ពិភពលោក​មនុស្ស​៧​ពាន់​លាន​នាក់ ហេតុ​អ្វី​ត្រូវ​នៅ​រង់​ចាំ​គេ​តែ​ម្នាក់?

  • 2018-05-20 02:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ឈឺចាប់​បំផុត​មិន​មែន​នៅ​ពេល​បែក​គ្នា​ទេ តែ​ជា​ពេល​ដែល​យើង​ឈរ​នៅ​ទី​នេះ តែ​ក្នុង​កែវ​ភ្នែក​គេ​លែង​មាន​យើង សូម្បី​តែ​ម្ដង​ក៏​មិន​ដែល​ស្រក់​ទឹក​ភ្នែក​ដើម្បី​យើង។

កុំ​ទាន់​អាល​ប្រញាប់​បន្ទោស​អ្នក​ដែល​តោង​ជាប់​មនុស្ស​ម្នាក់​ទៀត​ថា​ជា​ឈ្លើង ហើយ​ស្រលាញ់​ឡើង​ងប់ងុល ព្រោះ​នៅ​ក្នុង​ពិភព​របស់​អ្នក​ដែល​មាន​ស្នេហា សម្រាប់​អ្នក​ដែល​នៅ​ក្រៅ​ដូច​យើង​នេះ នឹង​មិន​យល់​ពី​គេ​ឡើយ។

ឈឺ​ចាប់​ដោយ​សារ​រឿង​ស្នេហា ទំនុក​ចិត្ត​ខ្ទេចខ្ទី សុភមង្គល​ខ្ចាត់ខ្ចាយ​ក៏​មិន​អាច​ធ្វើ​ឲ្យ​ពួក​គេ​ឈប់​ស្រលាញ់​គ្នា​បាន។ ដឹង​ថា​ឈឺចាប់ ដឹង​ថា​ខ្លួន​ឯង​គួរ​ស្ដី​បន្ទោស ថែម​ទាំង​ដឹង​ថា​យើង​គ្មាន​តំណែង​អ្វី​នៅ​ក្នុង​បេះដូង​របស់​គេ តែ​យើង​នៅ​តែ​មិន​អាច​ក្លាហាន​និយាយ​ពាក្យ​ថា​បែក​បាន។

ពិភពលោក​នេះ​មាន​មនុស្ស​រាប់​ពាន់​លាន​នាក់ តែ​យើង​នៅ​តែ​ប្រឹង​ទន្ទឹង​រង់​ចាំ​តែ​ម្នាក់។ មូលហេតុ​អ្វី​បាន​ជា​ធ្វើ​ឲ្យ​យើង​មិន​អាច​ដោះដៃ​ចេញ​ពី​គេ​បាន ទាំង​ដែល​មិន​ដឹង​ថា​ទោះ​បី​ជា​ចំណាយ​ពេល​ច្រើន​យ៉ាង​ណា​ក៏​គេ​មិន​អាច​វិល​ត្រលប់​ដូច​មុន​បាន?

ព្រោះ​ដោយ​សារ​តែ​យើង​នៅ​ក្មេង គិត​ថា​នៅ​មាន​ពេល​វេលា​ច្រើន​ទៀត ទោះ​បី​ជា​ចាំ​បន្តិច​ទៀត​ក៏​ខាត​បង់​អី។ តែ​អ្នក​ត្រូវ​ដឹង​ថា យុវភាព​របស់​មនុស្ស​ស្រី​គឺ​ខ្លី​ខ្លាំង​ណាស់ ធ្មេច​បើក​ៗ យើង​អាយុ​សាម​ពេល​ណា​ក៏​មិន​ដឹង។ ទោះ​ដឹង​ថា​រឿង​មនោសញ្ចេតនា​ពិបាក​ផ្ដាច់​បាន តែ​បើ​គិត​ថា​ស្នេហា​មួយ​នេះ​លែង​មាន​សង្ឃឹម​ផ្សះផ្សា​បាន​ហើយ សូម​បណ្ដោយ​ឲ្យ​គេ​ទៅ ហើយ​ឈប់​រំពឹង​ទៀត​ទៅ។ ត្រូវ​យក​ពេល​នោះ មក​ស្វែង​រក​មនុស្ស​ម្នាក់ ដែល​ត្រូវ​ការ​យើង ដូច​យើង​ត្រូវ​ការ​គេ​ដែរ ទើប​ស័ក្ដិសម៕

ចុចអាន៖

អត្ថបទ៖ Caramel

អត្ថបទពេញនិយម