៥​វិធី​ចង​ជើង​គេ ឲ្យ​ស្រលាញ់​អ្នក​គ្មាន​ថ្ងៃ​ប្រែប្រួល​ចិត្ត

  • 2018-05-28 03:46:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផិត​ក្បត់​គឺ​ជា​​បញ្ហា​ដែល​ងាយ​កើត​ឡើង​មែនទែន​ក្នុង​រឿង​មនោសញ្ចេតនា​បច្ចុប្បន្ន។ ដើម្បី​រក្សា​ស្នេហា​របស់​ខ្លួន​ឲ្យ​គង់វង្ស ក្រៅ​ពី​ចិត្ត​ស្មោះ​ដែល​មាន​ចំពោះ​គេ​នោះ យើង​ក៏​ត្រូវ​មាន​តិចនិក​ដើម្បី​ចង​គេ​ដូច​គ្នា។

១. ដោះ​ស្រាយ​រាល់​បញ្ហា​តូច​ៗ​រវាង​អ្នក​ទាំង​២

បញ្ហា​តូច​ៗ​ច្រើន ផ្គុំ​ចូល​គ្នា​នឹង​ក្លាយ​ទៅ​ជា​បញ្ហា​ធំ​ដុំ។ ពេល​រឿង​ដដែល​កើត​ឡើង​រហូត គេ​នឹង​មាន​អារម្មណ៍​ថា​ហត់​នឿយ ហើយ​ចង់​រំដោះ​ខ្លួន​ចេញ​ពី​ចំណង​ស្នេហ៍​មួយ​នេះ ព្រោះ​បើ​ឈាន​ចូល​កាលៈទេសៈ​នេះ​ហើយ គេ​នឹង​មាន​អារម្មណ៍​ថា​វា​ជា​ការ​ជំពាក់​បំណុល​ច្រើន​ជាង​​ជា​មនោសញ្ចេតនា។

២. ទុក​ឲ្យ​គេ​ជា​អ្នក​តាម​ស្រលាញ់​អ្នក​មុន

គេ​តែង​និយាយ​ថា អ្វី​ដែល​ងាយ​យក​បាន​ ក៏​ងាយ​បាត់​ទៅ​វិញ​ដែរ។ ដូច​នេះ​នៅ​ពេល​ចាប់​ផ្ដើម​ដំបូង ទោះ​បី​ជា​មាន​អារម្មណ៍​លើ​គេ​ដែរ ក៏​គួរ​ទុក​ឲ្យ​គេ​ជា​អ្នក​សាសង​អ្នក​មុន​ ដើម្បី​ប្រសិន​បើ​ថ្ងៃ​ក្រោយ គេ​ចង់​មាន​ចិត្ត​វៀចវេរ នឹង​ស្ដាយ​ពី​កម្លាំង​កាយ​ចិត្ត ដែល​ធ្លាប់​ចំណាយ​ចេញ​មក​ទម្រាំ​តែ​បាន​យើង។

៣. សាក​សួរ​ចិត្ត​គេ

នៅ​ពេល​នៅ​ជាមួយ​គ្នា​តែ​២​នាក់ អ្នក​អាច​ធ្វើ​សាកសួរ​គេ​បាន ពី​ប្រធាន​បទ​នៃ​ការ​ផិត​ក្បត់។ ប្រសិន​បើ​គេ​គ្មាន​ប្រតិកម្ម​អ្វី​នឹង​រឿង​នេះ​ទេ ពោល​គឺ​គេ​គិត​ថា ផិត​ក្បត់​ក៏​គ្មាន​បញ្ហា អ្នក​ត្រូវ​បម្រុង​ចិត្ត​ឲ្យ​ហើយ ព្រោះ​គេ​ក៏​ស្ថិត​ក្នុ​ង​ចំណោម​ដែល​អាច​ក្បត់​បាន​ដែរ ព្រោះ​គេ​គិត​ថា​សកម្មភាព​នេះ​គ្មាន​ទោស​ឡើយ។

៤. ស្មោះ​ដាក់​គេ​មុន

អ្នក​មិន​អាច​រំពឹង​​ឲ្យ​​គេ​ស្មោះ​ជាមួយ​យើង នៅ​ពេល​យើង​មិន​ស្ម័គ្រ​ជាមួយ​គេ​បាន​ឡើយ។ ស្មោះ​ត្រង់​នឹង​គេ តាំង​ពី​រឿង​តូច​បំផុត ដើម្បី​ឲ្យ​គេ​ទុក​ចិត្ត​យើង។ ឧទាហរណ៍​ថា អ្នក​ចាស់ ចង់​ធ្វើ​ជា​មិត្តភ័ក្ដិ​ធម្មតា​ជាមួយ​អ្នក យើង​អាច​សាក​សួរ​គេ​ថា អាច​ឬ​អត់ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​​ច្បាស់​លាស់​នឹង​គេ ហើយ​ក៏​ចង់​ឲ្យគេ​ធ្វើ​ដូច​នេះ​ដែរ។

៥. មាន​ជីវិត​ផ្ទាល់​ខ្លួន

គេ​ថា​ចង់​ចង​ឲ្យ​ជាប់​ គឺ​ត្រូវ​ចេះ​លែង​ឲ្យ​រលុង​ខ្លះ។ រឿង​ស្នេហា​ក៏​ដូច​គ្នា​ដែរ យើង​កុំ​ធ្វើ​ដូច​ជីវិត​នេះ​មាន​តែ​គេ​ពេក ត្រូវ​រស់​ឯករាជ្យ​ខ្លះ ដើម្បី​បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​ក៏​មាន​ជម្រើស​ផ្ទាល់​ខ្លួន​ពេល​គ្មាន​គេ ទើប​គេ​មិន​អំនួត​ថា យើង​រស់​បាន​តែ​ពេល​មាន​គេ បើ​មិន​ដូច​នេះ​ទេ គេ​នឹង​មិន​ឲ្យ​តម្លៃ​យើង​ឡើយ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel