ចង់បំភ្លេចសង្សារចាស់ឲ្យបាន តើគួរធ្វើយ៉ាងម៉េចខ្លះ?
- 2018-04-24 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បំភ្លេចសង្សារចាស់ឲ្យបាន តើគួរធ្វើយ៉ាងម៉េចខ្លះ?
ពេលដែលស្រលាញ់គ្នា ពិភពលោកមើលទៅស្រស់បំព្រងនិងមានសេចក្តីសុខបំផុត។ ប៉ុន្តែនៅពេលដែលបែកគ្នា ពិភពលោកនឹងអាប់អួ ជីវិតក៏លែងមានន័យ ចង់បំភ្លេចក៏ពិបាក។ ទោះបីជាយូរឬក៏ឆាប់ក៏ដោយអ្នកគង់តែភ្លេចម្នាក់នោះ។ ទាំងនេះជាវិធីដែលអាចជួយអ្នកឱ្យអ្នកភ្លេចសង្សារចាស់បានឆាប់រហ័ស៖
១. ទទួលស្គាល់ថាគ្រប់យ៉ាងរវាងអ្នកនិងគេគឺចប់ហើយ
ជំហានដំបូងនិងសំខាន់បំផុតគឺឈប់គិតពីគេ ឬចង់ត្រូវគ្នាវិញហើយត្រូវប្រាប់ខ្លួនឯងថាគេរវាងអ្នកនិងគេគឺចប់ហើយ។ វាមិនមែនជាការងាយ តែជាអ្វីដែលអ្នកត្រូវធ្វើ ហើយត្រូវចាំពីទង្វើអាក្រក់របស់គេជាជាងអនុស្សាវរីយ៍ល្អៗ នោះអ្នកនឹងកាន់តែរឹងមាំ។
២. កុំនិយាយជាមួយមិត្តភក្ដិ ឬគ្រួសារគេ
ប្រហែលជាអ្នកមានទំនាក់ទំនងល្អជាមួយមិត្តភក្តិនិងគ្រួសាររបស់គេ ហើយអ្នកតែងតែចេញក្រៅជាមួយគ្នា។ ប៉ុន្តែអ្នកគួរតែឈប់ទង្វើអស់ទាំងនេះ ក៏ព្រោះតែអ្នកកាន់តែនិយាយ នោះអ្នកកាន់តែនឹកឃើញ ចង់ដឹង ចង់ឮពីគេ។ ចុងក្រោយអ្នកមានតែការឈឺចាប់ មិនអាចបំភ្លេចបាន។
៣. អ្នកមិនអាចធ្វើជាមិត្តនិងគ្នាបានទេ
នៅពេលដែលបែកគ្នា អ្នកសម្រេចចិត្តថាធ្វើជាមិត្តភក្តិនោះគឺខុសហើយ។ មិនយូរមិនឆាប់អ្នកនឹងនិយាយពីអារម្មណ៍អ្នកចំពោះគេ ចេញក្រៅជាមួយគ្នា ឬរំឭកពីរឿងចាស់ៗដែលអាចធ្វើឱ្យអ្នកនិងគេត្រូវគ្នាវិញ ហើយអ្នកកាន់តែឈឺចាប់លើសដើម។
៤. កុំទុកអ្វីដែលទាក់ទងនឹងគេ ឬធ្វើឱ្យអ្នកនឹកឃើញគេ
អ្នកត្រូវតែបោះចោលកាដូ ឬអ្វីដែលធ្វើឱ្យអ្នកនឹកឃើញគេដូចជារូបថត សារចាស់ៗ។ល។ របស់ទាំងនោះមានតែធ្វើឱ្យអ្នកចងចាំពីទង្វើល្អ និងភាពផ្អែមល្ហែមរបស់គេចំពោះអ្នក ហើយគិតថាគេល្អ គេបែកពីអ្នកគឺដោយសារតែអ្នកមិនល្អ។
៥. ផ្តាច់ការទាក់ទងគ្រប់យ៉ាង
ត្រូវចងចាំថា ប្រសិនបើអ្នកនៅតែឃើញគេ អ្នកកាន់តែនឹកគេ។ អ្វីដែលសំខាន់គឺ កុំចង់ដឹងពីគេ និងតាមដានពីគេ។ ហេតុនេះហើយ អ្នកគួរតែលុបលេខរបស់គេ ឬUnfriendពីគ្រប់បណ្តាញសង្គមទាំងអស់។
៦. ចេញទៅក្រៅដើរលេងជាមួយមិត្តភក្តិ និងគ្រួសារ
នៅពេលដែលអ្នកមានអារម្មណ៍ថាធូរស្បើយហើយ នេះជាវិធីចុងក្រោយដែលអាចជួយអ្នកឱ្យកាន់តែរឹងមាំ និងជឿជាក់លើខ្លួនឯង។ អ្នកនឹងបំភ្លេចគ្រប់យ៉ាង ហើយពិភពលោករបស់អ្នកនឹងស្រស់បំព្រងឡើងវិញ។ ចាំថាវាគ្មានតម្លៃទេដែលទៅឈឺចាប់ដោយសារមនុស្សដូចជាគេ ៕
ចុចអាន៖
១ ចំណុច បញ្ជាក់ពីភាពខុសគ្នា រវាងបុរសតាមញ៉ែមួយគ្រា និងបុរសចង់រៀបការជាមួយ
៧រឿងស្រីៗច្រើនយល់ច្រឡំ និងធ្វើឲ្យប្រុសៗចូលមកហើយរត់បាត់ម្នាក់ហើយម្នាក់ទៀត