៥ វិធីជួយរម្ងាប់អារម្មណ៍ ពេលមិត្តឆក់យកសង្សារទៅបាត់
- 2018-05-04 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធីជួយរម្ងាប់អារម្មណ៍ ពេលមិត្តឆក់យកសង្សារទៅបាត់
តើអ្នកធ្លាប់ជួបរឿងបែបហ្នឹងទេ? គ្មានអ្នកណាឆ្ងាយទេ គឺអ្នកនៅជិតខ្លួនដែលអ្នកហៅថាមិត្តៗហ្នឹងឯង។ ប្រុសពេញដីស្រីពេញនគរ ម្ដេចក៏ចាំបាច់មក លួចរបស់ដែលមានម្ចាស់ហើយទៅវិញ? ហេតុផលទាំងនោះ គឺស្មុគស្មាញណាស់ ទះដៃម្ខាងក៏មិនឮដែរ ម៉្លោះហើយ បើជួបហេតុការណ៍បែបនេះ អ្នកគួររៀនធ្វើចិត្តឲ្យត្រជាក់ ដូចខាងក្រោមនេះ ៖
**១. មិនដើរនិយាយដើមស្រីដែលលួចសង្សារអ្នកទៅប្រាប់គេឯង**
ទោយ៉ាងណាក្តី កុំនិយាយល្អជាង បើអ្នកកាន់តែនិយាយ វានឹងធ្វើឲ្យភ្លើងនៅក្នុងចិត្ត កាន់តែឆេះរោលរាលក្តៅឡើង ហើយបើអ្នកចង់បន្ទោស ក៏គួរតែបន្ទោសសង្សារអ្នកដែរ ព្រោះគេជាអ្នករើសផ្លូវចាកចេញពីអ្នកដូចគ្នា។
២. មិនហៅគ្នីគ្នាមកតទល់
អ្នកមិនចាំបាច់ ហៅមិត្តផ្សេងទៀត មករករឿងជេរស្តី នាំឲ្យខូចតម្លៃខ្លួនឯងនោះទេ។ ទង្វើបុគ្គលណាអ្នកសាង គេគង់នឹងទទួលផលនិងបាបកម្មនោះ ទៅថ្ងៃមុខដោយខ្លួនឯង។
៣. មិនរកវិធីបញ្ឈឺពេលឃើញគេទាំងពីរដើរជាមួយគ្នា
បញ្ឈឺគេធ្វើអ្វី? បើអ្នកកាន់តែព្យាយាមបញ្ឈឺ ពួកគេនឹងកាន់តែបានចិត្ត ហើយគិតថាអ្នក នៅមានការខ្វាយខ្វល់ក្នុងទ្រូង។ ជាការល្អអ្នកគួរ ធ្វើមិនដឹងមិនឮ ដើម្បីបង្ហាញពីភាពរឹងមាំរបស់ខ្លូន។
៤. មិនទាមទារការពន្យល់ពីសង្សារ
ទាមទារការពន្យល់ធ្វើអី មកដល់ដំណាក់កាលនេះហើយ បើគេពិតជាស្រលាញ់ស្មោះត្រង់នឹងអ្នកមែន គេមិនបណ្តោយឲ្យរឿងបែបនេះកើតឡើងបានឡើយ។
៥. តាំងចិត្តនៅឲ្យស្ងៀម
មិនចាំបាច់ខល ផ្ញើសារ ឆាត ឬក៏ផ្ញើវីឌីអូ ដើម្បីសើរើរំលឹកអនុស្សាវរីយ៍ផ្អែមល្ហែម ដែលធ្លាប់សាងជាមួយគ្នា ហើយចង់អូសទាញចិត្តគេមកវិញទេ ព្រោះវាគ្មានប្រសិទ្ធភាព។
សរុបមក ជម្រើសដ៏ល្អ គឺត្រូវកាត់ចិត្តឲ្យដាច់ បំភ្លេចគេឲ្យបាន ព្រោះមនុស្សបែបនេះ ទុកមិនចំណេញដកចេញមិនខាត៕
ចុចអានបន្ត៖