ទោះស្រឡាញ់ប៉ុណ្ណាក៏ដោយឲ្យតែប្រើចរិត ៦នេះដឹងតែធ្វើឲ្យគេធុញហើយ
- 2018-05-11 09:08:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះស្រឡាញ់ប៉ុណ្ណាក៏ដោយឲ្យតែប្រើចរិត ៦នេះដឹងតែធ្វើឲ្យគេធុញហើយ
មនុស្សប្រុសបើស្រឡាញ់អ្នកណាហើយគឺព្យាយាមណាស់ មិនចង់ធ្វើអីឲ្យមិនសប្បាយចិត្តនោះទេ តែពេលខ្លះបើអ្នកជាមនុស្សស្រីចេះតែប្រើចរិតជ្រុលពេកនោះក៏គេហត់នឹងព្យាយាមដែរ។ ទោះស្រឡាញ់ប៉ុណ្ណាក៏ដោយឲ្យតែប្រើចរិត ៦នេះដឹងតែធ្វើឲ្យគេធុញហើយ ដូច្នេះបើអ្នកកំពុងតែមានគួរតែកែប្រែចេញទៅ ៖
១. ប្រចណ្ឌជ្រុល
ប្រចណ្ឌតិចតួចមិនជាបញ្ហាទេ តែបើជ្រុលគឺពិតជាគួរឲ្យធុញណាស់។ និយាយជាមួយអ្នកនេះក៏មិនបាន អ្នកនោះក៏មិនបាន ជារឿងមួយដែលធ្វើឲ្យមនុស្សបាត់បង់អារម្មណ៍ល្អជាមួយអ្នក។ ម្យ៉ាងទៀតអ្នកគួរតែគិតថាបើគេចង់ទៅទោះអ្នកឃាត់ អ្នកទាញយ៉ាងណាក៏គេទៅដែរ។
**២. ចូលចិត្តរអ៊ូ**
រអ៊ូគឺជារឿងមួយដែលមនុស្សស្រីជាច្រើនមិនអាចកាត់បានព្រោះឲ្យតែមានបញ្ហាអីតិចតួចគឺដឹងតែរអ៊ូហើយ។ បើអាចកាត់បន្ថយបានខ្លះក៏ល្អដែរព្រោះគ្មានអ្នកអាចចង់ស្ដាប់ពាក្យរអ៊ូនោះទេ។ រឿងខ្លះនិយាយតែម្ដងអីបានហើយ មិនចាំបាច់ដដែលៗពេកគេព្រោះមនុស្សធំអស់ហើយគេចេះស្ដាប់ហើយ។
៣. ប្រកាន់ច្រើន
ពេលខ្លះគេគ្រាន់តែចង់លេងសើចជាមួយអ្នកដើម្បីឲ្យមានភាពល្អូកល្អើនជាមួយគ្នាប៉ុណ្ណោះ តែអ្នកវិញបែរជាប្រកាន់ខឹងទៅវិញ។ រឿងខ្លះដឹងចិត្តគ្នាអស់ហើយក៏មិនគួរចង្អៀតចង្អុលអីពេកដែរ។ បើក្នុងស្នេហាអ្នកចេះតែប្រកាន់នេះ ប្រកាន់នោះច្រើនពេកក៏ធ្វើឲ្យគេមានអារម្មណ៍ថាធុញ អន់ចិត្តលែងចង់ធ្វើអីទៀតដែរ។
៤. ចរិតក្មេងជ្រុល
មនុស្សស្រីចរិតក្មេងគឺគួរឲ្យស្រឡាញ់ណាស់ តែកុំជ្រុលព្រោះអាចទៅជាគួរឲ្យធុញបាន។ លេងអីឲ្យដឹងកាលៈទេសៈ និងអារម្មណ៍គេផង មិនមែនទៅទាំងគ្មានដឹងអីនោះទេ។ បើអ្នកចេះបត់បែនបាន នោះកាន់តែល្អព្រោះពេលខ្លះក៏មិនអាចចេះតែលេងច្រើន មិនដឹងពេលមិនដឹងវេលាដែរ។
៥. អីតិចងៗ
ពូកែង ពូកែរករឿងក៏មិនមែនជាអ្វីដែលមនុស្សប្រុសចូលចិត្តដែរ។ កុំចេះតែងងក់ហើយចង់ឲ្យគេចង់ឲ្យគេលួងច្រើនពេក ពេលខ្លះគេក៏ចេះហត់ គេក៏ធុញដែរ។ បើគ្រាន់តែរឿងតិចតួចសោះក៏ងរ ក៏អន់ចិត្ត ក៏ខឹង ក៏មិនសប្បាយចិត្តវាក៏មិនអាចជួយអីដល់ស្នេហាអ្នកដូចគ្នា មានតែកាន់តែធ្វើឲ្យអ្នកទាំងពីរឈ្លោះគ្នាប៉ុណ្ណោះ។
៦. ឃាំងឃា
ទៅណាក៏មិនបានៗ ឃាត់នេះឃាត់នោះ វាដូចជាការបិទសិទ្ធិគេអីចឹងដូច្នេះគេពិតជាមានអារម្មណ៍ថាគ្មានសេរីភាព។ រឿងណាមិនល្អចាំឃាត់ តែកុំជ្រុលពេកព្រោះអ្នកមិនទាន់មានសិទ្ធិអីទេ ណាមួយមនុស្សប្រុសត្រូវការពេលផ្ទាល់ខ្លួនណាស់ បើអាចឲ្យគេតាមតែគេចង់បានទៅ៕
ចុចអាន៖ចំណុចខ្លាំងទាំងនេះហើយ ធ្វើឲ្យបុរសភាគច្រើនជ្រើសយកនារីឯករាជ្យជាដៃគូ