ឲ្យតែចេះឆ្លៀត ៥ ទៅ ១០ នាទី ហាត់ប្រាណរបៀបនេះ អង្គុយធ្វើការសុខៗក៏អាចស្រកទម្ងន់បានដែរ
- 2018-05-15 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យតែចេះឆ្លៀត ៥ ទៅ ១០ នាទី ហាត់ប្រាណរបៀបនេះ អង្គុយធ្វើការសុខៗក៏អាចស្រកទម្ងន់បានដែរ
ធ្វើការនៅការិយាល័យ ៨ ម៉ោងក្នុងមួយថ្ងៃ គឺអាចឲ្យអ្នកមិនមានពេលគ្រប់គ្រាន់ ដើម្បីទៅហាត់ប្រាណ។ ប៉ុន្តែបើអ្នកអាចឆ្លៀត ៥ ទៅ ១០ នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ គឺអាចធ្វើឲ្យខ្លាញ់ក្បាលពោះស្រកអស់បាន ហើយទទួលបានរាងស្រឡូនស្អាតដូចក្ដីប្រាថ្នា។
១.ចលនាទី ១
អង្គុយនៅលើគែមនៃកៅអី និងកន្ធែកជើងឲ្យធំទូលាយហើយខ្នងត្រូវឲ្យត្រូវ រួចឈោងដៃឆ្វេងទៅប៉ះចុងជើងស្ដាំ ហើយដៃស្ដាំទៅប៉ះចុងជើងឆ្វេងវិញ។ ធ្វើសកម្មភាពបែបនេះ ១០ ទៅ ១២ ដង។ ការហាត់ប្រាណនេះជួយកម្ដៅសាច់ដុំដុតជាតិខ្លាញ់ ដោយចំណាយពេលធ្វើតែ ១-២ នាទីប៉ុណ្ណោះ។
២.ចលនាទី ២
អង្គុយនៅគែមនៃកៅអី ដៃដាក់លើកៅអី ដោយប្រើសាច់ដុំជើង និងសាច់ដុំខ្នង ហើយហើបគូថឲ្យផុតពីកៅអី។ ពោះ ត្រគាកជាចំណុចស្រកខ្លាំងនៅក្នុងក្បាច់ហាត់ប្រាណនេះ។ រក្សាចលនានេះរយៈពេល ៥ វិនាទី ហើយធ្វើម្ដងទៀតចំនួន ១៥ ដង។
៣.ចលនាទី ៣
ចាប់ផ្ដើមជាមួយនឹងការអង្គុយពេញនៅលើកៅអី ហើយយកដៃទាំងពីរទាញជង្គង់ឲ្យតឹងឲ្យមកប៉ះនឹងដើមទ្រូង សង្កត់រយៈពេល ៣ វិនាទី ហើយដាក់ជើងត្រឡប់ទៅទីតាំងដើមវិញ។ ធ្វើ ១៥ ដងសម្រាប់ជើងម្ខាងៗ។ ចលនាបែបនេះ អាចជួយពង្រឹងសាច់ដុំពោះ និងរឹតបន្តឹងចង្កេះ។
៤.ចលនាទី ៤
អង្គុយនៅចំកណ្ដាលកៅអី ហើយដាក់ដៃលើដៃកៅអី រួចលើកជង្គង់របស់អ្នកឡើងឆ្ពោះទៅមុខត្រឹមដើមទ្រូង។ អនុវត្តបែបនេះ ១០ ដង ។ មិនត្រឹមដាក់ជើងមិនស្មើគ្នាឡើយ ព្រោះពេលធ្វើវាទៅគ្មានប្រសិទ្ធភាព។
៥.ចលនាទី ៥
អង្គុយនៅលើគែមនៃកៅអី ហើយដៃទាំងពីរដាក់នៅពីក្រោយក្បាល។ បន្ទាប់មកលើកជង្គង់ស្ដាំទៅប៉ះកែងដៃឆ្វេង ហើយជង្គង់ឆ្វេងទៅប៉ះកែងដៃស្ដាំវិញ។ ចលនាបែបនេះធ្វើមួយចំហៀង ២០៕
ចុចអាន៖១២ក្បាច់សម្រកខ្លាញ់ងាយៗ អ្នកខ្ជិលៗនៅតែលើគ្រែក៏ហាត់បាន