ឲ្យតែមានទង្វើ ៥យ៉ាងនេះ ស្នេហាអ្នកនឹងរលាយរលត់ ទោះចង់ ឬមិនចង់ក៏ដោយ
- 2018-05-19 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យតែមានទង្វើ ៥យ៉ាងនេះ ស្នេហាអ្នកនឹងរលាយរលត់ ទោះចង់ ឬមិនចង់ក៏ដោយ
មានគូស្នេហ៍ខ្លះព្យាយាមរកមូលហេតុនៅពេលពួកគេបែកគ្នា ឬក៏ម្នាក់ទៀតដើរចេញ តែគេមិនដែលបានមើលពីកំហុសដែលបានធ្វើនោះទេ។ សម្រាប់ជាការក្រើនរំលឹកដល់គូស្នេហ៍ដែលមិនទាន់មានបញ្ហានោះ គួរតែកុំឲ្យមានកំហុសធំៗ ៥យ៉ាងនេះកើតឡើងអី ព្រោះវានឹងធ្វើឲ្យស្នេហាអ្នករលាយរលត់ ទោះចង់ឬមិនចង់ក៏ដោយ៖
១. ឆែកឆេរទូរស័ព្ទគេដោយគ្មានការអនុញ្ញាត
បែបនេះអ្នកពិតជាគ្មានសុជីវធម៌ពេកហើយ ព្រោះមនុស្សម្នាក់ៗត្រូវការភាពឯកជនរបស់គេ។ ទោះក្នុងឋានៈជាសង្សារក៏ដោយ ក៏អ្នកមិនគួរឆែកឆេររបស់គេដែរ ព្រោះគ្មានអីក្រៅពីឲ្យគេខឹង និងមានរឿងមិនល្អកើតឡើងតែប៉ុណ្ណោះ។
**២. បង្ខំគេឲ្យចូលចិត្តអ្វីដែលអ្នកចូលចិត្ត**
ស្រឡាញ់គ្នាមិនមែនមានន័យថាគ្រប់យ៉ាងត្រូវដូចគ្នានោះទេ អ្នកមានចំណូលចិត្តរបស់ខ្លួន គេក៏មានចំណូលចិត្តរបស់គេដែរ។ កុំព្យាយាមបង្ខំគេឲ្យចូលចិត្តអ្វីដែលអ្នកចូលចិត្ត ព្រោះបើបែបនេះមិនយូរទេអ្នក និងគេនឹងលែងចង់ដើរទៅមុខជាមួយគ្នាទៀត។ ចុងក្រោយក៏មានតែបញ្ចប់ ព្រោះគ្មានអ្នកណាអាចបង្ខំខ្លួនឯងឲ្យរស់នៅទាំងមិនសប្បាយចិត្តនោះទេ។
៣. យកគេមកបញ្ចេញកំហឹង
ខឹងអ្នកណាទៅស្ដីទៅថាឲ្យអ្នកហ្នឹងទៅ កុំយកអ្នកផ្សេងមកពាក់ព័ន្ធ។ ចេះគិតចិត្តគេចិត្តឯងពេក គេមិនដឹងអីសោះបែរជាមករងនូវរឿងមិនល្អពីអ្នក ដោយសាររឿងមកពីក្រៅ។ បើអ្នកនៅតែបន្តបែបនេះទៀតមិនយូរទេ គេនឹងរត់ចោលទោះគេនៅស្រឡាញ់ក៏ដោយ។
៤. ទាមទារច្រើនពេក
គ្មានអ្នកណាល្អឥតខ្ចោះទេ ពេលខ្លះគេក៏មិនសូវជាល្អ ពេលខ្លះក៏ខុស។ បើអ្នកទាមទារឲ្យគេល្អគ្រប់ដប់ពេក នោះគឺជាចំណុចមួយដ៏អាក្រក់ឲ្យទៅគេ។ អ្វីអាចទទួលបានក៏ទទួល អ្វីអាចលើកលែងក៏គួរតែលើកលែង ព្រោះបើមិនអាចធ្វើបែបនេះបានទេ អ្នកមិនអាចនៅជាមួយគ្នាបានសុខនោះទេ។
៥. ដាក់សម្ពាធឲ្យគេពេក
ធ្វើនេះក៏មិនឲ្យធ្វើ ទៅនេះក៏មិនឲ្យទៅ វាដូចជាការដាក់សម្ពាធឲ្យគេពេកហើយ។ គេមានសិទ្ធិចង់ធ្វើអ្វីដែលគេចង់ធ្វើ ម្យ៉ាងទៀតអ្នកក៏មិនគួរប្រកាន់ចរិតបែបនេះដែរ។ គ្មានអ្នកណាចូលចិត្តគេហាមនេះហាមនេះច្រើនពេកនោះទេ អ្នកក៏ដូចគ្នាគួរតែចេះយល់ពីគ្នា ហើយអ្វីដែលសំខាន់កុំឲ្យតែរឿងដែលគេធ្វើអាក្រក់ទៅបានហើយ។
ដោយសារតែហេតុផលទាំងអស់នេះហើយបានជានាំឲ្យម្នាក់ៗមិនសប្បាយចិត្ត ហើយបង្កទៅជារឿងឈ្លោះ រហូតអស់ចិត្តហើយដើរចេញ៕
ចុចអាន៖ទោះស្រឡាញ់ប៉ុណ្ណាក៏ដោយឲ្យតែប្រើចរិត ៦នេះដឹងតែធ្វើឲ្យគេធុញហើយ