អាហារ ៤យ៉ាងជួយឲ្យកូនៗមានខួរក្បាលល្អ និងឆ្លាតវៃដែលឪពុកម្ដាយគ្រប់រូបមិនគួរមើលរំលង
- 2018-04-30 03:01:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ ៤យ៉ាងជួយឲ្យកូនៗមានខួរក្បាលល្អ និងឆ្លាតវៃដែលឪពុកម្ដាយគ្រប់រូបមិនគួរមើលរំលង
ការលូតលាស់ ការធំធាត់របស់កូនគឺជាអ្វីដែលម្ដាយឪពុកត្រូវយកចិត្តទុកដាក់ ព្រោះបើរបបអាហាររបស់ក្មេងមិនល្អ ការលូតលាស់ និងបញ្ញារបស់ពួកគេក៏អន់ថយទៅតាមហ្នឹងដែរ។ អាហារ ៤យ៉ាងខាងក្រោមនេះគឺជួយឲ្យកូនៗឆ្លាតដែលឪពុកម្ដាយគ្រប់រូបមិនគួរមើលរំលង ៖
១. ផ្លែប៊ឺរី
អ្នកម្ដាយដែលមានកូនតូចគួរតែយកចិត្តទុកដាក់ទៅលើផ្លែឈើនេះ ព្រោះវាជំនួយទៅដល់ខួរក្បាលក្មេងខ្លាំងណាស់។ អ្នកជំនាញ Sarah Krieger, MPH, RD, LD / N បាននិយាយថា "ជាទូទៅផ្លែឈើពណ៌កាន់តែច្រើន អាហាររូបត្ថម្ភក៏មានច្រើននៅក្នុងវាដែរ ជាក់ស្ដែងផ្លែប៊ឺរីនេះតែម្ដង។ ម្យ៉ាងទៀតវាក៏ជាប្រភពដ៏ល្អមួយនៃខ្លាញ់អូមេហ្គា ៣ ផងដែរ។វាជួយឲ្យមុខងារនៃការចងចាំរបស់ក្មេងកាន់តែប្រសើរ។ មិនតែប៉ុណ្ណោះផ្លែប៊ឺរីមានរសជាតិឆ្ងាញ់ណាស់ ដូច្នេះវាមិនពិបាកឲ្យកូនក្មេងញ៉ាំនោះទេ។
២. ផ្លែប៉ោម
អ្នកដឹងស្រាប់ហើយថាផ្លែប៉ោមមានប្រយោជន៍ដល់សុខភាពប៉ុណ្ណា។ផ្លែប៉ោមអាចជួយការពារយើងពីសារធាតុគីមីប្រចាំថ្ងៃដែលអាចធ្វើឲ្យខូចកោសិកាខួរក្បាលរបស់យើង។ អ្នកស្រី Anne Crueger នៅ WebMD បាននិយាយថា "ពួកវាផ្ទុកសារធាតុ quercetin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចប្រឆាំងនឹងការថយចុះជំនាញខាងស្មារតី" ។ ប្រសិនបើអ្នកចាប់ផ្តើមឲ្យកូនរបស់អ្នកញ៉ាំឲ្យបានត្រឹមត្រូវក្នុងមួយថ្ងៃមួយផ្លែនោះពួកគេនឹងអាចទប់ទល់សារធាតុគីមីដែលពួកគេប្រឈមមុខជារៀងរាល់ថ្ងៃ ហើយនិងរក្សាខួរក្បាលបានឆ្លាតវៃទៀតផង។
៣. ស៊ុត
ស៊ុតគឺជាអាហារពេលព្រឹកដ៏ល្អបំផុតសម្រាប់មនុស្សទូទៅ ក៏ដូចកូនក្មេងផងដែរ។ អ្នកស្រាវជ្រាវបានរកឃើញថាការឲ្យកូនៗញ៉ាំនឹងស៊ុតជាអាហារពេលព្រឹកនឹងផ្តល់ឱ្យពួកគេនូវសារធាតុអូមេហ្គា ៣ ដែលល្អដល់សុខភាព និងការពារខួរក្បាលរបស់ពួកគេ។ មួយវិញទៀតវាមានវីតាមីន Eដែលអាចជួយប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តរបស់ក្មេងផងដែរ។
៤. សូកូឡាខ្មៅ
ខណៈក្មេងជាច្រើនមិនចូលចិត្តសូកូឡាខ្មៅព្រោះវាល្វឹង សូកូឡាខ្មៅការពិតមានប្រយោជន៍ដល់កុមារណាស់។សូកូឡាខ្មៅត្រូវបានគេឲ្យដឹងផងដែរថាវាជួយបង្កើនប្រព័ន្ធឈាមរត់របស់យើងបានល្អដែលផ្តល់ឲ្យខួរក្បាលមានលំហូរឈាមស្រួលដែលធានាជួយឲ្យខួរក្បាលមានសុខភាពល្អ និងវៃឆ្លាត៕
ចុចអាន៖ចង់បានកូនថ្លោសទ្រលុកទ្រលន់ក្នុងផ្ទៃ និងកើតមកគ្រប់គីឡូ អ្នកម្ដាយគួរញ៉ាំអាហារ ៦ មុខនេះ