មើលតែរូប និងហាត់តាម ៧ ក្បាច់នេះ អ្នកអាចមានគូទស្អាតបានយ៉ាងងាយ
- 2018-05-24 10:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលតែរូប និងហាត់តាម ៧ ក្បាច់នេះ អ្នកអាចមានគូទស្អាតបានយ៉ាងងាយ
គូទស្អាត ស្លៀកពាក់អ្វីក៏សមដែរ ដូចនេះមនុស្សស្រីជាច្រើនតែព្យាយាមហាត់ប្រាណ ដើម្បីមើលទៅសិចស៊ី ពេលស្លៀកខោរឹបៗ។ តែអ្នកខ្លះមិនមានពេលហាត់គ្រប់គ្រាន់ ក៏ខំមើល YouTube ឬវីដេអូផ្សេងៗ ទាំងមិនសូវយល់។ ដូចនេះឈប់កង្វល់ទៀតទៅ មិនបាច់ចំណាយពេលវីដេអូមើលតែរូបខាងក្រោមនេះបានហើយ៖
របៀបទី ១ ឈរខ្វែងជើងមុខក្រោយ តែជើងមួយចំហៀងរៀងគងពីលើមួយចំហៀងទៀត ដៃលោតត្រង់ទៅមុខ រួចលាជើងខាងក្រោយឲ្យផ្អៀងបន្តិច។
របៀបទី ២ លើកដុំដែកមូល តែជំហរខ្លួនត្រូវតែដូចក្នុងរូប ហើយឱនងើបៗ ១០ នាទី។
របៀបទី ៣ លើកអាល់ទែរ ពេលដាក់ចុះក្រោមត្រគាកត្រូវអែនបន្តិច ទើបទាញទម្រង់គូទស្អាតបាន។
របៀបទី ៤ យកដៃច្រត់ទៅក្រោយ ហើយខ្នងកុំឲ្យដល់ដី ចំណែកជើងក៏ត្រូវទល់លំនឹង។ បន្ទាប់មកលើកជើងមួយឆ្វេងឡើងលើ ហើយដៃស្ដាំទៅប៉ះចុងជើង។ ធ្វើឆ្លាស់គ្នាចុះឡើងឲ្យបាន ៥ នាទី។
របៀបទី ៥ យកដៃ និងជើងទប់ខ្លួនដូចអាវ៉ង់ តែឲ្យខ្ពស់បន្តិច លើកជើងមួយចំហៀងឆ្លាស់គ្នាចុះឡើងឲ្យផុតក្បាល រយៈពេល ១០ នាទី។
របៀបទី ៦ ដេកទៅលើផ្ទៃរាបស្មើ ហើយជើងមួយចំហៀងទាញមកបញ្ឈរជង្គង់ និងមួយទៀតលើកឡើងទៅលើ រួចហើបខ្នង ឲ្យផុតពីផ្ទៃរាប។
របៀបទី ៧ នេះជាវិធីងាយស្រួលជាងគេ ដោយអ្នកគ្រាន់តែឈរជំទើតជងមួយចំហៀង ហើយដៃដាក់ឲ្យកែងត្រង់ចង្កេះ រួចលើកជង្គង់មកប៉ះបាតដៃ។
ចុចអាន៖ឲ្យតែចេះឆ្លៀត ៥ ទៅ ១០ នាទី ហាត់ប្រាណរបៀបនេះ អង្គុយធ្វើការសុខៗក៏អាចស្រកទម្ងន់បានដែរ