់ផ្ដើមចូលចិត្តអានសៀវភៅ រាប់អានមិត្តតែជាមួយនឹងកុំព្យូទ័រ និងការងារប៉ុណ្ណោះ។
៤. អ្នកអត់ខ្វល់ថាឥលូវ ហ្វេសសិនគេដើរដល់ថានោះទេ គឺអ្នកតែងតែស្លៀកសម្លៀកបំពាក់ណាដែលស្រួលខ្លួនប៉ុណ្ណោះ។
៥. ចូលចិត្តតែធ្វើអ្វីដដែលៗ មិនចូលចិត្តប្ដូរទម្លាប់ ហើយនឹកឃើញចង់តែចំណាយពេលជាមួយគ្រួសារនោះទេ ដោយមិនចូលចិត្តចេញក្រៅ។
៦. លាបក្រែមតែ១ពណ៌ហើយជ្រើសរើសតែពណ៌ស្រគត់ស្រគំ ដោយមិនហ៊ានលាបក្រែមពណ៌ស្រស់ព្រោះខ្លាចខ្មាសគេ។
៧. ពេលបានឈប់សម្រាកយូរម្ដងៗគិតតែពីសម្ងំដេកក្នុងផ្ទះដោយមិនចេញក្រៅដើរលេងលំហែ។
៨. អ្នកមិនមានចិត្តក្លាហានសូម្បីតែប្ដូរម៉ូដសក់ ឬការតុបតែងខ្លួនព្រោះខ្លាចមើលទៅឆ្គង។
៩. ក្រចកលែងមានពណ៌ទៀតហើយ ហើយកាត់ខ្លីៗ ព្រោះងាយស្រួលធ្វើការ។
១០. អ្នកពិបាកទទួលយកបុរសថ្មីទៀតចូលក្នុងជីវិត ដោយសុខចិត្តនៅទំនេរម្នាក់ឯងជាជាងទទួលយកស្នេហា ព្រោះខ្លាចឈឺចាប់ដូចលើកមុនទៀត។
១១. លើខ្លួនលែងមានក្លិនទឹកអប់ក្រអូបដូចពីមុនទៀត ហើយក៏លែងសូវចូលហាងសាឡនដូចមុនដែរ។
ក្រោយពីសង្កេតមើលខ្លួនឯងថាអ្នកមានចំណុចទាំងអស់នេះ អ្នកអាចកែប្រែខ្លួនឯងវិញបានដោយផ្លាស់ប្ដូរទម្លាប់ បរិយាកាស និងបើកចិត្តរាប់អានមិត្តភក្តិថ្មីៗ ដើម្បីឲ្យជីវិតមានការផ្លាស់ប្ដូរវិជ្ជមានឡើងវិញ៕
ចុចអាន៖៦ចំណុចជួយអ្នកឲ្យផ្លាស់ប្ដូរពីមនុស្សទម្លាប់អាក្រក់ ទៅជាមនុស្សជោគជ័យ