ស្រីៗ​បើ​រក​ឃើញ​សញ្ញា​ទាំង​នេះ​លើ​ខ្លួន​បុរស​ណា​ហើយ បញ្ជាក់​ថា​អ្នក​ជួប​ស្នេហ៍​ពិត

  • 2018-05-22 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​ចង់​បាន​ស្នេហ៍​ពិត មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ហើយ​អ្នក​ខ្លះ​បាន​ជួប​ហើយ​ក៏​ថា​បាន តែ​មិន​ចេះ​សង្កេត​ប៉ុណ្ណោះ។ បើ​អ្នក​កំពុង​សេពគប់​បុរស​ណា និង​រក​ឃើញ​សញ្ញា​ទាំង​នេះ​លើ​ខ្លួន​គាត់ បញ្ជាក់​ថា​អ្នក​បាន​ជួប​ហើយ៖

១.គាត់​តែងតែ​គាំទ្រ​ក្ដី​ស្រមៃ​អ្នក

នេះ​សញ្ញា​ធំ​បំផុត​ដែល​អ្នក​បាន​រក​ឃើញ បុរស​ជា​ស្នេហ៍​ពិត។ នៅ​ពេល​អ្នក​មាន​ខំ​ពុះពារ ដើម្បី​ឲ្យ​ឈាន​ទៅ​ដល់​គោលដៅ ដោយ​មិន​សូវ​មាន​ពេល​ជាមួយ​គាត់ តែ​បុរស​ម្នាក់​នោះ​នៅតែ​ញញឹម និង​ប្រាប់​ឲ្យ​អ្នក​ខិតខំ​បន្ត​ទៀត។

២.មាន​រឿង​តែង​ពិភាក្សា​ជាមួយ​អ្នក

មិន​ថា​រឿង​តូច ឬ​ធំ​ឡើយ គឺ​គាត់​តែង​ត្រូវការ​មតិយោបល់​អ្នក​សិន មុន​ធ្វើការ​សម្រេច​ចិត្ត។ នោះ​ក៏​ព្រោះ​តែ​គាត់​ចាត់​ទុក​អ្នក​ជា​មនុស្ស​ពិសេស ទើប​បង្ហាញ​ទង្វើ​គោរព និង​ផ្ដល់​តម្លៃ​បែបនេះ ហើយ​ម្យ៉ាង​ទៀត​មកពី​បុរស​ម្នាក់​នោះ​ចង់​ឲ្យ​អ្នក​ក្លាយ​ជា​ចំណែក​នៃ​ភាព​ជោគជ័យ​របស់​គាត់។

៣.អ្នក​ទាំង​ពីរ​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក

ទោះជា​ដៃគូ​ប្រាប់​អ្នក​ថា គាត់​មាន​ការ​រវល់​ខ្លាំង ទើប​ខកខាន​ការ​ណាត់​ញ៉ាំ​បាយ​ល្ងាច​ជាមួយ​អ្នក ហើយ​អ្នក​ក៏​ព្រម​ជឿ​ដោយ​គ្មាន​ការ​សង្ស័យ​អ្វី ហើយ​នៅ​ពេល​អ្នក​វិញ​ក៏​ដូច​គ្នា គ្រាន់តែ​និយាយ​សម្ដី​ប៉ុន្មាន​ម៉ាត់ គឺ​គាត់​អាច​ជឿ​បាន​យ៉ាង​ងាយ។ នោះ​ក៏​មកពី​អ្នក និង​គាត់​មាន​ជំនឿ​លើ​គ្នា​ទៅ​វិញ​ទៅ​មក។

៤.ជួយ​ឲ្យ​អ្នក​សម្រេច​បំណង

ក្នុង​ពេល​បំពេញ​ការងារ​ដ៏​លំបាក និង​គ្មាន​ពេល​ផ្អែមល្ហែម​ជាមួយ​គ្នា តែ​គាត់​ព្រម​ធ្វើ​ជា​មនុស្ស​ម្នាក់ ដែល​រុញ​ច្រាន​អ្នក​ទៅ​ដល់​ចំណុច​កំពូល ដោយ​មិនមែន​ការ​សំណូមពរ​អ្វី​ទាំងអស់។ នោះ​ក៏​ព្រោះ​តែ​គាត់​គិត​ពី​អ្នក​ខ្លាំង​ជាង​អ្វី​ទាំងអស់ ក្នុង​ជីវិត​គាត់។

៥.អាច​ដឹង​ចិត្ត​គ្នា ត្រឹម​មើល​កែវភ្នែក

គ្រាន់តែ​មើល​ភ្នែក ក៏​អាច​ដឹង​ពី​ជម្រៅ​ចិត្ត​ដៃគូ នេះ​ជា​ភាព​ចុះ​សម្រុង​មួយ​ដ៏​អស្ចារ្យ។ អ្នក​អាច​ដឹង​ពី​ទុក្ខ​លំបាក ភាព​រីករាយ​រវាង​គ្នា​ទៅវិញ​ទៅ​មក ដោយ​មិន​ចាំ​បាច់​ហា​មាត់​និយាយ នេះ​ហើយ​ជា​ការ​យល់​ចិត្ត​គ្នា​ពិត​ៗ។

៦.គាត់​មិន​ដែល​ទុក​អ្នក​ចោល

ពេល​អ្នក​ធ្លាក់​ខ្លួន​លំបាក​មនុស្ស​នៅ​ជុំវិញ​ខ្លួន រត់ចោល ឬ​បោះបង់​អ្នក​ឲ្យ​ប្រឈមមុខ​ម្នាក់ឯង តែ​គាត់​បែរជា​នៅ​ជាមួយ​ចាំ​ផ្ដល់​កម្លាំង​ចិត្ត និង​ជួយ​ដោះស្រាយ​រឿងរ៉ាវ​ផ្សេងៗ​ទៅ​វិញ។ ស្នេហា​ស្មោះស្ម័គ្រ​គឺ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​នេះ​ឯង។

៧.មាន​អារម្មណ៍​ថា​កក់ក្ដៅ​ពេល​នៅ​ក្បែរ​គ្នា

ពេល​នៅ​ក្បែរ​មនុស្ស​ដែល​អ្នក​ស្រលាញ់ ហើយ​គេ​ក៏​ស្រលាញ់​អ្នក​វិញ​ដែរ អារម្មណ៍​កក់ក្ដៅ សុវត្ថិភាព ប្រាកដជា​កើត​ឡើង​ជាក់ជា​មិន​ខាន។

៨.ហ៊ាន​ឲ្យ​គេ​ដឹង​ពី​ទំនាក់ទំនង

អ្នក​ហ៊ាន​ប្រកាស​ប្រាប់​មនុស្ស​ទាំងអស់​ឲ្យ​ដឹង​ពី​ទំនាក់ទំនង​ស្នេហា​ខ្លួន ដោយ​មិន​ខ្មាសអៀន ឬ​ខ្លាច ទោះ​ជា​មុខមាត់ ឋានៈ​ខាង​ប្រុស​អន់​ជាង​ខ្លួន​ក៏​ដោយ៕

ចុចអាន៖ស្រី​ៗ​ឆ្ងល់​ថា ខ្លួន​ស្អាត​បាត​ប៉ុណ្ណឹង​ដែរ​ហេតុអ្វីស្នេហា​បរាជ័យ​ម្ដង​ហើយ​ម្ដង​ទៀត? ៧ យ៉ាង​នេះ​ជា​មូលហេតុ

ប្រភព៖ thetalko ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម