​បាន​​ទុក្ខ​ច្រើន​ជាង​សុខ បើ​​អ្នក​រៀបការ​​ជាមួយ​មនុស្ស​ប្រុស ១១ ប្រភេទ​នេះ​

  • 2018-04-27 10:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​ រមែង​តែង​តែ​ចង់​រស់​នៅ​ជា​មួយ​គ្នា​ជា​ប្តី​ប្រពន្ធ​យ៉ាង​​មាន​ក្តី​សុខ។ ក្តី​សុខ​ទាំង​នោះ អាច​កើត​ឡើង​បាន លុះ​ត្រា​ណា​អ្នក​ ចេះ​សង្កេត​​មើល​​អត្តចរិត​ដៃគូ​ឲ្យ​បាន​​ច្បាស់​លាស់ ហើយ​បើ​អាច សូម​ជៀស​ឲ្យ​ផុត​ពី​ មនុស្ស​ទាំង​ ១១ ប្រភេទ​ខាង​ក្រោម​នេះ ៖ ​

១. រិះគន់​ឥត​ឈប់ឈរ

គេ​​ទើស​សព្វ​គ្រប់ នូវ​រាល់​ទង្វើ​របស់​អ្នក ​ ទាំង​ការ​ស្លៀកពាក់ ការ​និយាយ​ស្តី ឬ​មួយ​​ក៏​រិះ​គន់​សូម្បី​តែ​មិត្តភ័ក្ដិ​អ្នក។ ពេល​ខ្លះ ការ​រិះគន់ ពី​មនុស្ស​ដែល​អ្នក​ស្រលាញ់​ ស្តាប់​ទៅ​ដូច​ជា​​ការ​ខ្វាយ​ខ្វល់ ចង់​កែ​តម្រូវ​ឲ្យ​គ្នា ប៉ុន្តែ​បើ​ហួស​ហេតុ​ពេក វា​អាច​នឹង​ធ្វើ​ឲ្យ​ ដៃ​គូ​ម្ខាង​ទៀត​បាក់​ទឹក​ចិត្ត​ និង​មិន​សប្បាយ ​​​ក្នុង​ការ​មាន​អ្វី​ដែល​​ជា​​របស់​ខ្លូន​។

២. ប្រច័ណ្ឌ​ខុស​រឿង

បើ​អ្នក​ស្រលាញ់​ប៉ះ​ចំ​ មនុស្ស​ប្រភេទ​នេះ ត្រៀម​ខ្លួន​ចាំ​ឆ្លើយ​សំនួរ​ ឲ្យ​ហើយ​ទៅ​​ ព្រោះ​ការ​សួរ​ដេញ​ដោល​ គ្មាន​ហេតុផល នឹង​កើត​ឡើង​ លើស​ពី​អ្វី​ដែល​អ្នក​រំពឹង​ទុក។

៣. ពូកែ​កុហក

ពេល​ស្គាល់​គ្នា​ដំបូងមនុស្សនេះ​ចូលចិត្ត​និយាយ​​កុហក ពូកែ​សម្តែង​​ធ្វើ​​ពុតជា​​ល្អ​ណាស់ ប៉ុន្តែ​យូរៗ​ទៅ​ គេ​នឹង​ផ្លាស់​ប្តូរ​ដូច​មេឃ​ និង​ដី។ ម្ល៉ោះ​ហើយមុន​នឹង​​ទុក​ចិត្ត​នរណា​ម្នាក់ ​អ្នក​គួរមាន​ការ​ប្រយ័ត្ន​ប្រយែង​ខ្ពស់។

រូបតំណាង

៤. មិន​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ

​មិន​ថា​មិត្ត​រួម​សាលា មិត្ត​រួម​ការងារ គ្រួសារ ឬ​មនុស្ស​ដែល​គេ​ស្រលាញ់​ក៏ដោយ គេ​តែង​មាន​អារម្មណ៍​​ថា​​ ពិភព​លោក​ប្រឆាំង​នឹង​គំនិត​របស់​​គេ ដូច្នេះ​មនុស្ស​​បែប​នេះ​​ មិន​សូវ​ជា​ចុះ​សម្រុង​ជាមួយ​អ្នក​នៅ​ជុំ​វិញ​ខ្លួនប៉ុន្មាន​ទេ។

៥. មាន​ចរិត​កូន​ក្មេង

អ្នក​​ខ្លះ​ច្រើន​តែ​អាយុ ប៉ុន្តែ​គំនិត​ដូច​កូន​ក្មេង គ្មាន​ទំនួល​ខុស​ត្រូវ ខ្វះ​នូវ​ការ​គិត​ពិចារណា ហើយ​នៅ​តែ​​ពឹង​​​លើ​​ប៉ា​ម៉ាក់​ឲ្យ​ជួយ​ ​ក្នុង​ការ​សម្រេច​ចិត្ត​គ្រប់​បញ្ហា​។

