សញ្ញាទាំង ៧ បង្ហាញ​ថា មិត្ត​ប្រុស​ស្រលាញ់​អ្នក​ខ្លាំង​ជាង​អ្វី​ៗទាំងអស់​ក្នុង​លោកនេះ

  • 2018-04-30 03:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សង្កេត​ឃើញ​ថា​មិត្ត​ប្រុស​មាន​ចំណុច​ទាំង​នេះ អ្នក​ពិតជា​មនុស្ស​ស្រី​មហា​សំណាង​ហើយ ព្រោះ​គាត់​ស្រលាញ់​អ្នក​ជាង​អ្វី​ៗ​ទាំងអស់​ក្នុង​លោក​នេះ។ ៧ ចំណុច​នេះ​មាន៖

១.មិន​លាក់បាំង​រឿង​អ្វី​សោះ

ប្រសិនបើ​មិត្ត​ប្រុស​មិន​លាក់​អ្វី​ពី​អ្នក​សោះ សូម្បី​តែ​រឿង​អាថ៌កំបាំង​ផ្ទាល់ខ្លួន ឬ​រឿង​គ្រួសារ​នោះ​វា​ពិតជា​សញ្ញា​ល្អ​ណាស់។ ភាព​បើក​ចំហ​នៅ​ក្នុង​ទំនាក់ទំនង គឺជា​ចំណុច​រួម​មួយ​ដែល​ជួយ​ឲ្យ​ស្នេហា​ឈាន​ដល់​គោលដៅ​ជីវិត គឺ​ការ​រៀបការ។

២.ស្ដាប់​ដោយ​ភាព​អត់ធ្មត់​ចំពោះ​អ្វី​ដែល​អ្នក​និយាយ

ពេល​អ្នក​មាន​បញ្ហា ហើយ​ទៅ​រៀបរាប់​ប្រាប់​គាត់ គាត់​ស្ដាប់​អ្នក​យ៉ាង​ប្រុងប្រយ័ត្ន និង​មាន​ភាព​អត់ធ្មត់​បំផុត។ គាត់​តែងតែ​ស្ដាប់​អ្វី​ដែល​អ្នក​និយាយ​ដោយ​ការ​យកចិត្តទុកដាក់​ទាំង​ស្រុង ព្រោះ​ចង់​ចែក​រំលែក​ការ​លំបាក​អ្នក។

៣.ដឹង​ពី​ជីវិត​ឯកជន​របស់​គាត់

អ្នក​ពិតជា​មាន​សំណាង​ណាស់​បើ​អ្នក​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ស្គាល់​អ្វី​គ្រប់​យ៉ាង​អំពី​រូប​គាត់។ នេះ​បង្ហាញ​ថា គាត់​មាន​ជំនឿ​ខ្លាំង​ចំពោះ​អ្នក និង​ប្រហែល​ជាច្រើន​ជាង​អ្វី​ៗ​ផ្សេង​ទៀត​នៅ​ក្នុង​ពិភព​លោក។

៤.បង្ហាញ​ជា​សាធារណៈ​នូវ​អ្វី​ដែល​គាត់​ស្រលាញ់​អ្នក

គាត់​ហ៊ាន​ប្រកាស​ប្រាប់​ពិភពលោក​នេះ​ថា អ្នក​ជា​សង្សារ ដោយ​មិន​លាក់លៀម​អ្វី​ឡើយ ព្រោះ​ចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ឮ។ គាត់​និយាយ​ទៅ​កាន់​អ្នក​ដោយ​ក្ដី​ស្រលាញ់ និង​ការ​គោរព​ទោះ​ជា​នៅ​ពីរ​នាក់ នៅ​ទី​សាធារណៈ ឬ​នៅ​ជាមួយ​មិត្តភ័ក្ដិ និង​គ្រួសារ​ជាដើម។

៥.មិន​បង្ខំ​អ្នក​ឲ្យ​ធ្វើអ្វី​នោះ​ទេ

បុរស​ម្នាក់​នោះ​នឹង​មិន​បង្ខំ​អ្នក​ឲ្យ​ធ្វើអ្វី ដើម្បី​បំពេញ​បំណង​ខ្លួន​គាត់​ឡើយ។ គាត់​តែងតែ​សុំ​ឲ្យ​អ្នក​ធ្វើអ្វី​មួយ ឬ​ប្រាប់​អ្នក​គិត​ពី​ការងារ​ដែល​គាត់​បាន​ប្រាប់​អ្នក។ ប្រសិនបើ​គាត់​ស្រលាញ់​អ្នក​ច្រើន​ជាង​អ្វី​ផ្សេង​ទៀត​នោះ គាត់​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​កន្លែង​ទំនេរ​គ្រប់គ្រាន់ ដើម្បី​ដឹកនាំ​ជីវិត​តាម​របៀប​ផ្ទាល់ខ្លួន​របស់​អ្នក។

៦.តែងតែ​រក​ពេល​វេលា​ដើម្បី​នៅ​ក្បែរ​អ្នក

គាត់​តែងតែ​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​នៅ​ជាមួយ​អ្នក ហើយ​ដោះស្រាយ​បញ្ហា​ណា​មួយ​ដែល​អ្នក​កំពុង​ជួប​ប្រទះ។ គាត់​ ជា​បុរស​តែ​ម្នាក់​គត់​សួរ​អំពី​អារម្មណ៍ និង​សុខភាព​របស់​អ្នក​រៀងរាល់​ព្រឹក និង​យប់ និយាយ​រួម​គឺ​ដៃគូ​អ្នក​ពិតជា​បារម្ភ​ពី​អ្នក។

៧.អ្នក​អាច​ប្រើ​របស់របរ​គាត់​បាន

មិន​ថា​ទូរសព្ទ កាបូប​លុយ គ្រឿង​សម្អាង ឬ​សម្លៀកបំពាក់​គាត់ គឺ​អ្នក​អាច​ប្រើប្រាស់​បាន​ដោយ​សេរី ហើយ​ម្ចាស់​គេ​ពិតជា​រីករាយ៕

ចុចអាន៖រឿង​ដែល​នារី​ៗ​ត្រូវ​គិត​ពិចារណា មុន​សម្រេចចិត្ត​គេង​ជាមួយ​បុរស​ណា​ម្នាក់

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម