បង្កើតសុភមង្គលឲ្យខ្លួនឯង ដោយធ្វើរឿងទាំងនេះ ទើបជីវិតនឹងសប្បាយរីករាយរហូត
- 2018-03-26 02:58:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្កើតសុភមង្គលឲ្យខ្លួនឯង ដោយធ្វើរឿងទាំងនេះ ទើបជីវិតនឹងសប្បាយរីករាយរហូត
របៀបបង្កើតសុភមង្គល ជាមួយនឹងគន្លឹះដ៏ល្អ គឺជួយឲ្យអ្នករីករាយជាមួយជីវិតសាមញ្ញ។ នៅពេលមនុស្សចាប់ផ្ដើមមានអាយុកាន់តែច្រើន ពួកគេមានបន្ទុក និងទំនួលខុសត្រូវច្រើនកាន់តែជាងមុនដែរ ដូចនេះទើបធ្វើឲ្យភាពរីករាយបានធ្លាក់ចុះច្រើន។ វិធីល្អគួរតែបង្កើតសុភមង្គលឲ្យខ្លួនឯង ឲ្យជីវិតខ្លួនឯង៖
១.ថែរក្សាខ្លួនឯង៖ ជីវិតអាចមានសុភមង្គលទៅបាន ផ្ដោតសំខាន់លើការថែរក្សាខ្លួនឯងបានដល់កម្រិតណា។ បើអ្នកមើលថែខ្លួនបានកាន់តែស្អាតល្អ គ្មានជំងឺឈឺថ្កាត់ នោះហើយជារឿងសប្បាយក្នុងជីវិត។
២.មានពេលកម្សាន្ត៖ ដឹងថាការងារជារឿងសំខាន់ក្នុងជីវិតមនុស្សម្នាក់ៗ តែក៏គួរឆ្លៀតពេលដើរកម្សាន្តឲ្យបានស្រលះខួរក្បាលខ្លះដែរ។
៣.នៅឲ្យឆ្ងាយពីមនុស្សអាក្រក់៖ សព្វថ្ងៃនេះមានមនុស្សអាក្រក់ច្រើនណាស់នៅជុំវិញខ្លួន។ ពេលអ្នកដឹងហើយថា នរណាជាមនុស្សអាក្រក់គួរតែនៅឲ្យឆ្ងាយ ឬកុំទៅពាក់ព័ន្ធជាមួយឲ្យសោះ។ ព្រោះមនុស្សប្រភេទនេះអាចនាំរឿងឈឺក្បាលឲ្យអ្នក បើនៅតែរាប់រក។
៤.ចែករំលែកឲ្យអ្នកដទៃនូវអ្វីដែលអ្នកទទួលបាន៖ នៅពេលអ្នកមានរឿងសប្បាយចិត្ត ឬចំណីចំណុកច្រើន គួរតែចែកវាដល់អ្នកខ្វះខាត នោះផ្លូវចិត្តអ្នកនឹងតែមានសុភមង្គលច្រើនឡើង។
៥.បើកចិត្តឲ្យទូលាយ៖ កុំរស់នៅក្នុងភាពចង្អៀតចង្អល់ ព្រោះការដែលមានគំនិតបែបនោះ អ្នកមិនអាចរស់នៅបានសុខឡើយ។
៦.ធ្វើបញ្ជីការងារឲ្យបានត្រឹមត្រូវ៖ ការងារជាផ្នែកមួយដែលធ្វើឲ្យមនុស្សបាត់បង់ក្ដីសុខ ដូចនេះគួររៀបចំការងារឲ្យស្រួល ដើម្បីមានពេលឈប់សម្រាកចុងសប្ដាហ៍ដូចគេ។
៧.គេងឲ្យបានច្រើន៖ ចូលដល់ពេលយប់ គឺជាវេលាដែលមនុស្សម្នាក់ៗត្រូវចូលសម្រាកទាំងខាងផ្លូវកាយ និងផ្លូវចិត្ត បន្ទាប់ពីនឿយហត់ពេញមួយថ្ងៃ។ ដូចនេះកុំទៅ scroll ទូរស័ព្ទច្រើនពេក ព្រោះធ្វើឲ្យអ្នកជួបរឿងមិនសប្បាយចិត្ត៕
ចុចអាន៖កំពុងលង់ខ្លួនក្នុងការគិតច្រើនមែនទេ? វិធីសាស្ត្រ ៣ យ៉ាង ជួយអ្នកបញ្ឈប់បានភ្លាមៗ