ប្រជ្រុយ​លើ​ដើម​ទ្រូង​ដូចគ្នា​មែន តែ​នាំ​លាភ​សំណាង​ក៏ផ្សេង​គ្នាដែរអាស្រ័យ​លើ​ទីតាំង

  • 2018-05-17 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ដើមទ្រូង ភាគច្រើន​ត្រូវ​បាន​គេ​និយាយ​ត​ៗ​គ្នា​ថា មនុស្ស​មាន​សំណាង ប៉ុន្តែ​មិនមែន​សំណាង​នោះ​មាន​ភាព​ខុស​ប្លែក​ពី​គ្នា​ទៅ​តាម​ទីតាំង​ដើមទ្រូង​ដែរ។ កញ្ញា សូម​ពន្យល់​ពី​ទីតាំង និង​លាភ​ដែល​មាន​លើ​ទ្រូង​ដូច​ខាងក្រោម៖

១.ប្រជ្រុយ​ពី​លើ​ចង្អូរ​ដើមទ្រូង

ស្ត្រី​ដែល​មាន​ប្រជ្រុយ​ដូច​រូប​ភាព​នេះ នឹង​ក្លាយ​ជា​អ្នក​មាន​ទេពកោសល្យ ជំនាញ និង​មាន​សមត្ថកិច្ច​ពិត​ប្រាកដ។ ពួកគេ​ឆ្លាតវៃ មាន​កលល្បិច​ខ្លាំង ព្រោះ​មាន​ការ​បណ្ដុះបណ្ដាល។ លើស​ពីនេះ​ទៅទៀត នាង​លក្ខណៈ​សម្បត្តិ​ល្អ​សម​ស្រប​ក្នុង​ការ​ធ្វើ​ជំនួញ។

២.ប្រជ្រុយ​នៅ​ជិត​ចង្អូរ​ដើមទ្រូង

នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ទីតាំង​ប្រជ្រុយ​ល្អ​បំផុត​សម្រាប់​មនុស្ស​ស្រី។ នារី​ដែល​មាន​ប្រជ្រុយ​នៅ​ទី​នោះ បង្ហាញ​ថា​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់។ ពួកគេ​នឹង​រស់នៅ​ក្នុង​ជីវភាព​មាន​សុភមង្គល សប្បាយរីករាយ ហើយ​ជីវិត​គ្រួសារ​រលូន​ល្អ ចំណែក​សេចក្ដី​ស្រលាញ់​នៃ​ចំណង​អាពាហ៍ពិពាហ៍​អំណោយ​ផល​ល្អ គឺ​ស្មោះត្រង់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។

៣.ប្រជ្រុយ​នៅ​គល់​សុដន់

មនុស្ស​ស្រី​មាន​ប្រជ្រុយ​នៅ​កន្លែង​នេះ គឺ​គេ​ហៅ​ថា «ទ្រូង​ទ្រព្យ» ដែល​មាន​ន័យ​ថា វា​នឹង​នាំ​មក​នូវ​សំណាង​ក្នុង​ការ​រក​ប្រាក់ និង​ទ្រព្យសម្បត្តិ​ហូរ​ចូល​ដល់​ម្ចាស់។ ប្រសិនបើ​ប្រជ្រុយ​នៅ​គល់​សុដន់​ផ្នែក​ខាង​ឆ្វេង មាន​ដី​ធ្លី​ផ្ទះ​សម្បែង ជីវភាព​សម្បូរ​បែប និង​វត្ថុ​មាន​តម្លៃ​ជាច្រើន។ តែ​ប្រជ្រុយ​នៅ​គល់​ដោះ​ខាង​ស្ដាំ ម្ចាស់​មិន​ដែល​ធ្វើ​ការងារ​លំបាក​ក្នុង​ជីវិត​ទេ ពោល​គឺ​ស្រណុក​រហូត។ មួយ​វិញ​ទៀត​ក្នុង​អាពាហ៍ពិពាហ៍​មនុស្ស​ដែល​មាន​ទីតាំង​ប្រជ្រុយ​បែបនេះ ត្រូវ​ទទួល​បាន​មរតក ឬ​ងាយ​ស្រួល​ក្នុង​ការ​មាន​ប្ដី​អ្នកមាន និង​អ្នក​ដែល​ស្រលាញ់​ច្រើន សុទ្ធតែ​មាន​មុខ​មាត់​ក្នុង​សង្គម។

៤.ប្រជ្រុយ​លើ​ទ្រូង (ជិត​ក និង​បំពង់ក)

នារី​ណា​មាន​ទីតាំង​ប្រជ្រុយ​នេះ​មិន​ត្រឹមតែ​ទាក់ទាញ​សំណាង​ជាច្រើន​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ទ្រព្យសម្បត្តិ​ដ៏​មហិមា​ទៀត​ផង។ ជាមួយ​នឹង​ការ​សម្បូរ​ទ្រព្យ អ្នក​ ក៏​អាច​ទទួល​បាន​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការងារ​ណា​មួយ​យ៉ាង​លឿន​ផង​ដែរ៕

ចុចអាន៖ទីតាំង​ប្រជ្រុយ​ទាំង ៥ កន្លែង​នេះ នាំ​រឿង​អាក្រក់​ដល់​អ្នក​មិន​ឈប់

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី