ម្តាយ​គ្រប់​រូប​​​គួរ​ដឹង​ពីគ្រឿង​ផ្សំ​​​ធ្វើ​បបរច្រើនបែប ដើម្បី​ឲ្យ​កូន​​ញ៉ាំ​ទៅ​ឆ្លាត​​វៃ និង​មាន​សុខភាព​​ល្អ

  • 2018-05-21 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ពិបាក​ក្នុង​ការ​បង្ខំ​កូន​តូច​ឲ្យ​ញ៉ាំ​បបរ​ដែល​ធ្វើ​​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ ឬ​មិន​​ដឹង​ពី​របៀប​ធ្វើ​​បបរ​ឲ្យ​កូន​ញ៉ាំ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ​មែន​ទេ? ថ្ងៃ​នេះ​ កញ្ញា​ នឹង​បង្ហាញ ​ប្រិយមិត្ត​ទាំង​អស់​គ្នា​ ពី​របៀប​ធ្វើ​​ងាយៗ និង​ច្រើន​រសជាតិ​សម្រាប់​កូន​ៗ។

រូបតំណាង

**របៀប​ធ្វើ៖**

​លាង​អង្ករ​ឲ្យ​បាន​ស្អាត​ល្អ បន្ទាប់​មក​ចាក់​ទឹក​ ៣ ពែង​ទៅ​ក្នុង​ឆ្នាំង រួច​ជ្រើស​រើស​គ្រឿង​ផ្សំ​ណា​មួយ​ក្នុង​ចំណោម​គ្រឿង​ផ្សំ​​ខាង​ក្រោម​នេះ​ដាក់​ចូល​​ឲ្យ​អស់ បើក​ភ្លើង​​​ត្រឹម​ពាក់​កណ្តាល​សិន​ សឹម​បន្ថយ​​វា​នៅ​ពេល​ពុះ​និង​បិទ​​គម្រប​ទុក​ចោល​ ៤៥ នាទី ឬ​រហូត​ដល់​អង្ករ​រីក​គ្រាប់​ និង​ខាប់​។​ បើ​​មាន​ដាក់​ពង​មាន់ ​ត្រូវ​វាយ​បំបែកកូរឲ្យ​សព្វ ហើយ​សឹម​ចាក់​ចូល​ចុង​ក្រោយ​គេ​។ បន្ទាប់​មក​​កូរ​បបរ​ ២ ទៅ ៣​ នាទី រួច​ទុក​ចោល​ ១ ទៅ ២​ នាទី​ទៀត​ជា​ការ​ស្រេច។ មុន​​ឲ្យ​កូន​តូច​ញ៉ាំ ត្រូវ​យក​សរសៃ​​ដែល​រឹងៗ​ចេញ ហើយ​កិន​ឲ្យ​ម៉ត់ ទុក​ឲ្យ​ត្រជាក់​ ដើម្បី​កុំ​ឲ្យ​រលៀក​មាត់​កូន។

១#

  • ផ្កា​ខាត់ណា​ខៀវ

  • កូន​ប៉េងប៉ោះ

  • ស្ពៃ​ក្រញាញ់

  • ស្ពៃ​ក្តោប​ពណ៌​ស្វាយ

  • ស្នូល​ពោត

  • ពងមាន់

  • សាច់​​ជ្រូក

២#

  • ពោតលឿង

  • ​ដំឡូង​ក្រហម

  • សាច់​មាន់

៣#

  • ល្ពៅ​

  • ននោង

  • ប៉េងប៉ោះ

  • សណ្តែក​បារាំង

  • សាច់មាន់

៤#

  • ស្ពៃ​បូក​គោ

  • ស្នូល​ពោត

  • ការ៉ុត

  • ជីវ៉ាន់ស៊ុយ

  • ពងមាន់

  • សាច់​ជ្រូក

៥#

  • សាឡាដ

  • ការ៉ុត

  • ដំឡូងបារាំង

  • ជីវ៉ាន់ស៊ុយ

  • សាច់​ជ្រូក

៦#

  • ប៉ោម

  • ការ៉ុត

  • ល្ពៅ

  • ជីវ៉ាន់ស៊ុយ

  • សាច់​ជ្រូក

៧#

  • ការ៉ុត

  • ប៉េងប៉ោះ

  • ពងមាន់

  • ខ្ទឹមបារាំង

  • សណ្តែក​បារាំង

  • ជីវ៉ាន់ស៊ុយ

  • សាច់​ជ្រូក

៨#

  • ផ្កា​ខាត់ណា​ខៀវ​ និង​ស

  • ការ៉ុត

  • សណ្តែក​បារាំង

  • ស្ពៃ​ក្តោប​ពណ៌​ស្វាយ

៩#

  • ការ៉ុត

  • ឆៃថាវ

  • ផ្សិត​ចំបើង

  • ផ្កា​ខាត់ណា​ខៀវ​

  • ជីវ៉ាន់ស៊ុយ

  • ស្លឹក​ខ្ទឹម

  • សាច់​ជ្រូក

១០#

  • ល្ពៅ

  • ពងមាន់

  • ជីវ៉ាន់ស៊ុយ

  • ស្លឹក​ខ្ទឹម

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម