ហេតុផល​បែក​គ្នា​ទាំង​៦​ដែល​គ្រាន់​តែ​ឮ​ហើយ ហួស​ចិត្ត​ចង់​ដាច់​ផ្ងារ

  • 2018-04-30 03:19:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ចង់​បែក​គ្នា​ហើយ ហេតុ​ផល​អ្វី​ក៏​អាច​និយាយ​ចេញ​មក​បាន​ដែរ។ ដូច​ពាក្យ​តែង​ពោល​ថា ពេល​អស់​ស្នេហា​ហើយ ហេតុផល​គ្រាន់​តែ​ជា​លេស​តែ​ប៉ុណ្ណោះ។ បើ​ពេល​ស្ដាប់ ត្រៀម​អារម្មណ៍​មិន​បាន​ស្រួល​ទេ​ប្រយ័ត្ន​ដាច់​ផ្ងារ​ពេល​ស្ដាប់​ហេតុផល​បែក​គ្នា​ខាង​ក្រោម​នេះ។

១. គ្រូទាយ​ប្រាប់​ថា​ត្រូវ​បែក​គ្នា

មូលហេតុ​នេះ​ត្រូវ​បាន​ប្រើ​ភាគ​ច្រើន​នៅ​ពេល​គ្រួសារ​ម្ខាង​ទៀត​មិន​ពេញ​ចិត្ត​ដៃ​គូ​របស់​កូន​ខ្លួន។ ពួក​គាត់​យក​លេស​ថា​ឆ្នាំ​អ្នក​ទាំង​២​ឆុង​គ្នា មិន​អាច​នៅ​ជាមួយ​គ្នា​បាន ដូច​នេះ​ត្រូវ​តែ​បែក​គ្នា។

២. មាន​មូលហេតុ​តែ​និយាយ​ចេញ​អត់​បាន

មិន​ដឹង​ជា​មក​ពី​មូលហេតុ​អ្វី​ទើប​ពិបាក​និយាយ​ចេញ​ដល់​ថ្នាក់​នេះ។ គាត់​ថា​គាត់​មាន​មូលហេតុ​តែ​និយាយ​ចេញ​មិន​កើត។

៣. ចង់​ឲ្យ​អូន​ល្អ​

គេ​ថា​បែក​ពី​គេ​ដើម្បី​ឲ្យ​យើង​មាន​អនាគត​ល្អ​ជាង​មុន ព្រោះ​គេ​ជា​មនុស្ស​មិន​ល្អ។ ឆ្ងល់​ដែរ ចុះ​ពេល​មក​សុំ​ស្រលាញ់​ឯង​ដំបូង មិន​ព្រម​ថា​ខ្លួន​មិន​ល្អ​ទៅ?

៤. ទៅ​រក​អ្នក​ថ្មី​ល្អ​ជាង​បង​ទៅ

គេ​ថា​យើង​ល្អ​ពេក មិន​ស័ក្ដិសម​នឹង​មនុស្ស​អន់​ដូច​គេ។ អីចឹង​បាន​ថា ពេល​ចង់​បែក​ហើយ និយាយ​អី​ក៏​បាន​ពិត​មែន។

៥. ហ្គេម​សំខាន់​ជាង​សង្សារ

ពេល​ខាង​ប្រុស​លេង​ហ្គេម​ស្ទើរ​តែ​២៤​ម៉ោង​ក្នុង​១​ថ្ងៃ​នោះ ខាង​ស្រី​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ឲ្យ​សង្សារ​រើស​យក​រវាង​ខ្លួន និង​ហ្គេម​ឡើយ។ ហើយ​បើ​ខាង​ប្រុស​នៅ​តែ​យក​ហ្គេម​ទៀត​នោះ បែក​គ្នា​គ្មាន​គួរ​ឲ្យ​ឆ្ងល់​ឡើយ។

៦. ការងារ​សំខាន់​ជាង​ស្នេហា

កាល​មិន​ទាន់​មាន​ការងារ​ធ្វើ គេ​ធ្វើ​ដូច​សង្សារ​គឺ​ជា​អ្វី​ៗ​គ្រប់​យ៉ាង។ តែ​ដល់​ពេល​ការងារ​ហើយ គេ​បែរ​ថា មាន​ស្នេហា​ធ្វើ​ឲ្យ​គេ​មិន​អាច​ផ្ដោត​អារម្មណ៍​បាន ដូច​នេះ​ត្រូវ​តែ​បែក​គ្នា ទាំង​ដែល​យើង​មិន​បាន​រំខាន ឬ​ទាមទារ​អ្វី​ពី​គេ​បន្តិច​ឡើយ ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម