ទោះ​ឆោត​ដល់​ថ្នាក់​ណា ស្រី​ៗ​មិន​ត្រូវ​ហែក​រឿង​​ទាំង​នេះ​ឲ្យ​អ្នក​ក្រៅ​ដឹង​ដែរ

  • 2018-05-13 04:40:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​រឿង​ស្នេហា ពេល​ខ្លះ​ក៏​សប្បាយ ខ្លះ​ក៏​កើត​ទុក្ខ ខ្លះ​ក៏​ខឹង​គ្នា។ តែ​ទោះ​បី​ជា​ច្រឡោត​ខ្លាំង​យ៉ាង​ណា ក៏​មិន​ត្រូវ​និយាយ​រឿង​ទាំង​នេះ​ចេញ​ឲ្យ​អ្នក​ដទៃ​ដឹង​ដែរ បើ​មិន​ចង់​ឲ្យ​ស្នេហា​របស់​អ្នក​ឈាន​ដល់​ផ្លូវ​បញ្ចប់​ទេ​នោះ។

១. រឿង​សង្សារ​ឈ្លោះ​គ្នា

ឈ្លោះ​ប្រកែក​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា​គឺ​ជា​រឿង​ដែល​ជៀស​មិន​ផុត។ អារម្មណ៍​ខឹង​សម្បារ​ពេល​ឈ្លោះ​គ្នា​ជាមួយ​សង្សារ ធ្វើ​ឲ្យ​យើង​ចង់​តែ​យក​រឿង​ទាំង​អស់​ទៅ​ប្រាប់​ឲ្យ​មិត្តភ័ក្ដិ​បាន​ដឹង​ដើម្បី​បន្ធូរ​អារម្មណ៍​ខ្លះ។ បើ​ប៉ះ​ចំ​មិត្តភ័ក្ដិ​ល្អ ផ្ដល់​ដំបូន្មាន​វិជ្ជមាន​ទៅ​មិន​អី​ឡើយ តែ​ខ្លាច​តែ​ប៉ះ​ចំ​អ្នក​សំដី​អាក្រក់ និយាយ​ចុះ​ឡើង អ្នក​ទាំង​២​អាច​បែក​គ្នា​ក៏​ថា​បាន។

២. ប្រាក់​ចំណូល​របស់​សង្សារ

រឿង​លុយ​កាក់​គឺ​ជា​រឿង​រសើប មិន​គួរ​ទម្លាយ​ឲ្យ​អ្នក​ក្រៅ​ដឹង​ក្រៅ​ពី​ខ្លួន​ឯង ជាពិសេស​នេះ​មិន​មែន​ជា​របស់​យើង​ផង។ ធម្មតា មិន​ថា​ប្រុស​ឬ​ស្រី បើ​រក​ចំណូល​បាន​ច្រើន​ប្រាកដ​ជា​សប្បាយ​ចិត្ត បើ​មិន​ទាន់​បាន​ច្រើន​ទេ ក៏​មិន​ចង់​ឲ្យ​គេ​ដឹង​ឮ​ដែរ ដូច​នេះ​កុំ​ឆោត​ទៅ​ប្រៀបធៀប​ចំណូល​របស់​សង្សារ​យើង នឹង​គេ​ឲ្យ​សោះ។

៣. គិត​ថា​សង្សារ​ខ្លួន​អាក្រក់

មក​ដល់​ចំណុច​ណា​មួយ យើង​អាច​គិត​ថា​សង្សារ​របស់​ខ្លួន​ជា​មនុស្ស​អន់ ធ្វើ​អ្វី​មិន​កើត ឬ​ចរិត​មិន​បាន​ជា​ដើម។ ហើយ​យក​រឿង​ទាំង​នេះ​ទៅ​ប្រាប់​មិត្តភ័ក្ដិ។ តែ​នៅ​ពេល​ដែល​អ្នក​ទាំង​២​ជានា​គ្នា​វិញ ហើយ​រូបភាព​របស់​សង្សារ​នៅ​ក្នុង​កែវ​ភ្នែក​យើង​បាន​ប្រែ​ជា​ល្អ​ឥត​ខ្ចោះ​មក​វិញ តែយ៉ាងណាក្ដី រូបភាព​របស់​សង្សារ​អ្នក នៅ​ក្នុង​កែវភ្នែក​របស់​មិត្តភ័ក្ដិ​គឺ​បាន​ក្លាយ​ជា​អាក្រក់​ទៅ​ហើយ។

៤. មិត្តភ័ក្ដិ​អ្នក​ដែល​សង្សារ​មិន​ចូលចិត្ត

កុំ​ទុក​ឲ្យ​ស្នេហា​ធ្វើ​ឲ្យ​បែកបាក់​មិត្តភាព​ឲ្យ​សោះ។ បើ​សិន​ជា​មិត្តភ័ក្ដិ​អ្នក​មាន​ចំណុច​ត្រង់​ណា​ដែល​សង្សារ​យើង​មិន​ពេញ​ចិត្ត កុំ​ទៅ​ប្រាប់​គេ​អី នាំ​តែ​គិត​អាក្រក់​ពី​សង្សារ​យើង ហើយ​មិត្តភាព​ប្រេះឆា​ទៀត។ បើ​គេ​មិន​ពេញ​ចិត្ត​ទេ កុំ​រៀប​ចំ​ឲ្យ​អ្នក​ទាំង​២​ប៉ះ​គ្នា​ទៅ​បាន​ហើយ៕

ចុចអាន៖

ប្រភព៖ bestie ប្រែសម្រួល៖ Caramel