៦. គិត​តែ​ពី​ការងារ

បើ​ទើបតែ​ស្គាល់គ្នា​ អ្នក​ប្រាកដ​ជា​ស្រលាញ់ នូវ​ចរិត​ម៉ឺងម៉ាត់​របស់​គេ ប៉ុន្តែ​​​បើ​គេ​ឲ្យ​​តម្លៃ​លើ​ការងារ​ពេក ហើយ​មិន​សូវ​ខ្វាយខ្វល់​ពី​អ្នក​ នោះ​ពេល​ដែល​បាន​រស់​នៅ​​ជាមួយ​គ្នា​ អ្នក​ទាំង​ពីរ​នឹង​ឆាប់ធុញ​ទ្រាន់ ហើយ​សោះអង្គើយ​រៀងៗ​ខ្លួន។

រូបតំណាង

៧. មាន​​អត្តចរិត​ផ្ទុយ​ស្រឡះ​​ពី​គ្នា​

ជា​ប្តី​​ប្រពន្ធ ​ទោះ​បី​ជា​​គ្មាន​ការ​គិត និង​ចំណង់​ចំណូល​ដូច​គ្នា​ទាំង​ស្រុង​ក៏​ដោយ​ យ៉ាង​ហោច​ណាស់​​ អាច​ស្រដៀង​​គ្នា​​ខ្លះ ប្រសើរ​ជាង​ខុស​គ្នា​ទាំង​ស្រុង ព្រោះ​​វា​អាច​នាំ​ឲ្យ​ជម្លោះ​កើត​ឡើង​បាន​យ៉ាង​ងាយ។

៨. យក​​ចិត្ត ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន

​គេ​ខំ​ប្រឹង​​យក​ចិត្ត​​​ យក​ថ្លើម ដើម្បី​ទាមទារ​ការ​ទុក​ចិត្ត​ពី​​អ្នក ហើយ​​ព្យាយាម​ផ្លាស់​ប្តូរ​​នូវ​ទំនុក​ចិត្ត​នោះ ឲ្យ​ក្លាយ​ទៅ​ជា​ផល​ប្រយោជន៍​របស់​គេ​វិញ​ទៅ​ថ្ងៃ​មុខ​។ បែប​នេះ​​គេ​ បើ​រស់​នៅ​ជា​មួយ​គ្នា​ អ្នក​នឹង​គ្រាំ​ចិត្ត​ មិន​ខាន។

៩. ប្រមឹក

នរណា​ក៏​ប្រឹង​ធ្វើ​បុណ្យ ផ្សង​ជៀស​ឲ្យ​ឆ្ងាយ កុំ​​ជួប​​ឲ្យ​សោះ​ មនុស្ស​ប្រមឹក ព្រោះ​គេ​មិន​ងាយ​ចោលទម្លាប់​អាក្រក់​នេះ​ទេ។ បើ​បាន​គ្នា​ជា​ប្តីប្រពន្ធ គេ​នឹង​ឱបដប​ស្រា​ ច្រើន​ជាង​ឱបអ្នក។

១០. អាត្មានិយម

មនុស្ស​អាត្មានិយម​ គិត​​ខ្វាយ​ខ្វល់តែ​ពី​​រឿង​របស់​ខ្លួន​ឯង ច្រើន​ជាង​ការ​ផ្តល់​ក្តី​​ស្រលាញ់​ឲ្យ​អ្នក។ ទោះ​បី​​ជា​អ្នក​ជួប​ការ​លំបាក​ អ្វី​មួយ​ក៏ដោយ គេ​មិន​សូវ​បារម្ភ យក​ចិត្ត​ទុកដាក់ចំពោះ​អ្នក​ឡើយ។

១១. ចេះ​ដឹង​ ហួង​ហែង​ជ្រុល

មនុស្ស​បែប​នេះ មិន​ងាយ​ឲ្យ​អ្នកទៅ​ណា​មក​ណា ឬ​ធ្វើ​អ្វី​ដោយ​មិន​មាន​វត្តមាន​គេ ទៅ​ជា​មួយ​នោះ​ទេ ដូច្នេះ​អ្នកប្រហែល​ជា​ពិបាក​បន្តិច ក្នុង​ការ​រក្សា​នូវ​ភាព​​ឯងរាជ្យ ​និង​​​ធ្វើ​កិច្ច​ការ​​ងារ​ផ្ទាល់​ខ្លួន៕

ចុចអានបន្ត៖

រូបភាព​ ២០​សន្លឹក​បង្ហាញ​​​ពី​គ្រួសារ​មាន​សុភមង្គល ដែល​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន

ប្រភព៖ zalo ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម