មិនចង់ស្ដាយក្រោយ ឪពុកម្ដាយត្រូវប្រយ័ត្នជំងឺទាំងនេះ ពេលទារកទើបកើត
- 2018-03-29 03:17:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ស្ដាយក្រោយ ឪពុកម្ដាយត្រូវប្រយ័ត្នជំងឺទាំងនេះ ពេលទារកទើបកើត
ឪពុកម្ដាយដែលមានទារកទើបនឹងកើត ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះក្នុងដំណាក់កាលនេះកូនរបស់លោកអ្នកងាយប្រឈមមុខជាមួយជំងឺផ្សេងៗណាស់។ ដូចនេះឪពុកម្ដាយត្រូវតាមដានសុខភាពកូន ទាក់ទិននឹងជំងឺទាំងនេះ៖
១.ជំងឺគ្រុនក្ដៅ
ពេលកូនទើបកើត ឪពុកម្ដាយគួរតែពិនិត្យមើលសីតុណ្ហភាពរបស់ទារកជាទៀងទាត់។ ក្មេងអាយុក្រោម ៣ ខែ ឬទារកអាយុពី ៣ ទៅ ៦ ខែសីតុណ្ហភាពលើសពី ៣៨-៣៩ អង្សាគឺមានជំងឺគ្រុនក្ដៅ។ ដូចនេះកុំទុកយូរឲ្យសោះ ត្រូវទៅជួបវេជ្ជបណ្ឌិតភ្លាមៗ ព្រោះគ្រុនក្ដៅធម្មតាអាចវិវត្តន៍ទៅជាធ្ងន់ធ្ងរបាន។
**២.ឈ្លក់**
Asphyxia គឺជាស្ថានភាពមួយរបស់ ទារកទើបនឹងកើតភ្លាមៗ គឺមិនមែនដង្ហើម ឬមិនដកដង្ហើម។ ក្នុងករណីនេះកុមារត្រូវទទួលជំនួយពីគ្រូពេទ្យ។
៣.ខះជាតិទឹក
អ្នកអាចសម្គាល់ការខះជាតិទឹក ប្រសិនបើទារកស្ងួតមាត់ និងអញ្ចាញ។
៤.រាគ
ជំងឺរាគ គឺជាបាតុភូតទូទៅរបស់ទារក។ ប៉ុន្តែវានឹងធ្ងន់ធ្ងរ ប្រសិនបើលាមកទារកមានឈាម។ ដូចនេះនាំកូន ទៅជួបវេជ្ជបណ្ឌិតភ្លាមៗ ខ្លាចរឹតតែធ្ងន់ធ្ងរ។
៥.ក្អួត
ទារកទើបនឹងកើតពេលបំបៅតែមានកម្អួតតិចតួច ប៉ុន្តែបើការក្អួតនោះញឹកញាប់ គឺជាមូលហេតុដែលឪពុកម្ដាយគួរស្វែងរកគ្រូពេទ្យឲ្យបានឆាប់។
៦.ពិបាកដកដង្ហើម
អាការដែលទារកពិបាកដកដង្ហើមមានដូចជា៖
លឿន និងច្រើនជាងធម្មតា
ពាក់កណ្ដាលនៃឆ្អឹងជំនីខាងលើឆ្អឹងកង ឬនៅលើពោះផ្នែកខាងលើ គឺផត
ក្មេងៗដកដង្ហើមពិបាក គឺមាត់បើកចំហ
ស្បែកមានពណ៌ខៀវ ឬស្លេក
៧.ផ្ចិតដំបៅ
នេះជាភាពមិនប្រក្រតីរបស់ទារក។ វាកើតឡើងនៅពេលដែលសរីរាង្គខាងក្នុងពោះមានខ្លាញ់ ឬដំបៅរលួយ។ ទារកទើបកើតមកមានទងផ្ចិតភ្ជាប់ទៅនឹងពោះ។ ខ្សែនេះជាសារធាតុចិញ្ចឹមតាំងពីនៅក្នុងស្បូន ហើយត្រូវបានជ្រុះបន្ទាប់ពីទារកកើតមក ក្នុងរយៈពេល ១-២ សប្ដាហ៍ក្រោយពេលសម្រាល។ វានឹងក្រៀមបន្តិចម្ដងៗ តែបើមានបញ្ហាដំបៅត្រូវទៅជួបគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុ និងកថ្នាំលេប ឬលាប។
៨.កន្ទួល ឬពងបែក
ជារឿយៗក្មេងតែងមានស្នាមកន្ទួលនៅលើមុខរបស់ពួកគេ ហើយធ្វើឲ្យគ្រុនក្ដៅតិចតួច។ ប៉ុន្តែបើកន្ទួលនោះរាលដាលខ្លាំង រហូតកូនក្ដៅខ្លួនមិនបាត់ វាអាចមានបញ្ហាផ្សេង។
៩.ការរលាកភ្នែក
ការរលាកភ្នែកនៃទារកដែលទើបនឹងកើត ជាទូទៅសម្គាល់ដោយការហើម ឡើងក្រហម មិនអាចបើកភ្នែក ...៕
Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N
ចុចអាន៖អត្ថន័យនៃកាយវិការ ៥របស់ទារក ដែលអ្នកម្តាយគ្រប់រូបគួរដឹង