ធ្លាប់​ទេ ​ឈឺ​ចាប់​ព្រោះ​ស្រលាញ់​មនុស្ស​ដែល​ខ្លួន​មិន​គួរ​ស្រលាញ់? អ្នក​មាន​វិបត្តិ​ស្នេហ៍​គួរ​តែ​អាន

  • 2018-05-21 07:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ទេ... ស្រលាញ់​គេ​ទាំង​គេ​មាន​ម្ចាស់​ហើយ ឬ ស្រលាញ់​មនុស្ស​ពីរ​នាក់​ក្នុង​ពេល​តែ​មួយ?

បើ​សិន​ជា​ថ្ងៃ​មួយ អ្នក​ស្រលាញ់​មនុស្ស​ដែល​មាន​ម្ចាស់​ហើយ ដោយ​មាន​សង្ឃឹម​តិច​ៗ ថា​គេ​អាច​នឹង​ផ្លាស់​ប្ដូរ​ចិត្ត មក​ស្រលាញ់​យើង​ខ្លះ ឬ​ទោះ​បី​មាន​អារម្មណ៍​ថា​ខុស ដែល​គិត​ចង់​ដណ្ដើម​គេ​មក​ ប៉ុន្តែ​ក៏​ចង់​ក្លាយ​ជា​ជម្រើស​របស់​គេ...

វា​មិន​ខុស​ទេ បើ​សិន​ជា​យើង​ស្រលាញ់​នរណា​ម្នាក់ ព្រោះ​គ្មាន​នរណា​អាច​ឃាត់​ចិត្ត​ខ្លួន​ឯង​បាន​ឡើយ។ ប៉ុន្តែ​ត្រូវ​ធ្វើ​ចិត្ត និង​ត្រៀម​ខ្លួន​សម្រាប់​ការ​ខូច​ចិត្ត​ផង។ បើ​ហ៊ាន​ស្រលាញ់​គេ (ទាំង​ដែល​មិន​ទំនង​នឹង​ទៅ​រួច) នោះ​ក៏​កុំ​ខ្លាច​នឹង​ខូច​ចិត្ត។

បើ​គេ​ជ្រើសរើស​អ្នក នោះ​សូម​អបអរ​ផង ប៉ុន្តែ​បើ​គេ​មិន​រើស សូម​កុំ​បន្ទោស​ថា​ខ្លួន​ឯង​មិន​ល្អ ឬ​បន្ទោស​ថា​អ្នក​ណា​ខុស។ មនុស្ស​ល្អ មិន​មែន​ទាល់​តែ​​ជោគជ័យ​ក្នុង​សេចក្ដី​ស្នេហា​រហូត​នោះ​ទេ។ គ្មាន​នរណា​ម្នាក់​ល្អ​គ្រប់​ដប់ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​អាក្រក់​គ្រប់​ដប់​ដែរ។ បើ​ចង់​បន្ទោស​គឺ​មាន​តែ​បន្ទោស​ពេល​វេលា ដែល​នាំ​ឲ្យ​អ្នក​ជួប​គ្នា​យឺត​ពេក។

បើ​ថ្ងៃ​ណា​មួយ អ្នក​ស្រលាញ់​មនុស្ស​ ២នាក់ ហើយ​ដល់​ពេល​ដែល​ត្រូវ​ជ្រើសរើស

ចូរ​បណ្ដោយ​ឲ្យ​បេះដូង​អ្នក​ជា​អ្នក​រើស ហើយ​រើស​យក​នូវ​អ្វី​ដែល​អ្នក​ត្រូវការ។ រើស​យក​អ្នក​ដែល​បាន​ចិត្ត​របស់​យើង ហើយ​សឹម​ឲ្យ​​រាងកាយ​យើង​ទៅ​ជាមួយ​ដែរ ព្រោះ​ថា​នៅ​ពេល​ណា​ដែល​បេះដូង និង​រាងកាយ​របស់​យើង​នៅ​បែក​គ្នា រាងកាយ​របស់​យើង​គឺ​មិន​ខុស​ពី​ស្លាប់​​ទាំង​រស់​នោះ​ទេ។

រឿង​ស្នេហា គ្មាន​អ្នក​ណា​ត្រូវ អ្នក​ណា​ខុស​ទេ រវាង​មនុស្ស​៣​នាក់ គឺ​ត្រូវ​តែ​មាន​ម្នាក់​​ខូច​ចិត្ត​ជានិច្ច។

គ្មាន​ទេ​ពាក្យ​ថា​អាណិត បើ​ថា​អាណិត គួរ​អាណិត​ខ្លួន​ឯង​សិន។ សួរ​ខ្លួន​ឯង​សិន​ថា ​ជ្រើសរើស​គេ​​ដោយ​​សារ​អាណិត តើ​យើង​នឹង​បាន​សុខ​ ឬ​អត់?

គ្មាន​ទេ​ពាក្យ​ថា​យុត្តិធម៌ អ្នក​មក​មុន មិន​ចាំបាច់ ត្រូវ​​តែ​ក្លាយ​ជា​ម្ចាស់​ ហើយ​អ្នក​មក​ក្រោយ​ ក៏​មិន​បាច់​ត្រូវ​លះបង់​រហូត​ដែរ។

ជីវិត​គឺ​ជា​របស់​យើង ចូរ​ជ្រើសរើស​ដោយ​ខ្លួន​ឯង ដូច្នេះ​ហើយ​យើង​នឹង​មិន​បាច់​បន្ទោស​អ្នក​ណា។ យើង​មាន​សិទ្ធិ​ជ្រើសរើស។

យើង​មិន​អាច​បង្ខំ​ចិត្ត​នរណា​ម្នាក់​ឲ្យ​ស្រលាញ់ ឬ​មិន​ស្រលាញ់​យើង​បាន​នោះ​ទេ ហើយ​គេ​ក៏​មិន​អាច​​មក​បង្ខំ​យើង​បាន​ដូច​គ្នា។

ហើយ​កុំ​ស្រលាញ់​នរណា​ម្នាក់​អស់​ពី​ពោះ គួរ​ទុក​ក្ដី​ស្រលាញ់​ខ្លះ​ឲ្យ​ខ្លួន​ឯង​ផង ត្រឹម​​តែ ១%ក៏​បាន​ដែរ ទុក​សម្រាប់​ថ្ងៃ​ដែល​យើង​ត្រូវ​ខូច​ចិត្ត។

“មនុស្ស​ដែល​យើង​ស្រលាញ់” មិន​មែន​ជា​វត្ថុ​ទេ។ គេ​មាន​ជើង ហើយ​យើង​ក៏​មិន​អាច​ចង​គេ​ទុក​ដោយ​ខ្សែ​បាន​ដែរ ប៉ុន្តែ​ត្រូវ​ចង​គេ​ដោយ​ប្រើ “ចិត្ត”។

កុំ​លលេង​ជាមួយ​ ស្នេហា ពុំ​ដូច្នោះ​ទេ ស្នេហា នឹង​លលេង​ជាមួយ​យើង​វិញ​ដូច​គ្នា ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន