១៧មេរៀន ដែលខ្ញុំបានរៀនពីជីវិត (អ្នក Sad Sad អានហើយនឹងធូរទ្រូង)
- 2018-05-17 08:24:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៧មេរៀន ដែលខ្ញុំបានរៀនពីជីវិត (អ្នក Sad Sad អានហើយនឹងធូរទ្រូង)
មេរៀនជីវិតគឺមិនមានទីបញ្ចប់ ហើយដោយសារមេរៀនភាគច្រើនតែងតែមកព្រមគ្នាជាមួយភាពឈឺចាប់ ការបែកបាក់ ឬកម្មពៀរ ទើបខ្ញុំសង្ឃឹមថាវានឹងអាចជួយបន្ធូរបន្ថយបញ្ហាឲ្យកាន់តែស្រាលឡើងសម្រាប់ជីវិតយើងទៅខាងមុខ។ ខាងក្រោមនេះគឺជាមេរៀនជីវិតខ្លះៗដែលខ្ញុំបានរៀនសូត្រពីជីវិត និងចង់ចែករំលែកដល់អ្នកទាំងអស់គ្នា ដែលសង្ឃឹមថានឹងអាចឲ្យអ្នកទទួលបានអារម្មណ៍ធូរស្បើយពីទុក្ខខ្លះ ក្រោយពីបានស្វែងយល់៖
១. ជីវិតមិនយុត្តិធម៌រហូតទេ រឿងអាក្រក់ៗច្រើនតែកើតឡើងលើមនុស្សល្អ។
២. ក្ដីសុខសំខាន់ជាងភាពត្រឹមត្រូវ។ ជីវិតដែលប្រកាន់ភាពត្រឹមត្រូវគ្រប់ពេល គឺពិបាករកក្ដីសុខណាស់។
៣. ការឈ្នះ មិនមែនជាគ្រប់យ៉ាងសម្រាប់ជីវិតនោះទេ មិនថាការឡើងតំណែង ការមានលុយកាន់តែច្រើន ការឈ្នះពានរង្វាន់ផ្សេងៗ ឬបានចំនួន Like លើ Facebook ក៏ដោយ។
៤. ពេលវេលាមិនអាចព្យាបាលការឈឺចាប់បានទាំងអស់នោះទេ។ ពេលខ្លះយើងក៏ត្រូវអត់ទ្រាំជាមួយការឈឺចាប់ណាមួយអស់មួយជីវិត។
៥. ស្នេហាគឺជាចំណោទ សន្តិភាពគឺជាចម្លើយ។
៦. ការពិត គឺជាមូលដ្ឋាននៃស្នេហា និងភាពស្ងប់។
៧. អ្នកណាៗក៏ចេះខឹងដែរ ពេលខ្លះអ្នកមិនសូវខឹង អាចខឹងខ្លាំងជាងគេទៀតផង។
៨. ចូរស្មោះត្រង់ជាមួយខ្លួនឯង។ ការបង្ខំចិត្តធ្វើ គឺមិនមែនជាដំណោះស្រាយក្នុងរយៈពេលវែងនោះឡើយ។
៩. ការរៀនសូត្រពីវិធីសម្រាកគឺសំខាន់ខ្លាំងណាស់។ ការហាត់ខ្លួនឯងឲ្យនៅស្ងៀមៗខ្លះក៏ជាសិល្បៈមួយដែលត្រូវមាន។
១០. អ្នកគួរទទួលខុសត្រូវនូវអ្វីដែលខ្លួនធ្វើ នោះគុណភាពជីវិតទាំងមូលគឺអាស្រ័យលើអ្នក។
១១. អ្នកគ្មានថ្ងៃអាចគ្រប់គ្រងស្ថានការណ៍ បុគ្គល ឬអ្វីផ្សេងៗបាន ១០០%នោះទេ ប៉ុន្តែអ្នកអាចគ្រប់គ្រងការគិតរបស់ខ្លួនចំពោះស្ថានការណ៍ បុគ្គល ឬអ្វីផ្សេងៗបាន ១០០%។
១២. បញ្ហាភាគច្រើនរបស់មនុស្សយើងកើតចេញពីចរិតកំណើត និងរឿងរ៉ាវក្នុងខួរក្បាលដែលយើងបង្កើតឡើងដោយខ្លួនឯង។
១៣. ការការពារខ្លួនឯងខ្លាំងពេកប្រៀបដូចជាការប្រើកម្លាំងហួសហេតុ។
១៤. ទំនាក់ទំនងស្នេហាដែលរឹងមាំអាស្រ័យលើការតស៊ូព្យាយាម ដែលអាចទទួលដឹងបានទាំងផ្លូវកាយ និងផ្លូវចិត្ត។
១៥. អ្នកណាៗក៏មានទុក្ខដែរ។
១៦. ការស្ដាប់ គឺជាកូនសោសំខាន់នៃការប្រាស្រ័យទាក់ទងដែលមានប្រសិទ្ធភាព ដូច្នេះចូរនិយាយឲ្យបានតិចជាងស្ដាប់។
១៧. ភាពកតញ្ញូនឹងធ្វើឲ្យអ្នកមានថាមពល និងក្ដីសុខកាន់តែច្រើន។
១៨. ផ្ដល់អាទិភាពឲ្យរឿងសប្បាយៗខ្លះ នឹងធ្វើឲ្យអ្នកមានកម្លាំងជំរុញទឹកចិត្ត។ រកឱកាសធ្វើដំណើរផ្សងព្រេងឲ្យបានយ៉ាងហោចមួយដងក្នុងមួយឆ្នាំ។
ជីវិតពេលខ្លះគ្មានហេតុផល ប៉ុន្តែបើយើងអាចទទួលស្គាល់ការពិតបានប៉ុណ្ណា យើងនឹងអាចរស់នៅបានស្ងប់ប៉ុននោះ ៕
ចុចអាន៖
កុំឲ្យជីវិតមានតែទុក្ខមិនចេះចប់ អ្នកគួរហាត់រម្ងាប់ចិត្តទាំង ៨យ៉ាងនេះឲ្យបាន
បង្កើតសុភមង្គលឲ្យខ្លួនឯង ដោយធ្វើរឿងទាំងនេះ ទើបជីវិតនឹងសប្បាយរីករាយរហូត