៤រូបមន្តធ្វើឲ្យស្បែកស្អាតសខ្ចីដោយប្រើរមៀត និងគ្រឿងផ្សំធម្មជាតិងាយរក
- 2018-05-20 04:51:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤រូបមន្តធ្វើឲ្យស្បែកស្អាតសខ្ចីដោយប្រើរមៀត និងគ្រឿងផ្សំធម្មជាតិងាយរក
ថ្ងៃនេះ កញ្ញា នឹងនាំប្រិយមិត្តទាំងអស់គ្នាមកថែរក្សាសម្រស់ឲ្យស្រស់ស្អាតជាមួយវិធីធម្មជាតិ ដោយគ្រឿងផ្សំដែលត្រូវប្រើគឺរមៀត ដែលជារុក្ខជាតិដែលខ្មែរយើងតែងប្រើជាយូរមកហើយដើម្បីធ្វើឲ្យស្បែកស។ ចង់ដឹងថា រមៀតអាចយកទៅផ្សំជាមួយអ្វីខ្លះ ដើម្បីឲ្យមានប្រសិទ្ធភាព តោះតាមដានវិធីទាំង ៤ខាងក្រោមនេះទាំងអស់គ្នា៖
៤. រមៀត និងទឹកឃ្មុំ
គ្រឿងផ្សំ៖ ទឹកឃ្មុំ ២ស្លាបព្រាបាយ ម្សៅរមៀត ២ស្លាបព្រាបាយ។ វិធីធ្វើ៖ យកគ្រឿងផ្សំទាំងពីរមកលាយឲ្យចូលគ្នា រួចហើយយកមកលាបលើផ្ទៃមុខប្រមាណ ១៥នាទី សឹមលាងសម្អាតដោយទឹកស្អាត។ វិធីនេះនឹងជួយកម្ចាត់មុន និងធ្វើឲ្យមុខកាន់តែស្រស់ថ្លា។
៣. រមៀត និងទឹកដោះគោ
លាយទឹកដោះគោស្រស់ ៣-៤ស្លាបព្រា ជាមួយម្សៅរមៀត ១ស្លាបព្រា ឲ្យចូលគ្នា រួចយកមកលាបមុខទុកចោលប្រមាណ ៣០នាទីសឹមលាងចេញដោយទឹកស្អាត។ ទឹកដោះគោនឹងជួយឲ្យស្បែកមុខទន់គួរឲ្យចង់ស្ទាបអង្អែល ចំណែកឯរមៀតនឹងជួយសម្លាប់មេរោគ និងព្យាបាលមុន។
២. រមៀត និងក្រូចឆ្មារ
រូបមន្តនេះសក្ដិសមសម្រាប់អ្នកដែលមុខមានមុន មុខខ្លាញ់ និងរន្ធញើសធំ។ មិនតែប៉ុណ្ណោះក្រូចឆ្មារក៏ជួយឲ្យមុខកាន់តែស្រស់ថ្លាផងដែរ ព្រោះក្នុងក្រូចឆ្មារមានអាស៊ីដធម្មជាតិដែលជួយជម្រុះកោសិកាចាស់ចោល។ វិធីធ្វើនោះគឺ ត្រូវយកម្សៅរមៀត និងទឹកក្រូចឆ្មារមកលាយឲ្យរលាយចូលគ្នា រួចហើយយកមកលាបលើផ្ទៃមុខ ១៥នាទី សឹមលាងសម្អាតចេញ។
១. ប្រើតែរមៀតសុទ្ធ
ការពិតទៅ ប្រើរមៀតតែម្យ៉ាងក៏អាចជួយបានបាត់ទៅហើយ។ គ្រាន់តែយករមៀតស្រស់ៗ មកកិនហើយលាបឲ្យសព្វផ្ទៃមុខប្រមាណ ៣០នាទី រួចហើយលាងសម្អាតចេញ ឬលាបតែកន្លែងដែលកើតតែមុនក៏បាន។ បើរករមៀតស្រស់មិនបាន អាចប្រើម្សៅរមៀតបានដូចគ្នា ៕