កត្តាសំខាន់ ៣ យ៉ាង ធ្វើឲ្យស្រីៗវ័យ ២០ ឆ្នាំមានបញ្ហាស្បែកជ្រីវជ្រួញដូចយាយចាស់
- 2018-05-23 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កត្តាសំខាន់ ៣ យ៉ាង ធ្វើឲ្យស្រីៗវ័យ ២០ ឆ្នាំមានបញ្ហាស្បែកជ្រីវជ្រួញដូចយាយចាស់
ប្រសិនបើស្ត្រីចេះថែរក្សាស្បែកបានល្អត្រឹមត្រូវ ទោះជាអាយុច្រើនហើយ ក៏គ្មានស្នាមជ្រីវជ្រួញច្រើនដែរ។ ប៉ុន្តែនារីស្ថិតនៅវ័យ ២០ ឆ្នាំខ្លះបែរជាជួបប្រទះបញ្ហាស្នាមជ្រួញពេញមុខ ដោយមិនសក្ដិសមនឹងវ័យទៅវិញ។ នោះក៏ព្រោះតែអ្នកខ្លះមានទម្លាប់អាក្រក់ទាំងនេះ ដែលជាហេតុបណ្ដាលឲ្យមុខចាស់មុនអាយុទៅវិញ៖
១.ទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក
តែ ឬកាហ្វេគឺជាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ព្រោះវាជួយទប់ស្មារតីអ្នកឲ្យមានភាពច្បាស់លាស់ជាប់ជានិច្ច។ តែទោះជាយ៉ាងណាក៏ដោយបើអ្នកផឹកភេសជ្ជៈនេះច្រើនពេក អាចបង្កឲ្យមានស្នាមជ្រួញលើស្បែក។ ជំនួសមកវិញអ្នកគួរផឹកទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះវានឹងផ្ដល់សំណើមដល់ស្បែក ព្រមជាមួយភាពភ្លឺរលោង។
២.ប្រើគ្រឿងសម្អាងរាល់ថ្ងៃ
ស្ត្រីមានដឹងទេថា ផលិតផលទាំងនោះអាចជួយឲ្យអ្នកមើលទៅកាន់តែស្រស់ស្អាត និងមានទំនុកចិត្តនៅចំពោះមុខហ្វូងមនុស្ស។ តែគ្រឿងសម្អាង ទាំងអស់មានសារធាតុគីមីជាច្រើន ដែលអាចប៉ះពាល់ដល់ស្បែក ប្រសិនបើប្រើច្រើនពេក។
៣.របបអាហារមិនគ្រប់គ្រាន់
ប្រសិនបើអ្នកមានរបបអាហារមិនត្រឹមត្រូវ ស្បែកក៏គ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែរ។ មួយវិញទៀតចំពោះអ្នកសម្រកទម្ងន់មួយចំនួន ក៏ជាហេតុធ្វើឲ្យស្បែកយារបានដែរ។ ដូចនេះអ្នកត្រូវតែញ៉ាំបន្លែ និងផ្លែឈើ ជារៀងរាល់ថ្ងៃ ដើម្បីជួយរក្សាតុល្យភាព និងថែរក្សាស្បែកឲ្យមានពណ៌ស្រស់ថ្លា។ជ្រើសរើសអាហារដែលផ្ដល់នូវសុខភាពល្អ អាចធានាឲ្យមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយការពារស្នាមជ្រួញលើស្បែក៕
ចុចអាន៖សេរ៉ូមបំបាត់ជាំមុខ អាចម៍រុយ អាចផ្សំដោយខ្លួនឯង ចំណាយលុយអស់តិច តែប្រសិទ្ធភាពខ្ពស់