ទីតាំងប្រជ្រុយទាំង ៥ កន្លែងនេះ នាំរឿងអាក្រក់ដល់អ្នកមិនឈប់
- 2018-04-06 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីតាំងប្រជ្រុយទាំង ៥ កន្លែងនេះ នាំរឿងអាក្រក់ដល់អ្នកមិនឈប់
ទីតាំងប្រជ្រុយលើមុខ មិនមែនសុទ្ធតែសំណាងល្អទាំងអស់នោះទេ មានខ្លះក៏នាំរឿងអាក្រក់ដល់សាមីខ្លួនមិនចេះចប់មិនចេះហើយដែរ។ កញ្ញា សូមបង្ហាញប្រជ្រុយលើមុខ ៥ កន្លែងដែលនាំសំណាងមិនល្អក្នុងជីវិត៖
១.ប្រជ្រុយនៅពាក់កណ្ដាលចិញ្ចើម
មនុស្សដែលមានប្រជ្រុយនៅទីតាំងនេះ មានទាំងបញ្ហាសុខភាព ជីវិតរៀបការ និងផ្លូវចិត្តមិននឹងន។
២.ប្រជ្រុយនៅចន្លោះភ្នែក និងចិញ្ចើម
ចម្ងាយរវាងភ្នែក និងចិញ្ចើម ទោះជាមានទេពកោសល្យពិតមែន ប៉ុន្តែសំណាង ល្អមិនសូវ ជាមានឡើយ។ ព្រោះជួបការលំបាកច្រើន បើជានិយោជកត្រូវតែទទួលរងនូវហានិភ័យ ឬរបួសច្រើន។ រឿងរ៉ាវស្នេហាក៏មិនមានថេរភាពក្នុងរយៈពេលយូរអង្វែង ហើយងាយស្រួលនឹងកើតជម្លោះ។
៣.ប្រជ្រុយតាមខ្ទង់ច្រមុះ
ច្រមុះត្រូវបានចាត់ទុកថាជានិមិត្តសញ្ញារាសី។ តែបើច្រមុះអ្នកមាន ប្រជ្រុយដូចរូប ទោះស្អាតយ៉ាងណាក៏មិនមានសំណាងដែរ។ នៅលើខ្ទង់ច្រមុះការងារអាចជួបប្រទះឧបសគ្គជាច្រើន។ ប្រសិនបើ ប្រជ្រុយនៅទីតាំងទី ១៖ ម្ដាយ និងប្ដីមិនត្រូវគ្នា បើនៅលេខ ២ វិញមានបញ្ហារងពាក្យបណ្ដឹង និងទី ៣ ឯកា និងត្រូវចាកចេញពីប្រពន្ធកូន។
៤.ប្រជ្រុយនៅកណ្ដាលក្រអូមមាត់
មនុស្សដែលមានប្រជ្រុយនៅកន្លែងនេះ ពិបាកក្នុងការសម្រេចគោលដៅបន្តិច ិនិងមានគូប្រជែងច្រើន ហើយអាចចាញ់ប្រៀបគេទៀតផង។
៥.ប្រជ្រុយនៅលើបបូរមាត់ខាងលើ
អ្នកធ្វើការឲ្យគេ តែងតែត្រូវចៅហ្វាយនាយស្ដីឲ្យ និងមានគុណវិបត្តិច្រើន៕