ចង់​ដឹង​ថា​សង្សារ​នឹក ឬ​អត់ សាក ៤ វិធី​នេះ​ទៅ មាន​ប្រសិទ្ធភាព​ភ្លាម​ៗ​ហ្មង!

  • 2018-05-27 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​គូសង្សារ ពេល​នៅ​ឆ្ងាយ​ពី​គ្នា អ្នក​ពិតជា​ពិបាក​ដឹង​ណាស់​ថា ដៃគូ​នឹកនា ឬ​ក៏​អត់​នោះ។ ប៉ុន្តែ​អ្នក​អាច​សាកល្បង ៤ វិធី​នេះ បើ​គាត់​ពិតជា​នឹក​មែន​នឹង​បង្ហាញ​សញ្ញា​ទាំង​នោះ​មក​ភ្លាម។

១.បង្ហោះ​ថា​អផ្សុក គាត់​នឹង​ផ្ញើ​សារ​មក​អ្នក​ជា​ញឹកញាប់

គ្រាន់តែ​ឃើញ status អ្នក​ភ្លាម គាត់​រក​គ្រប់​មធ្យោបាយ​បាន​និយាយ​ជាមួយ​អ្នក ព្រោះ​ខ្លាច​អ្នក​ឯកា ណា​មួយ​មាន​ក្ដី​នឹករលឹក​ផង មនុស្ស​ប្រុស​ចាប់ផ្ដើម​រក​មូលហេតុ ដើម្បី​បាន​សន្ទនា​ជាមួយ​នារីខ្លួន​ស្រលាញ់។ ប្រសិនបើ​បុរស​ម្នាក់​នោះ​ព្យាយាម​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​មិន​ដាច់ ហើយ​ញឹកញាប់​បំផុត​ក្នុង​មួយ​ថ្ងៃ​ៗតាម​រយៈ SMS Chat... បញ្ជាក់​ថា គាត់​ពិតជា​នឹក​អ្នក​ខ្លាំង​ចង់​ដឹង​ពី​សកម្មភាព​ស្ទើរ​ពេញ​មួយ​ថ្ងៃ​របស់​អ្នក​តែម្ដង។

២.មិន​ឃើញ​អ្នក online តេ​មក​សួរ​សុខ​ទុក្ខ​តែម្ដង

នៅ​ពេល​អ្នក​មិន​នៅ​ក្បែរ​គាត់ មានតែ​បណ្ដាញ​សង្គម​នេះ​ឯង​ដែល​អាច​ធ្វើឲ្យ​ដឹង​ថា អ្នក​សុខទុក្ខ​យ៉ាង​ណា​ហើយ តែ​មាន​ថ្ងៃ​មួយ​អ្នក​រវល់​ខ្លាំង​ពេក​មិន​បាន​លេង​វា នោះ​គាត់​នឹង​នៅ​មិន​ស្ងៀម។ ព្រោះ​ជា​ទម្លាក់​គាត់​តែងតែ chat មក​សួរនាំ បែរ​ជា​មិន​ឃើញ​អ្នក​តប​សោះ អារម្មណ៍​ពិតជា​មិន​ស្រួល​ឡើយ អាច​នឹង​ច្របូកច្របល់​ខ្លាំង​ខ្លាច​អ្នក​មាន​បញ្ហា​អ្វី​មួយ។ ពេល​នោះ​គាត់​នឹង​ខល​មក​អ្នក ដើម្បី​សួរនាំ និង​រៀបរាប់​ពី​រឿង​ក្នុង​ចិត្ត​ពេល​មិន​ឃើញ​អ្នក reply តែម្ដង។

រូបតំណាង

**៣.សាក​បង្ហោះ​រូប​ជាមួយ​បុរស​ផ្សេង​ដែល​គាត់​មិន​ស្គាល់ គាត់​នឹង Comment សួរនាំ​ភ្លែត**

ដោយសារ​តែ​ប្រច័ណ្ឌ ទើប​ឃើញ​ភ្លាម Comment ផង chat មក​សួរ​នាំ​ផង​ថា ម្នាក់​ប្រុស​នោះ​ជា​នរណា។ នេះ​គឺជា​សញ្ញា​សម្គាល់​ច្បាស់​មួយ ហើយ​ដឹង​ថា​បុរស​ម្នាក់​នោះ នឹក​រលឹក​ និង​ចង់​នៅ​ក្បែរ​អ្នក។

៤.គាត់​ចូលចិត្ត​ចូល​ទៅ share ឬ Comment រូប​ចាស់​ៗ​នៅ Facebook

Facebook ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ ដែល​អាច​ចូល​ទៅ​គាស់កកាយ​រឿ​ចាស់​ៗ​ដែល​កន្លង​ទៅ​ជា​យូរ​បាន។ ដូចនេះ​នៅ​ពេល​គាត់​នឹង​អ្នក ដោយ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​មាន​តែ​ទៅ​សើរើ​រូប​ធ្លាប់​បង្ហោះ ដែល​មាន​អ្នក​នៅ​ជាមួយ share មកឡើង​វិញ៕

ចុចអាន៖ពេល​សង្សារ​មិន​សូវ​យល់​ចិត្ត ៦ វិធី​នេះ​អាច​ធ្វើ​ឲ្យ​គាត់​កែប្រែមក​យល់​ពី​អ្នក​ទាំងស្រុងវិញ

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម